Adhémard Leclère: កម្ពុជា​ = ប្រទេស​ចោរ​សមុទ្រ


យោង​តាម​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ និពន្ធ​ដោយ​លោក អាដេម៉ារ ឡឺគ្លែរ ត្រង់​ជំពូក​ទី១ បាន​អោយ​ដឹង​ថា៖
ប្រទេស​កម្ពុជា​ពី​មុន​មាន​ឈ្មោះ​ថា នគរ​គោកធ្លក។ ក្រោយ​មក​ទៀត​ពួក​អ្នក​ដែល​មក​ធ្វើ​ចំបាំង​ដណ្តើម​យក​ទឹក​ដី​ខ្មែរ និង​អ្នក​ដែល​នាំ​អរិយធម៌​ហិណ្ឌូ​មក​ផ្សព្វផ្សាយ ដូរ​ជា​កម្ពុជា រឺ​ជា កម្វុជា វិញ ។
ឥណ្ឌា​ភាគ​ខាង​ជើង​ គេ​ហៅ​ប្រទេស​ខ្មែរ​ថា សក្កទ្វីប មាន​ន័យ​ថា​ប្រទេស​នៃ​ដើម​ម៉ៃ​សាក់ ព្រោះ​ដើម​ម៉ៃ​សាក់​ស្រដៀង​ដើម​ធ្លកដែរ។
នៅ​សតវត្សរ៍​ទី២ ពួក​ក្រិច និង​រ៉ូម៉ាំង​ស្គាល​ប្រទេស​ខ្មែរ តាម​រយៈ​ផែន​ទី​របស់ Ptolémé ដែល​ដាក់​ឈ្មោះ​ស្រុក​ខ្មែរ​ថា លេស្តៃ។ លោក​ឡឺគ្លែរ​បាន​លើក​ឡើង​អំពី​ការ​បកស្រាយ​របស់​លោក​ហ្សេរីនី​ថា ​ពាក្យ​ក្រិច​លេស្តៃ នេះ​មាន​ន័យ​ថា​ចោរ រឺ​ចោរ​​សមុទ្រ ហើយ​បាន​សន្និដ្ឋាន​ថា ពួក​ខ្មែរ​សម័យ​នោះ​ប្រហែល​ប្រកប​មុខ​របរ​ជា​ចោរ​សមុទ្រ រឺ​ជា​កូន​ចៅ​ចោរ​សមុទ្រ

*** លោក​ឡឺគ្លែរ មិន​ហ៊ាន​ធ្វើ​ការ​សន្និដ្ឋាន​អ្វី​ទៅ​លើ​ការ​សន្និដ្ឋាន​ដ៏អង់អាច​របស់​លោក​ហ្សេរីនី ដោយ​គ្រាន់​តែ​យោង​លើ​ការ​ពន្យល់​ពាក្យ​ ដោយ​គ្មាន​ភស្តុតាង​ជាក់លាក់​នោះ​ទេ។

សូម​បញ្ជាក់ផង​ដែរ​ថា៖ អំពី​ន័យ​នៃ​ពាក្យ​កម្ពុជៈ

– វចនានុក្រម​ខ្មែរ៖

កម្ពុជៈ = កម្ពុ (មាស)+ ជៈ (កើត កំនើត)= កន្លែង​កើត​មាស = សុវណ្ណភូមិ។

ប៉ុន្តែ​ការ​អះអាង​ថា​កម្ពុជា​ ជា​សុវណ្ណភូមិ មិន​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ទេ។

– វចនានុក្រម​សំស្ក្រឹត Monier-Williams:

កម្ពុ = ១)សំបក​ខ្យង ងាវ .. ២) កង​ដៃ ខ្សែ​ដៃ​ធ្វើ​ពី​សំបក​ខ្យង ងាវ.. ៣) កង​ដៃ ខ្សែ​ដៃ​ជា​ទូទៅ ៤) ស្នាម​ផ្នត់បី​​នៅ​លើ​ក(សញ្ញា​សំនាង​ល្អ) ៥) ក ៦) ដំរី ៧) ឆ្អឹង​រាង​ទូប ៨) សរសៃ​ឈាម។

