តឹកកែ​តោង​ក ត្រូវ​ការ​ម៉េម៉ាយ​៧​នាក់…


Tokay_Geckoចាស់​ៗ​តែង​តំនាល​ថា កាល​ណា តឹកកែ * តោង​ក ទាល់​តែ​ស្រី​ម៉េម៉ាយ​៧​នាក់​មក​ដោះ​បាន​រួច។ តើ​ពិត​រឺ​ទេ?

តឹក​កែ មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Tokay gecko និង​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Gekko gecko ។ វា​ជា​សត្វ​ដែល​មាន​នៅ​ឥណ្ឌា​ភាគ​ខាង​ជើង បង់ក្លាឌែស អាស៊ីអគ្នេយ៍។

តឹក​កែ​ឈ្មោល​មាន​ប្រវែង​ប្រហែល​៣​តឹក ទៅ​៤​តឹក រី​ឯ​តឹក​កែ​ញីមាន​ប្រវែង​ប្រហែល​២​តឹកទៅ​៣​តឹក។ វា​ស៊ី​សត្វ​ល្អិត និង​សត្វ​ឆ្អឹង​កង​តូច​ៗ។ តឹក​កែ​អាច​មាន​អាយុ​វែង​រហូត​ដល់​៧​ទៅ​១០​ឆ្នាំ ហើយ​ខ្លះ​បាន​ដល់​១៨​ឆ្នាំ។

តឹក​កែ​មាន​លក្ខណៈ​ពិសេស​មួយ គឺ​កាល​ណា​វា​ខាំអ្វី​មួយ វា​មិន​ងាយ​លែង​វិញ​ជា​ដាច់​ខាត។ វា​ប្រឹង​ខាំ​អោយ​ជាប់​អស់​ជា​​ច្រើន​ម៉ោង រហូត​ដល់​ជា​ច្រើន​ថ្ងៃ ដោយ​មិន​ហារ​មាត់​លែង​អ្វី​ដែល​វា​ខាំ​ឡើយ។ ឧទាហរណ៍ បើ​វា​ខាំ​ក​យើង យើង​មិន​អាច​ចាប់​ដោះ​វា​ចេញ ដោយ​មិន​មាន​របួស​ទាំង​សង្ខាង​ឡើយ។ វិធី​ដែល​ងាយ​គឺ ចាប់​វា​ជ្រមុច​ទឹក បន្ទាប់​មក​វា​នឹង​លែង ដោយ​សារ​​ឈ្លក់​ទឹក​។

Ref: http://en.wikipedia.org/wiki/Tokay_gecko

* កុំ​ច្រលំ​ តឹកកែ ជា​មួយ​ តុកកែ។ តឹក​កែ ជា​សត្វ​ដូច​ជីងចក់ រី​ឯ​តុកកែ ជា​ពស់​តូច​ពណ៌​បៃ​តង ដែល​ចាស់​ៗ​តែង​បោក​យើង​​ថា វា​ស៊ី​ថ្លើម​តឹក​កែ។

*តឹកកែ (អាច​សរសេរ​ថា តុកកែ​ ក៏​បាន​) មាន​ន័យ​សត្វ​ពួក​ជីងចក់​ស្រែក តុកកែៗ។

**តុកកែ មានន័យ​ពីរ។ ១) តឹកកែ។ ២) ពស់​ស៊ីថ្លើម​តឹកកែ តាម​ពាក្យ​ចាស់​ដំនាល។ (អរគុណលោក khmerling.wordpress.com ដែល​បាន​ជួយ​កែ​តំរូវ)

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

15 Responses to តឹកកែ​តោង​ក ត្រូវ​ការ​ម៉េម៉ាយ​៧​នាក់…

  1. តាស៊ីក្លូ និយាយថា៖

    អេហ៏ចៅវិចិត្រ ! រឿងពស់ចូលស៊ីថ្លើមតឹកកែហ្នឹងមានមែនណាចៅតា !
    តាស៊ីក្លូធ្លាប់បានឃើញផ្ទាល់ភ្នែកច្រើនដងហើយ។ ពស់នោះគេហៅម៉្យាង
    ទៀតថាពស់ឈើណាចៅ។ ហើយមូលហេតុដែលពស់នោះចូលទៅស៊ី
    ថ្លើមតឹកកែក៏ព្រោះតែថ្លើម (មិនដឹងជាស៊ីថ្លើមឬស៊ីប្រម៉ាត់តឹកកែទេ?)នេះ
    តឹកកែនេះវារីកធំរហូត ហើយដល់ពេលតឹកកែវាហារមាត់រង់ចាំពស់នោះ
    ចូលមកស៊ីថ្លើមរបស់វា បើមិនដូច្នោះទេវាបា្រកដជាត្រូវរីកថ្លើមងាប់ជាមិន
    ខាន។ ហេតុដូច្នេះហើយនៅពេលដែលថ្លើមតឹកកែរីកធំ សត្វតឹកកែនេះ
    មិនអាចស្រែកយំបានឮដូចធម្មតាទេ គឺឮសូរតែឡុលៗៗៗៗៗទៅ។

