ស្គាល់​មុខ​ពួក​គេ​ទេ?


science

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

36 Responses to ស្គាល់​មុខ​ពួក​គេ​ទេ?

  1. តាស៊ីក្លូ និយាយថា៖

    ឃើញច្បាស់ជាងគេគឺ អាល់ប៊ឺត អាញស្តាញ ! ត្រូវអត់ចៅវិចិត្រ?
    អ្នកផ្សេងទៀតតាស៊ីក្លូអត់ទាន់បានមើលមុខអស់ទេ !

  2. វណ្ណ និយាយថា៖

    ខ្ញុំគ្មានយោបល់សោះឡើយ…

  3. hanumanking និយាយថា៖

    ចុះឈ្មោះ ពួកគាត់នៅខាងក្រោមនោះ ស្វែងរកទៅស្គាល់ពួកគាត់ទៅហើយ !😀

  4. iKyo និយាយថា៖

    Group of Permanent Head Damage…

  5. អាចម៍ផ្កាយ និយាយថា៖

    ខ្ញុំ​អត់​ស្គាល់​ម៉ាគ្រាប់សោះ!

  6. សាយ័ន្ត និយាយថា៖

    ខ្ញុំក៏ស្គាល់តែលោក អាំងស្តាំង ដែរ ហើយលោក ផ្លង់(មិនដែលឃើញមុខទេ)
    គឺស្គាល់តែតំលៃលេខដែរមានក្នុងរូបមន្ត ដែលជាឈ្មោះរបស់គាត់!
    និងលោក BOHR តាមការរៀនមេរៀន RDM និង មេកានិចដី!
    លោកគ្រូអាចប្រាប់ពីអ្នកដទៃបានទេ?

  7. សាយ័ន្ត និយាយថា៖

    លោកគ្រូ លោកឡូរង់ ជាអ្នកប្រាជ្ញខាងរូបវិទ្យាដែលរកឃើញផ្នែកបូប៊ីនមែនអត់!?
    ខ្ញុំមិនសូវច្បាស់ដែរ នឹកឃើញដូចធ្លាប់ឮពេលរៀនទី១១ B=….(អត់ចាំ)

    • វិចិត្រ និយាយថា៖

      ខ្ញុំ​អត់​ដឹង​ទេ តែ​ឈ្មោះ​Lorentz ខ្ញុំ​ដូច​ជា​ធ្លាប់​លឺ​កាល​រៀន​គណិត Transformation de Lorentz …
      អ្នក​បង្កើត​បូប៊ីន​ ប្រហែល​ជា Nikola Tesla។ ឈ្មោះ​គាត់​ គេ​ហៅ​ក្នុង​ខ្នាត ដង់ស៊ីតេ​អាំថឌុចស្យុង​ម៉ាញេទិច​ថា តេស្លា។

  8. Souphea និយាយថា៖

    I don’t know only one brother.
    Are you famous people right?

  9. Souphea និយាយថា៖

    sorry. I meant.
    Are they famous people?
    sorry brother!!!!

  10. នាគរាជ និយាយថា៖

    អាញស្តាញ​ជាមេ​បោក​!! តាម​ពិត​គឺ​មិនមែន​អាញ​ស្តាញ​ទេ​ជែល​ជា​អ្នក​រកឃើញ​ទ្រឹស្តី​ថាមពល​បរិមាណូ​។ រូបមន្ត​ជែល​ជាប់​ទាក់ទង​នឹង​ថាមពល​របស់​អាញ​ស្តាញ​គឺ​រាក់កំផែល​គឺ e = mc2 ។

    អាញស្តាញ​បាន​​សរសេរ​សំបុត្រ​ទៅ​ប្រធានាធិបតេយ្យ​អាមេរិក​ រ៉ូសវិល ដោយ​​បាន​​ប្រើ​ពាក្យ​ពាំ​ត្រណោត​ថា​ នៅ​ប្រទេស​អាល្លឺម៉ង់​អាច​នឹង​មាន​ការផលិត​គ្រាប់បែក​បរិមាណូ​។ ប្រការ​នេះ​ធ្វើ​លោក​ប្រធានាធិបតេយ្យ​អាមេរិក​ស្មាន​ថា​អាញស្តាញ​ជា​អ្នក​រក​ឃើញ​រូបមន្ត​នៃ​ការផលិត​គ្រាប់បែក​។ តែ​សម្រេចសម្រួល….​

    មក​ទល់​ពេល​បច្ចុប្បន្ន​នេះ នៅ​តែ​មាន​មនុស្ស​ជា​ច្រើន​នៅ​តែ​យល់​ថា​ ​អាញ​ស្តាញ​ជា​អ្នក​រក​ឃើញ​រូបមន្ត​ផលិត​គ្រាប់បែក​បរិមាណូ​។ មួយ​វិញ​ទៀត រូបមន្ត​គណិត​វិទ្យាអាំងតេក្រាល​​ដែល​យើង​តែង​តែ​ឃើញ​នៅ​ខាង​ក្រោយ​ខ្នង​អាញស្តាញនៅ​ក្នុង​រូប​ថត​មួយ​ចំនួន​ តាម​ពិត​ជា​រួបមន្ត​គណនា កម្លាំង​ចាកផ្ចិត​ចូលផ្ចិត (gravity)? ដែល​យើង​ទាំងអស់​គ្នាសុទ្ធ​តែ​​ធ្លាប់​បាន​សិក្សា​នៅ​ថ្នាក់​ទី ៦?