កម្ពូ = ១) ចោរ ២) កង​ដៃ ខ្សែ​ដៃ។

លោក​ហ្សេរីនី ចាត់​ទុក​ថា​ពាក្យ កម្ពុជា មក​ពី កម្ពូ + ជា ដែល​កម្ពូ ត្រូវ​ហ្នឹង ​លេស្តៃ របស់​ក្រិច ដែល​មាន​លើ​ផែន​ទី​Ptolémé ។
ដោនលោត​សៀវភៅ ប្រវត្តិសាស្ត្រ​កម្ពុជា​ដោយ​លោក Adhémard Leclère ។

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ, វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

5 Responses to Adhémard Leclère: កម្ពុជា​ = ប្រទេស​ចោរ​សមុទ្រ

  1. តាស៊ីក្លូ និយាយថា៖

    រឿងនេះពិបាកថាខ្លាំងណាស់ចៅវិចិត្រព្រោះគ្មានឯកសារណាមួយដែលនិយាយនិងអះអាង
    ច្បាស់លាស់។ ឯកសារចិន ឯកសារឥណ្ឌាដែលខ្មែរយើងជំនាន់នោះបានធ្វើពាណិជ្ជកម្មផ្លូវ
    សមុទ្ទ នឹង ការទូតជាមួយក៏មិនមាននិយាយនឹងអះអាងដែរ។ បើនិយាយថាខ្មែរនៅសម័យ
    នោះជាចោរសមុទ្ទដូច្នេះ អញ្ចឹងមានតែពួកជ្វា ពួកឥណ្ឌា ពួកអារ៉ាប់នឹងពួករ៉ូម៉ាំងដែលធ្វើ
    ជំនួញតាមផ្លូវសមុទ្ទជាមួយខ្មែរឬរដ្ឋហ្វ៊ូណនយើងនោះជាចោរសមុទ្រដែរ? ព្រោះអីបណ្តា
    ប្រទេសទាំងនោះក៏ពូកែខ្លាំងខាងនាវារចរណ៏និងពាណិជ្ជកម្មផ្លូវសមុទ្ទដូចខ្មែរដែរ ហើយ
    មានទំនាក់ទំនងយ៉ាងល្អក្នុងវិស័យនេះជាមួយរដ្ឋហ៊្វូណនទៀតផង។

    តាស៊ីក្លូបានអានរួចមកហើយសៀវភៅឯកសារប្រវតិ្តសាស្រ្តមួយនោះហើយអរគុណចៅ
    វិចិត្រដែលបានដាក់បង្ហាញគ្នីគ្នារបស់យើងដើម្បីយកទៅអានដើម្បីស្គាល់នឹងដឹងនៅប្រវតិ្ត
    សាស្រ្តរបស់ប្រទេសខ្លួនឯង។ កន្លែងខ្លះតាស៊ីក្លូជឿ ហើយកន្លែងខ្លះទៀតតាស៊ីក្លូនៅមិនទាន់
    ជឿទេព្រោះមិនឃើញអ្វីដែលអាចបញ្ជាក់អះអាងថាវាច្បាស់លាស់និងឡូហ្ស៊ីក។

