អំពី​ងារ​ថា “សាស្ត្រាចារ្យ”


តាម​វចនានុក្រម​​ខ្មែរ

សាស្រ្តាចារ្យ = សាស្ត្រ +អាចារ្យ
សាស្ត្រ ក្លាយ​មក​ពីពាក្យ​សំស្ក្រឹត​ថា​ ឝាស្ត្រ មាន​ន័យ​ថា គម្ពីរ, គម្ពីរ​ប្រាប់​វិទ្យា, គម្ពីរ​សាសនា; ច្បាប់, ច្បាប់​ប្រដៅ ក្បួន, តម្រា; វិជ្ជា; ការ​សិក្សា; ពាក្យ​ណែនាំ, ពាក្យ​ពន្យល់; ពាក្យ​បង្គាប់ ។
អាចារ្យ ក្លាយ​មក​ពីពាក្យ​សំស្ក្រឹត អាចាយ៌ មាន​ន័យ​ថា អ្នក​ប្រដៅ​ឬ​ហាត់​មារយាទ; អ្នក​ប្រព្រឹត្ត​ល្អ, អ្នក​កាន់​ត្រឹមត្រូវ, អ្នក​ត្រឹមត្រូវ, អ្នក​ដែល​សិស្ស​ត្រូវ​គោរព, អ្នក​ធ្វើ​ប្រយោជន៍​ដល់​សិស្ស, អ្នក​បង្រៀន​ចំណេះ​គេ, គ្រូ, គ្រូ​បង្រៀន

សរុប​ទៅ​នឹង​សាស្ត្រាចារ្យ​មាន​ន័យ​ថា​គ្រូ​បង្រៀន​វិជ្ជា ក្បួន​ច្បាប់…។

ក្រៅ​ពី​ពាក្យ​នេះ យើង​មាន​ពាក្យ​ គ្រូ រួច​មក​ហើយ។

គ្រូ ក្លាយ​មក​ពី​ពាក្យ​សំស្ក្រឹត គុរុ មាន​ន័យ​ថា អ្នក​ដែល​មាន​ចិត្ត​ធ្ងន់; អ្នក​ដែល​គួរ​គេ​គោរព គឺ​អ្នក​បង្ហាត់​បង្រៀន​ចំណេះ​វិជ្ជា​សិល្ប​សាស្រ្ត​ផ្សេង​ៗ​ដល់​សិស្ស។

តាម​ដែល​ខ្ញុំ​ធ្លាប់​ដឹង​តៗ​មក​ដោយ​មិន​ច្បាស់​លាស់ គេ​ហៅ​គ្រូ​បង្រៀន​សិស្ស​នៅ​ថ្នាក់​បឋម ថា​ ​លោកគ្រូ​ អ្នក​គ្រូ ។ បន្ទាប់​មក​ទៀត​គ្រូ​បង្រៀន​នៅ​អនុវិទ្យាល័យ(មិន​ច្បាស់) វិទ្យាល័យ​ មហាវិទ្យាល័យ ថា សាស្ត្រាចារ្យ

ក្រោម​ឥទ្ធិពល​របស់​ភាសា​បារាំង ក្រោយ​មក​អង់គ្លេស យើង​មាន​ទំនោរ​ផ្គូផ្គង​ពាក្យ​ទាំង​នេះ​ទៅ​នឹង​ពាក្យ​ក្នុង​ភាសា​គេ៖

គ្រូ > teacher,

សាស្ត្រាចារ្យ > professor

ក្រៅ​ពី​ពាក្យ​ Teacher និង Professor នេះ ប្រទេស​ប្រើ​ភាសា​អង់គ្លេស​នៅ​មាន​ពាក្យ​ផ្សេង​ទៀតដើម្បី​បែង​ចែក​ឋានៈ​គ្រូ​បង្រៀន ​ដូច​ជា Lecturer, Assistant professor, Associate professor, …។

នៅ​ក្នុង​ប្រទេស​និយាយ​ភាសា​អង់គ្លេស​ខ្លះ​ ងារ Professor ជា​ឈ្មោះ​មុខ​តំនែង មួយ ត្រូវ​បាន​គេ​ផ្តល់​អោយ​បុគ្គល​ជា​ប្រធាន​ដេប៉ាតឺម៉ង់ រឺ​តំនែង​ពិសេស​ណា​មួយ នៅ​ថ្នាក់​ឧត្តម​សិក្សា។ នៅUnited Kingdom, Ireland, South Africa, Australia, New Zealand, The Netherlands, United States, Canada, និង Hong Kong ងារ​នេះ​ជា​តំនែង​ដ៏​ខ្ពង់ខ្ពស់​មួយ​ផ្នែក​អប់រំ ដែល​តែង​តាំង​ដោយ​សកលវិទ្យាល័យ។

នៅ​ប្រទេស Austria, Brazil, Democratic Republic of the Congo, France, Romania, Slovenia, Croatia, Serbia, Poland, Spain និង Italy វា​ជា​ងារ​កិត្តិយស មួយ​ ហើយ​ដែល​គេ​អាច​ផ្តល់​ដល់​គ្រូ​នៅ​វិទ្យាល័យ​ផង​ដែរ។