    ខ្មែរ​យើង​ក៍​មាន​អ្នក​ប្រាជ្ញ​ខាង​បរិមាណូ​នេះ​ដែរ គឺ​លោក ​គាត ឈន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​សព្វថ្ងៃ​នេះ​។ តែ​គាត់សូវ​​មិន​ហ៊ាន​និយាយ​ពី​ប្រវត្តិ​របស់​គាត់​ទេ ព្រោះ​ជាប់ទាក់ទិន​និង​ខ្មែរ​ក្រហម​។ កាល​ពី​លើក​មុន​ ប្រវត្តិរបស់​គាត់​ត្រូវ​បានសរសរ​នៅ​លើ​គេហទំព័រ​ក្រសូង​សេដ្ឋកិច្ច ឥឡូវ​នេះ​ត្រូវ​លុប​ចេញ​អស់​ហើយ។ លោក​ គាត ឈន រៀន​បាន​សញ្ញា​ប័ត្រ​នៅ​ស្រុក​បារាំង​បាន​រហូត​ដល់​ទៅ​ពីរ គឺ​មួយ​ជា​ វិស្វករ​ថាមពល​បរិមាណូ និង​មួយ​ទៀត​ជា​ស្ថាបត្យករ​គូរប្លង់​កប៉ាល់ (naval architect) ។

    សូមអាន​គេហ​ទំព័រ​ទាំងនេះ៖
    http://www.doug-long.com/einstein.htm
    http://en.wikipedia.org/wiki/Robert_Oppenheimer

  11. នាគរាជ និយាយថា៖

    សូម​ជួយ​លុប​ចោល​ផង​បាន​ទេ?

  12. វិចិត្រ និយាយថា៖

    នាគរាជ៖ ចំពោះ​រឿងអាញស្តាញ​ជា​មេបោក ៈ ខ្ញុំគិត​ថា​គាត់​មិន​បាន​បោក​ប្រាស់​អ្វី​នោះទេ គឺ​យើង​ជា​អ្នក​យល់​ច្រលំ​ដោយ​ខ្លួន​ឯង​ទៅ​វិញ​ទេ។ តើ​យើង​មាន​អ្វី​ដែល​បញ្ជាក់​ថា​គាត់​និយាយ​បោក​គេ​ឯង​ថា​ខ្លួន​គាត់​ជា​អ្នក​ឌិសាញ​គ្រាប់​បែក​មួយនេះ?។ ប្រវត្តិសាស្រ្ត​បាន​ចារ​ថា គាត់​និង​លោក​Leó Szilárd បាន​សរសេរ​សំបុត្រ​ទៅ​លោក​Roosevelt បញ្ជាក់​ពី​ភាព​ចាំ​បាច់​ក្នុង​ការ​បង្កើត​គ្រាប់​បែក​ប្រភេទ​នេះ នៅ​ឆ្នាំ​១៩៣៩។ ក្រោយ​មកនៅ​ឆ្នាំ​១៩៤២​ គេ​បាន​បង្កើត​គំរោង Manhattan project ដើម្បី​កសាង​អាវុធ​អាតូមិច(Oppenheimer​ ជា​ស្លាបមួយ​នៃ​គំរោង​នេះ?​)។ Einstein គ្រាន់​តែ​បាន​ចូល​រួម​សរសេរ​សំបុត្រ​មួយ​នេះ​តែ​ប៉ុណ្ណោះ គាត់​មិន​មាន​តួនាទី​អ្វី​ក្នុង​ការ​បង្កើត​អាវុធ​អាតូមិច​នេះ​ទេ។

    លោក​នាគរាជ​ថា រូបមន្ត E=mc^2 រាក់​កំផែល។ តែ​សំរាប់ខ្ញុំ ខ្ញុំ​​ថា​មិន​មែន​រាក់​កំផែល​ទេ។ ព្រោះ​ខ្ញុំ​មិន​យល់​រូបមន្ត​នេះ​ផង ហើយ​មើល​យ៉ាង​ម៉េច​ក៏​នៅ​តែ​មិន​យល់​ដែរ។ លោក​ថា​រាក់​ដូច្នេះ តើ​លោក​អាច​បក​ស្រាយ​អត្ថន័យ​នៃ​រូបមន្ត​នេះ និង ស្រាយ​បញ្ជាក់​វា​បាន​ទេ?។

    រូបមន្ត​គណិត​វិទ្យា​អាំង​តេក្រាល​របស់​អាញស្តាញ? រូប​មន្ត​នោះ​យ៉ាង​ម៉េច​ខ្លះ? ម៉េច​ក៏​អាំងតេក្រាល​​ទៅ​ទាក់​ទងអី​នឹង​ទំនាញ​ដី (gravity) ទៅ​វិញ?