    រឿងនេះជារឿងពិតបា្រកដមែនណាចៅ តាស៊ីក្លូអត់កុហកទេណាចៅតា !

    • វិចិត្រ និយាយថា៖

      មិន​ជឿ​ទេ មិន​ដែល​ថ្លើម​ឯណា​នៅ​ក្នុង​បំពង់​អាហារ។
      តា​ស៊ីក្លូ​គិត​មើល បំពង់​អាហារ មាន មាត់ បន្ទាប់​មក​បំពង់ក បន្ទាប់​មក ក្រពះ បន្ទាប់​មក​ពោះ​វៀន​តូច បន្ទាប់​មក​ពោះ​វៀនធំ បន្ទាប់​…😀 ។
      ថ្លើម​នៅ​ក្រៅ​ប្រព័ន្ធ​អស់​នេះ ពិត​មែន​តែ​នៅ​ក្នុង​ពោះ​ដូច​គ្នា។ ខ្ញុំ​ជឿ​ថា​ថ្លើម​តឹកកែ​ ក៏​ស្ថិត​នៅ​ទីតាំង​មួយ​ដូច​មនុស្ស​ដែរ គឺ​មិន​នៅ​ក្នុង​ក្រពះ​ទេ។
      ថ្លើម​ប្រមាត់ ទាក់​ទង​គ្នា​តាម​សរសៃនិង​មាន​ភ្នាស​ខណ្ឌ​ត្រឹម​ត្រូវ ហើយ​មិន​អាច​ពស់​ប៉ុណ្ណា​ប៉ុណ្ណី​ លូន​តាម​សរសៃ​ឈាម​ទៅ​ស៊ី​ថ្លើម​កើត​នោះ​ទេ។

      តើ​តា​ស៊ីក្លូ​ច្បាស់​ថា ពស់​ចូល​ទៅ​ស៊ី​ថ្លើម​តឹក​កែ​មែន​រឺ? តិច​លោ​ ពេល​តា​ស៊ីក្លូ​​ឃើញ​នោះ ជា​ពេល​ដែល​តឹក​កែ​កំពុង​តែ​លេប​ពស់​ ស៊ី​ទេ​ដឹង?

  2. តាស៊ីក្លូ និយាយថា៖

    មែនណាចៅតា រឿងនេះតាស៊ីក្លូធ្លាប់បានឃើញផ្ទាល់ភ្នែកច្រើនដងហើយ។
    រឿងស្អីផ្សេងដែលតាស៊ីក្លូមិនដឹងច្បាស់តាស៊ីក្លូមិននិយាយប្រកែកអះអាងថា
    ច្បាស់ទេ ប៉ុន្តែរឿងមួយនេះគឺតាស៊ីក្លូធ្លាប់បានឃើញផ្ទាល់នឹងភ្នែកមែន។
    កាលនោះតឹកកែមួយនោះវារស់នៅលើដំបូលផ្ទះតាស៊ីក្លូដែលប្រក់ឈើ ហើយ
    វាយំឮសូរតឹកកែៗរាល់យប់ ដល់ពេលប្រមាណជាពីរទៅបីខែតាស៊ីក្លូឮសូរវាយំ
    ឡុលៗៗៗៗហើយស្ងាត់បាត់មាត់ប៉ុន្មានថ្ងៃ។ តាស៊ីក្លូចេះតែឆ្ងល់ថាតើហេតុអ្វី
    បានជាបាត់មាត់វាស្ងាត់ឈឹងលែងឮមាត់វាយំដូចសព្វដងអញ្ចឹង? តាស៊ីក្លូបាន
    សួរទៅម៉ាក់ប៉ារបស់តាស៊ីក្លូ ពួកគាត់បា្រប់ថាសង្ស័យតែតឹកកែនោះដល់ពេល
    ថ្លើមវារីកហើយមើលទៅបានជាមិន់សូរវាយំសោះអញ្ចឹង។ ប៉ុន្មានថ្ងៃក្រោយ
    មកតាស៊ីក្លូបានឃើញតុកកែនោះវាចេញមកដេកស្ប៉ាបនៅកណ្តាលវាលលើ
    សរសរដំបូលផ្ទះហើយប៉ាម៉ាក់តាស៊ីក្លូបា្រប់ថាចាំមើលលមើលតើវាមានបញ្ហា
    អីកើតឡើង។ តាស៊ីក្លូកើតក្តីងឿងឆ្ងល់ពីរឿងនេះហើយក៏នៅចាំអង្គុយមើល
    ដោយឥតហ៊ានទៅណាទេថាតើវាពិតដូចពាក្យចាស់ៗនិយាយដែរឬអត់ពីរឿង
    ពស់ចូលស៊ីថ្លើមប្រមាត់តឹកកែនោះ ដល់យូរបន្តិចស្រាប់តែឃើញមានពស់ខៀវ
    មួយលូនមកតាមដំបូលផ្ទះ ហើយតាស៊ីក្លូក៏មិនដឹងថាតើពស់នោះលូនមកពីណាទេ
    ព្រោះនៅម្តុំផ្ទះតាស៊ីក្លូក៏មានសួនច្បារនិងដើមឈើធំៗដែរ។