    ធម្មតាយើងជាអ្នកស្រាវជ្រាវជាន់ក្រោយយើងត្រូវអានសៀវភៅរបស់អ្នកស្រាវជ្រាវជំនាន់
    មុនហើយយើងកុំទាន់អាលសន្ឋិដ្ឋានវាយតំលៃថាតើអ្វីដែលគេសរសេរនោះខុស១០០%
    ហើយត្រូវ១០០%ទេ។ ប្រវតិ្តសាស្រ្តតែងតែមានការផ្លាស់ប្តូរនិងប្រែប្រួលតាមរយះគំនិត
    ទំនោរ សង្គមរស់នៅនិងអារម្មណ៏របស់អ្នកនិពន្ធ។ ថាមិនត្រូវដែរក្រែងនៅសម័យកាល
    នោះលោកហ្សេរីនីអាចមានការភ័ន្តច្រលំពួកជ្វាឬឥណ្ឌាជាមួយនឹងពួកខ្មែរម្ចាស់ស្រុកក៏
    ថាបានដែរព្រោះអាស៊ីទ្វីបយើងនេះមើលទៅស្រដៀងៗគ្នាមែនទែន។ កុំថាឡើយនៅ
    សម័យនោះដែលវិទ្យាសាស្រ្តមិនទាន់មានការជឿនលឿន ហើយមនុស្សនៅអឺរ៉ុបបាន
    ឃើញមនុស្សមកពីតំបន់អាស៊ីអាគ្នេយ៏តិចបំផុត។ សូម្បីតែសម័យបច្ចុប្បន្ននេះដែលវិទ្យា
    សាស្រ្តមានការជឿនលឿន មានទូរទស្សន៏ កុំព្យូរទ័រហើយក៏ដោយ ក៏នៅមានពួកអឺរ៉ុប
    និងពួកស្បែកសខ្លះមិនទាន់បែងចែកថាតើពួកអាស៊ីទាំងនោះជាជនជាតិអ្វីឲ្យពិតប្រាកដ
    ទេនៅពេលដែលគេបានឃើញពួកអាស៊ី។ សំនួរដែលគេច្រើនសួរហើយច្រលំយើងនោះ
    គឺតើអ្នកជាជនជាតិចិន កូរ៉េឬ ជប៉ុនមែនទេ? ចៅវិចិត្រប្រហែលជាធ្លាប់មានពួកបារាំងសួរ
    ចៅដូច្នេះហើយនៅពេលដែលពួកគេជួបចៅដំបូងហើយមិនទាន់បានស្គាល់ច្បាស់ពីចៅ
    តើមែនទេ?

    តាស៊ីក្លូអរគុណហើយសុំបាយបាយចៅតា !

  2. វិចិត្រ និយាយថា៖

    ជួប​ពួក​បារាំង​គេ​ថា ខ្ញុំ​ចិន ជប៉ុន​កូរ៉េ ថៃ គេ​មិន​ស្គាល់​ខ្មែរ​ទេ។ បើ​ជួប​យួន​ យួន​វា​​ថា​ខ្ញុំ​ហ្នឹង​យួន​ វា​និយាយ​យួន​ដាក់។ ជួប ចិន ចិន​វា​ថា​ខ្ញុំ​ហ្នឹង​ចិន។

    **រឿង​ប្រវត្តិសាស្រ្ត​នោះ ខ្ញុំ​ធ្លាប់​លឺ​​គេថា​ យួន​ថា​ចោរ​សមុទ្រ សៀម​ថា​ចោរ​ព្រៃ។ល។ ទើប​ឥលូវ​នេះ​ដឹង​ថា​មាន​គេ​ថា​ខ្មែរ​ចោរ​ដែរ។ សង្ស័យ​តែ​សំរាប់​ប្រទេស​មហាអំនាច​សម័យ​នោះ អោយ​តែ​នរណា​មិន​នៅ​ក្រោម​ចំនុះ​ ខ្លួន​សុទ្ធ​តែ​ចោរ​ទាំង​អស់​ហ្នឹង។

    • សាយ័ន្ត និយាយថា៖

      ខ្ញុំក៏គិតចឹងដែរ មហាអំណាចសម័នោះច្រើនតែយកប្រទេសផ្សេងធ្វើជាចំនុះបើអ្នកណាមិនស្តាប់
      តាំងសំលាប់ បង្កសង្រ្គាម ហើយក៏ដូចលោកគ្រូថាចឹងគឺចូលចិត្តហៅប្រទេសតូចតាចថាចោរ !
      ខ្ញុំក៏មានអីអះអាងដែរ តែបើអាចធ្វើបានដូរឈ្មោះប្រទេសណាមួយដែលចូលចិត្តធ្វើសង្រ្គាម 
      បង្កជម្លោះជាចោរអោយអស់!

  3. សុខហេង និយាយថា៖

    អរគុណ​សម្រាប់​សៀវភៅ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s