    ចំពោះ​លោក​គាត​ ឈន់ ខ្ញុំ​មិន​ជឿ​ថា​គាត់​ជា​អ្នក​ប្រាជ្ញ​បរមាណូ​អី​ទេ គាត់​ប្រហែលត្រឹម​តែ​ជា​វិស្វករ​ថាមពល​បរមាណួ​ប៉ុណ្ណោះ រឺ​ខ្លាំង​ណាស់​បាន​ត្រឹម​សញ្ញាបត្រ​បណ្ឌិត​ប៉ុណ្ណឹង​ឯង។

  13. សាយ័ន្ត និយាយថា៖

    ខ្ញុំក៏យល់ដូចលោកគ្រូដែរ ! រូបមន្តនោះបានរួមចំនែកយ៉ាងធំក្នុងវិស័យរូបវិទ្យានិង វិទ្យាសាស្ត្រ
    មិនអាចថារាក់កំផែលកើតទេ! មានរបកគំហើញខ្លះមើលទៅហាក់ដូចជាងាយរកឃើញណាស់
    តែហេតុអីក៏អ្នកជំនាន់មុនរកមិនឃើញអស់?
    ចំពោះលោកគាត ឈុន ខ្ញុំធ្លាប់ឮថាគាត់មានជំនាញខាងបរមាណូ ហ្នឹងដែរ តែបើថាគាត់ជាអ្នក
    ប្រាជ្ញខាងបរមាណូ មិនដឹងយ៉ាងម៉េចទេ!ទាល់តែអោយនិយមន័យថាអ្នកប្រាជ្ញសិន!

    • វិចិត្រ និយាយថា៖

      និយម​ន័យ​អ្នក​ប្រាជ្ញ? ត្រឹម​ត្រូវ អ្វី​ទៅ​ដែល​ហៅ​ថា អ្នក​ប្រាជ្ញ? តាម​និយមន័យ​ធម្មតា អ្នក​ប្រាជ្ញ ជា​អ្នក​មាន​ប្រាជ្ញា។ ប៉ុន្តែ​ពេល​ប្រើ ខ្ញុំ​មិន​ដឹង​គេ​ប្រើ​ពាក្យ អ្នក​ប្រាជ្ញ​ នេះ​យ៉ាង​ម៉េច​ដែរ។

      • សាយ័ន្ត និយាយថា៖

        បាទត្រឹមត្រូវ ពាក្យហ្នឹងដឹងអត្ថន័យហើយមិនដឹងប្រើយ៉ាងម៉េចអោយប្រាកដដែរ!
        គ្រាន់តែបានរៀនខាងហ្នឹងហើយចេះ ធ្វើខាងហ្នឹងគេហៅអ្នកប្រាជ្ញដែរ ចឹងអ្នកប្រាជ្ញមានគរជើង
        គ្នាមិនតិចទេ!
        តាមពិតទៅខ្ញុំក៏ចង់ឃើញខ្មែរ មានអ្នកដែលគេទទួលស្គាល់ថាអ្នកប្រាជ្ញដែរ បើចេះប្រាកដមែន
        គួរតែបញ្ចេញស្នាដៃ និងបន្តអោយអ្នកជំនាន់ក្រោយផង!
        សង្ឃឹមថាខ្មែរនឹងមានមនុស្សប្រភេទនោះឆាប់ៗ!!

  14. កុមារចម្បាំង និយាយថា៖

    ព្រះជាម្ចាស់អើយ!!! និមិត្តរូបខ្ញុំក៏នៅក្នុងនេះដែរតើ!!!!​​ gravity អាចធ្វើអោយទំនាញមួយឆ្លងទំនាញមួយបាន។
    សូម ពូវិចិត្រមិនបាច់ តបមកខ្ញុំទេ។

  15. ក្មេងតូច និយាយថា៖

    ក្នុងចំណោមមនុស្សទាំងអស់នេះ មានស្រីតែមូយ

  16. សេរីបណ្ឌិត និយាយថា៖

    ស្គាល់​តែ អាញស្តាញ… !!!!!!!
    ដូច​លោក​គ្រូ វិចិត្រ និយាយ​អីចឹង គាត់​ហ្នឹង​ជា​តារា​ល្បី​ហើយ…..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s