    តាស៊ីក្លូឃើញតឹកកែនោះហារមាត់ឡើង ហើយពស់នោះលូនក្បាលវាចូលទៅក្នុង
    មាត់សត្វតឹកកែនោះមួយសន្ទុះទើបចេញមកវិញ។ ចាប់ពីពេលនោះមកសត្វតឹកកែ
    នោះអាចស្រែកឮបានឡើងវិញដូចធម្មតា ហើយវាស្រែកយំខ្លាំងណាស់ឡើងថ្លង់
    ម្តុំនោះ រាល់យប់ទាល់តែអ្នកជិតខាងរអ៊ូ។

    រឿងនេះតាស៊ីក្លូធានាបា្រកដថាមានមែន គឺដូចជាពាក្យចាស់ៗនិយាយមែន។ ហេតុ
    នេះហើយបានជានៅក្នុងភាសាខ្មែរយើងគេមានប្រើពាក្យមួយថា ” អាថ្លើមធំ ឬ
    អាប្រមាត់រីក “។ នៅតំបន់ខ្លះគេនិយាយច្បាស់តែម្តងជាពិសេសអ្នកសៀមរាប ថា
    “អានេះថ្លើមធំឬប្រមាត់រីកដូចតឹកកែអញ្ចឹង “ប្រហែលជាគេចង់និយាយសំដៅប្រដូច
    ទៅនឹងសត្វតឹកកែទេដឹង?

    តាស៊ីក្លូធ្លាប់បានធ្វើការនៅអង្គការអភិរក្សសត្វព្រៃដ៏ល្បីហើយចុះទៅបង្រៀនទាហ៊ាន
    ដែលជាអតីតខ្មែរក្រហម ហើយពួកគេចូលមកធ្វើការជាក្រុមដើរល្បាតសត្វព្រៃនៅ
    ភ្នំសំកុះនិងជួរភ្នំក្រវាញ ដើម្បីឲ្យចេះប្រើយុទ្ធសាស្រ្តកងទ័ព ដោយមានឧត្តមសេនីយ៏
    អូស្រ្តាលីជាអ្នកមកជួយបង្ហាត់ដែរ។ អង្គការអភិរក្សសត្វនោះ សំបូរជនជាតិអាគាំង
    និងអូស្ត្រាលីមកធ្វើការណាស់ភាគច្រើនជាពួកពួកជីវវិទូពួកគេបានដើរព្រៃហើយទៅ
    ដេកនៅក្នុងព្រៃជាមួយតាស៊ីក្លូ ជាមួយកូនទាហ៊ានទាំងអស់គ្នា។ ដល់ពេលដើរចូលក្នុង
    ព្រៃតាស៊ីក្លូបានសួរពួកបារាំងទាំងនោះពីរឿងនេះ ហើយវាថាមិនដែលឃើញទេ ហើយ
    ក៏មិនដែលឮដែរ។ វាថាទើបតែលើកទី១ទេដែលវាបានឮរឿងនេះ ដោយវានិយាយប្រុង
    ចំអកឲ្យតាស៊ីក្លូថាកុហកពួកវា។ តាស៊ីក្លូក៏មិនមាត់ដែរ ហើយក៏បបួលពួកវាភ្នាល់គ្នា
    បើអ្នកណាចាញ់ត្រូវចេញលុយថ្លៃប៊ីយ៉ែរ ៥០០ដុល្លារ (ច្រើនណាស់កាលសម័យនោះ)
    ក្នុងពេលជប់លៀងសំរាប់កូនទាហ៊ានទាំងអស់។ ដល់ពេលដើរក្នុងព្រៃតាស៊ីក្លូបានឮ
    សំលេងតឹកកែព្រៃវាយំមែន ប៉ុន្តែយំមិនច្បាស់ទេ ឮសូរតែឡុលៗៗៗ តឹកៗៗៗៗ។
    តាស៊ីក្លូបានឃាត់ពួកវាថាឈប់សិន ខ្ញុំនៅចាំថតរូប ប្រមូលភ័ស្តុតាង យកលុយ ៥០០ដុល្លារសិន។ មួយសន្ទុះក្រោយមក ក៏ស្រាប់តែមានឃើញពស់ពណ៏ខៀវ លូនមកចូល
    ទៅស៊ីថ្លើមតឹកកែនោះមែន ពួកអាសំលាញ់ៗរបស់តាស៊ីក្លូបើកភ្នែកធំៗ ភ្ញាក់ផ្អើល ហើយថតរូបលាន់។ ចប់ពីនោះមកពួកវាស្រាក់លុយគ្នាចេញលុយថ្លៃប៊ីយ៊ែរជប់លៀង
    ៥០០ដុល្លារលាន់ !