នៅ​សហរដ្ឋ​អាមេរិច គ្រូ​បង្រៀន​ម្នាក់​ដែល​ទទួល​បាន​ងារ​ជា​ផ្លូវការ​ថា Professor ជា​ធម្មតា​ចាប់​ផ្តើម​អាជីព​ជា Assistant professor បន្ទាប់​មក​ទៀត​ត្រូវ​គេ​តំលើង​សក្តិជា​ Associate professor និង​ចុង​ក្រោយ​ជា​Professor។ ជា​ទូទៅ​គេ​ត្រូវ​ការ​រយៈ​ពេល​ប្រហែល​ជា​៥ទៅ​៦ឆ្នាំ​ដើម្បី​អោយ​គេ​ប្រូម៉ូត​ពី​ Assistant professor ទៅ associate professor។ អ្នក​ដែល​ចង់​ឡើង​ឋានៈ​ត្រូវ​បាន​គេ​វាយ​តំលៃ​ទៅ​លើ​វិភាគទាន​របស់​បុគ្គល​នោះ​ទៅ​លើផ្នែកស្រាវជ្រាវ ការ​បង្រៀន និង ការ​ងារ​រដ្ឋបាល។ ដើម្បី​បាន​ងារ​ជា​associate professor គេ​ត្រូវ​ឆ្លង​កាត់ ១) ការ​អោយ​យោបល់​ពី​អ្នក​ស្រាវជ្រាវ​ខាង​ក្រៅ​សាលា ២) លិខិត​គាំ​ទ្រ​ពី​គ្រូ​មក​ពី​ដេប៉ាតឺម៉ង់​ជា​មួយ​គ្នា ៣) ដេប៉ាតឺម៉ង់​បោះ​ឆ្នោតសំរេច ៤) សេចក្តី​សំរេច​របស់​ដេប៉ាតឺម៉ង់ ត្រូវ​ឆ្លង​ការ​ពិភាក្សា​ជា​មួយ​ដេប៉ាតឺម៉ង់​ផ្សេង​ទៀត​ក្នុង​សកលវិទ្យាល័យ ៥) ព្រឹទ្ធបុរស ៦) គណៈកម្មការ​នៃ​រដ្ឋាភិបាល រឺ​ថ្នាក់​លើ​មួយ​ជាន់​ទៀត។ប្រសិន​បើ​បុគ្គល​នេះ​ត្រូវ​គេ​បដិសេធ បុគ្គល​នោះ​ត្រូវ​បោះ​បង់​អាជីព​ជា​គ្រូ​បង្រៀន​ចោល​ក្នុង​រវាង​មួយ​ឆ្នាំ​ក្រោយ។អ្នក​ដែល​ជាប់​ជា​Associate professor ហើយ អាច​ដាក់​ពាក្យ​សុំ​ឡើង​ជា​Professor ក៏​បាន មិន​បាច់​ដាក់​ក៏​បាន។

លក្ខខណ្ឌ​ខាង​លើ​នេះ ជា​អ្វី​ដែល​មាន​នៅ​សហរដ្ឋ​អាមេរិច ដើម្បី​ទទួល​បាន​ងារ ថា Professor។

រី​ឯ​នៅ​ស្រុក​ខ្មែរ​យើង​វិញ ខ្ញុំ​មិន​ច្បាស់​ថា​មាន​ច្បាប់​អី​តឹង​រឹង​បែប​នេះ​ទេ។ ប្រហែល​ជា​អោយ​តែ​ជា​គ្រូ​នៅ​មហាវិទ្យាល័យ គេ​ហៅ​ថា​សាស្ត្រាចារ្យ ដល់​ប្រែ​ជា​អង់គ្លេស​ហៅ​ថា​Professor ។

តែ​យោង​តាម​លិខិត​តែង​តាំង​ដែល​ខ្ញុំ​ធ្លាប​់​ទទួល​បាន​នោះ គេ​មិន​ដាក់​ថា​សាស្ត្រា​ចារ្យទេ តែ​គេ​ដាក់​ងារ​ថា គ្រូ​កំរិត​ឧត្តម វិញ។

ឯកសារ​យោង៖

http://en.wikipedia.org/wiki/Professor

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

4 Responses to អំពី​ងារ​ថា “សាស្ត្រាចារ្យ”

  1. នៅស្រុកខ្មែរ សូម្បីតែលោកគ្រូអ្នកគ្រូបង្រៀននៅបឋមសិក្សា ឬអនុវិទ្យាល័យ ឬវិទ្យាល័យក៏គេហៅថាជាសាស្រ្តាចារ្យបានដែរ។

  2. LoveTruth ថា:

    នេះ ជាអ្វីដែលខ្ញុំធ្លាប់ជជែកគ្នាកាលពីមុនជាមួយមិត្តភក្តិ អំពីងារជាសាស្រ្តាចារ្យ ។

  3. Ratana ថា:

    ចំនុចហ្នឹងខ្ញុំកំពុងតែឆ្ងល់ដែរ។ ខ្ញុំឃើញនៅស្រុកយួនអត់សូវមានងារជា សាស្រ្តាចារ្យទេ ទោះជារៀនចប់ដល់បណ្ឌិតអីក៏មិនអាចហៅថា សាស្រ្តាចារ្យបានដែរ។ ជាក់ស្តែងដូចនៅសាលាខ្ញុំកំពុងរៀន មានសាស្រ្តាចារ្យតែប៉ុន្មាននាក់ប៉ុណ្ណោះ ត្រឹមតែ Associate professor ហ្នឹងក៏មិនសូវមានច្រើនដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s