    ក្លើៗតាស៊ីក្លូជាអូស្ត្រាលីនិងពួកអាគាំងវាថាវាមិនដែលបានដឹងទេ ទើបតែបានឃើញ
    ផ្ទាល់ភ្នែកលើកទី១ទេនេះហើយត្រូវអស់លុយទៀត។ កាលនោះកូនទាហ៊ានសប្បាយ
    ចិត្តខ្លាំងណាស់ ព្រោះបានប៊ីយ៊ែរមកផឹកហ្រ្វ៊ីៗ។ មុនផឹកស៊ីតាស៊ីក្លូបានបា្រប់ឲ្យយក
    កាំភ្លើងដាក់ក្នុងឃ្លាំងម្តុំចាក់សោរទុក។ ដល់ផឹកស៊ីចប់ទៅ តាស៊ីក្លូដឹកកូនទាហ៊ានម៉ាឡាន
    យកទៅច្រៀងការ៉ាអូខេនៅប៉ៃលិនទៀត ហាហាហហាហា !

    រឿងពស់ចូលស៊ីថ្លើមឬប្រម៉ាត់តឹកកែនេះចៅវិចិត្រឯងទៅសួរចាស់ៗគឺគេនិងនិយាយបា្រប់
    ថាមានមែន មិនមែនជារឿងកុហកបោកប្រាស់ដូចជាពាក្យចាស់ដែលបោកក្មេងៗថាញ៉ាំ
    ចុងអំពៅ កន្ទុយត្រី ចេះហែលទឹកនោះទេ។ រឿងនេះតាស៊ីក្លូបញ្ជាក់អះអាងថាមានពិតមែន
    ព្រោះតាស៊ីក្លូបានឃើញផ្ទាល់ភ្នែកច្រើនដងរួចមកហើយ។

    កាលពីតូចតាស៊ីក្លូធ្លាប់កើតហឺតព្រោះតែបានលេងនិងគេងជាមួយឆ្មាសំលាញ់របស់
    តាស៊ីក្លូ។ទៅពេទ្យញ៉ាំថ្នាំអត់ជាទេ ឪពុករបស់តាស៊ីក្លូបានសំលាប់តឹកកែមួយយកមក
    អាំងទុកឲ្យតាស៊ីក្លូញ៉ាំ។ មានអីពេលញ៉ាំហើយតាស៊ីក្លូជារហូតមកដល់សព្វថ្ងៃនេះ។

  3. Samady KS និយាយថា៖

    ហិ​ហិ​ហិ ខ្ញុំ​អង្កុយ​អាន​អត្ថបទ​នវ​ទៅ​ឃើញ​អ្នក​បញ្ចេញ​វាចារ​បែ​ជា​សរសេ​ច្រើន​ជាង​អ្នក​និពន្ធ​ទៅ​ទៀត​តែ​មាន​អី….. ស្តាប់​ទៅ​ម្យ៉ាង​ដែរ​តើ……

  4. វិចិត្រ និយាយថា៖

    មាន​រឿង​ដូច​តា​ស៊ីក្លូ​និយាយ​មែន នោះ​គឺ​ប្រាកដ​ជា​មិន​មែន​ចូល​ទៅ​ស៊ី​ថ្លើម​ទេ។
    – អាច​ថា​ពស់​នោះ​ចូល​ទៅ​ស៊ី​ស្អី​ផ្សេង​ក្នុង​ពោះ​តឹក​កែ
    – អាច​ផ្សេង​ទៀត​នោះ គឺ ធម្មតា​តឹក​កែ​ពេល​ឃើញ​សត្រូវ វា​ហា​មាត់​ចាំ​ដូច្នេះ​ឯង គឺ​ចាំ​ត្របាក់​តែ​ម្តង។ ហេតុ​អ្វី​ក៏​សំលេង​វា​ឡុលៗ។ តា​ស៊ី​ក្លូ​គិត​មើក​តឹក​កែ​វា​មាន​សំលេង​តែ​មួយរឺ? ដូច​ឆ្កែ ពេល​ខ្លះ​វា​ព្រុស​ ពេល​ខ្លះ​វាស្រែ​ហឹម​ៗ ប្រុង​ខាំ​គ្នា​វា។ ក្រពើ​ពេល​ខ្លះ​ក៏​ហា​មាត់ចាំ​ដែរ។ តឹក​កែ​វា​ស៊ី​ចង្រិត កន្លាត …​កណ្តុរ និង​ពស់​តូច​ៗ។ ពេល​យើង​ឃើញ​ ពស់​ចូល​ពោះ​តឹក​កែ ប្រហែល​ជា​តឹក​កែ​លេប​ពស់ស៊ី។ តែ​ស៊ី​មិន​កើត​ក៏​លែង​មក​វិញ។​តឹក​កែ​សូម​មើល​រូប​មួយ​នេះ៖
    Tokay Gecko eating a snake. Cambodia

    ទោះ​ជា​យ៉ាង​ណា រឿ​ង​តឹក​កែថ្លើម​រីក ពស់​ចូល​ទៅ​ស៊ី​គឺ​មិន​អាច​ជា​ដាច់​ខាត។ បើ​អាច​ទាល់​តែ​វះ​ពស់​តឹក​កែ។ បើ​ចូល​តាម​​មាត់ គឺ​ថ្លើម​មិន​នៅ​ក្នុង​បំពង់​អាហារ​ទេ។ ដូច្នេះ​វា​អាច​ដែរ ដែល​ពស់​ចូល​ក្នុង​ពោះ​តឹក​កែ​ស៊ី​ស្អី​ផ្សេង។
    អ្វី​ដែល​ខ្ញុំ​មិន​អស់​ចិត្ត​មួយ​ទៀត​នោះ គឺ​នៅ​ស្រុក​ខ្លះ​គេ​ចិញ្ចឹម​តឹកកែ ដូច​ចិញ្ចឹម​ឆ្កែ។ គេ​ដាក់​តាំង​ក្នុង​កែវ​កញ្ច្កក់។ តើ​តឹក​កែ​របស់​គេ​មាន​បញ្ហា​ថ្លើម​រីក​ដែរ​ទេ?។

    • ញញឹមស្រស់ និយាយថា៖

      នឹង​ហើយ វិចិត្រ​និយាយ​ត្រូវ​ណាស់​! នៅ​ស្រុក​ខ្លះ​គេយល់​ថា​សត្វ​តុកកែ​ជា​សត្វ​មាន​រូប​ឆោម​ល្អ ព្រោះ​វា​មាន​​ ៧ ពណ៌ គឹ​ដូច​យើង​ឆ្លាប់​គិត​ពី​សត្វ​ក្ងោក​ដូច​គ្នា​។ ហើយ​នៅ​ពេល​ដែល​គេ​យើង​ខ្លាច​តុកកែ គេ​នាំ​គ្នា​ឆ្ងល់​និង​សួរ​យើង​ថា​មក​ពី​ហេតុ​អ្វី​។

  5. អគ្គលីបុត្រ និយាយថា៖

    តាមពិត​តុក​កែ​ខាំ​​ពស់​ស៊ី​ទេ
    មិនមែន​ពស់ស៊ីថ្លើម​តុកកែទេ!

  6. កញ្ញា និយាយថា៖

    យើងមិនអាចសន្និដ្ឋានថាត្រូវរឺខុសទេព្រោះគ្មានភស្តុតាងមកបញ្ជាក់។​ប៉ុន្តែខ្ញុំក៏ធ្លាប់លឺពីរឿងនេះដែរ​​ចាស់ៗនិយាយថាវាជារឿងពិត។

    • វិចិត្រ និយាយថា៖

      គិត​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​វា​មិន​អាចនោះ​ទេ។
      មនុស្ស​ធម្មតា​ច្រើន​គិត​ថា ខ្លួន​មនុស្ស​ស្រោប​ដោយ​ស្បែក ដូច​ជា​ធុង​មួយ ដែល​ក្នុង​នោះ​ បេដូង​ សួត​ ថ្លើម​ក្រពះ ពោះ​វៀន នៅ​លាយ​ឡំ​គ្នា។ តាម​ពិត​វា​មិន​ដូច​នេះ​ទេ។ ផ្នែក​និមួយៗ​ត្រូវ​ខណ្ឌ​ដោយ​សន្ទះ​រឺ​ភ្នាស។
      យើង​អាច​ចូល​តាម​មាត់​ទៅ​ក្នុង​ពោះ។ នៅ​ពេល​នោះ​យើងនឹង​​នៅ​ក្នុង​ក្រពះ។ រី​ឯ​ថ្លើម​វិញ នៅ​ក្រៅ​ក្រពះ។ វា​ភ្ជាប់​មក​ក្រពះ​ដោយ​ទង​ប្រមាត់។ សាក​គិត​ទៅ​មើលស៊ី​ថ្លើម​យ៉ាង​ម៉េច​កើត?។ មិន​អាច​ទេ។

      *** និយាយ​ពី​រឿង​ឈាម​ក៏​ដូច្នេះ​ដែរ។ មនុស្ស​ធម្មតា​គិត​ថា សាច់​មនុស្ស​ស្ពោតដូច​អេប៉ុងដែល​មាន​ឈាម​នៅ​ពាស​ពេញ។ តាម​ពិត​នោះ​ឈាម​នៅ​តែ​ក្នុង​សរសៃ​តែ​ប៉ុណ្ណោះ ហើយ​សរសៃ​នោះ​នៅ​ក្នុង​សាច់។

      *** ដើម្បី​ពិសោធ​រឿង​នេះ ងាយ​ទេ។ ចាប់​តឹកកែ​ថ្លឹង​មុន​នឹង​ក្រោយ​ពស់​ចូល​ក្នុង​ពោះ​វា។

  7. ពូជអង្ករ និយាយថា៖

    ខ្ញុំមិនសូវមានយោបល់អ្វីទេ ក្នុងរឿងដែលថាម្នាក់ៗលើកយកមកនិយាយ។ ប៉ុន្តែសូមស្នើថា គួរនាំគ្នាសង្កេតបែបវិទ្យាសាស្ត្រសិន រួចសឹមយកមកអះអាងជាក្រោយ ដោយជៀសវាងយល់​តាមគេថា។
    អ្វីដែលខ្ញុំចាប់អារម្មណ៍គឺសំណេរពាក្យសំខាន់នៃអត្ថបទនេះ។ តាមពិតពាក្យ តុកកែ និង តឹកកែ អាចសរសេរជំនួសគ្នាបាន មានន័យថាសរសេរជា តុកកែ ក៏បាន ជា តឹកកែ ក៏បាន។

  8. Vanda និយាយថា៖

    ខ្ញុំខំអានខំមិនទាំងអស់ឡើងចុកភ្នែក ចុកក ម្នាក់ៗសុទ្ធតែមានអំណះអំណាង។
    ខ្ញុំមិនដឹងថាវាជាការពិតរឺអត់ទេ តែខ្ញុំពិតជាធ្លាប់បានលឺម៉ា កុងនិយាយប្រាប់មែន ជាពិសេស
    ពេលខ្ញុំរៀននៅសកលវិទ្យាល័យភ្នំពេញ ខ្ញុំក៏បានលឺ លោកគ្រូខ្ញុំនិយាយរឿងនេះដែរ។
    កឺដូចនឹងអ្វីដែលលោកតាស៊ីក្លូនិយាយមែន តែខ្ញុំមិនដែលឃើញផ្ទាល់ភ្នែកទេ។
    ពិតជាអស្ចារ្យមែនបើដូចតាស៊ីក្លូនិយាយមែននោះ។

  9. denith និយាយថា៖

    I used to saw it on my stairs… horrible.

  10. ជាតា និយាយថា៖

    អានឡើងចង់ងុយដេកហើយ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s