WolframAlpha: Search engine ថ្មី គូ​ប្រជែងGoogle


wolframe2

របស់​ខ្លះ​អ្នក​អាច​រក​តាម​Google បាន តែ​របស់​ខ្លះ​មិន​អាច​ទេ ដូច​ជា​ សួរ​Google ថា

តើ​មាន​អ្នក​ទទួល​បាន​រង្វាន់​ណូបែល​ប៉ុន្មាន​នាក់​ដែល​កើត​ចំថ្ងៃ​ពេញ​បូណ៌មី?
/How many nobel prize winners were born under full moon?

អ្នក​មិន​អាច​ទទួល​បាន​ចំលើយ​ទេ។ Google ស្វែង​រក​ពាក្យ​និមួយ​ៗ​ដែល​យើង​រក​នៅ​ទំព័រ​នានា​ដែល​មាន តែ​មិន​ធ្វើ​ការគណនា​ទេ។ ម៉ាស៊ីន​ស្វែង​រក​ប្រភេទ​ថ្មី ឈ្មោះ​ថា WolframAlpha ដែល​បង្កើត​ដោយ​ Stephen Wolfram អ្នក​រូបវិទ្យាភាគល្អិត ហើយ​ជា​អ្នក​បង្កើត​ប្រូក្រាម​គណិត​ឈ្មោះ Mathematica មាន​សមត្ថភាព​ធ្វើ​ការ​ស្វែង​រក​ហើយ​គណនា​បន្ថែម​ទៀត។ ឧទាហរណ៍​ប្រូក្រាម​នេះ​នឹង​ស្វែង​រក​អ្នក​ទទួល​បាន​រង្វាន់​ណូបែល ស្វែង​ថ្ងៃ​កំនើត បន្ទាប់​មក​គណនាថ្ងៃ​ខែនេះ​ក្នុង​ប្រព័ន្ធ​ចន្ទគតិ រួច​សរុប​អ្នក​ដែល​កើ់ត​ចំ​ថ្ងៃ​១៥​កើត។ សមត្ថភាព​នេះ Google មិន​ទាន់​មាន​នៅ​ឡើយ​ទេ។

http://www.wolframalpha.com

ម៉ាស៊ីន​ស្វែង​រក​នេះ នឹង​ដាក់​អោយ​ដំនើរការ​ក្នុង​រវាង​ប៉ុន្មាន​អាទិត្យ​ទៀត​នេះ។ សូមទស្សនា​វីដេអូ​ បង្ហាញ​ពី​ដំនើរ​ការ​របស់​វា : http://www.wolframalpha.com/screencast/introducingwolframalpha.html
ឧទាហរណ៍​ខ្លះ ដែល​គេ​ប្រើ​ WolframAlpha:
wolframe

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ព័ត៌មាន, វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

12 Responses to WolframAlpha: Search engine ថ្មី គូ​ប្រជែងGoogle

  1. phirum ថា:

    អរគុណ​បង​ប្រុស​ដែល​បាន​ចែក​រំលែក​ពត៌មាន​នេះ…(^_^) ខ្ញុំ​មើល​វីដេអូ​នេះ​ហើយ​ព្រឺរោម​តែម្តង… ពិតជាអស្ចារ្យ​ណាស់!!

  2. តើវាល្អជាងហ្គូហ្គលទៅទៀតឬចៅវិចិត្រ? តាស៊ីក្លូអត់ទាន់បានសាកល្បងប្រើទេ !
    ម៉េចៗជួយបា្រប់តាផង។ អរគុណទុកជាមុន

  3. ដើមត្នោត មួយ ថា:

    wolframalpha ពិតជាល្អ ជាពិសេស សំរាប់សិស្សនិស្សិត ប្រើប្រាស់ស្រាវជ្រាវ (មើល http://www.wolframalpha.com/examples) ប៉ុន្តែជារឿងប្រាកដ ដែល wolframalpha គ្មានអាចសំលាប់ Google (មើល http://www.theinsider.com/news/2187587_Wolframalpha.com_Officially_Launches_not_a_Google_Killer_sadly)។

    អ្នកសាកវាយពាក្យ “យួន” ឬ “សៀម” អោយ wolframalpha រកមើល, ​ច្បាស់ជា wolframalpha លើកទង់ស សុំចាញ់ហ្មង។

    ដើមត្នោតមួយ យល់ថា wolframalpha ពិតជាមានចំណុចពិសេសខ្លះ លើស ហ្គូហ្កល សំរាប់សិស្សនិស្សិតអ្នកស្រាវជ្រាវចំណេះ ប៉ុន្តែ ហ្គូហ្កល នៅតែដើរតួនាទី ជាឧបករសំខាន់ទូទៅ និងចាំបាច់ សំរាប់អ្នកប្រើប្រាស់អិនរើណែត ដដែល។
    មើលផងដែរ ៖ http://www.iniseo.com/news-moteurs/article-714.php

  4. kk@111 ថា:

    Thanks for the info. This will probably be my new friend.

  5. Sophia ថា:

    ខ្ញុំសាករួចហើយល្អម្យ៉ាងម្នាក់។

  6. Sophia ថា:

    បងប្រុសខ្ញុំសុំសួរបងក្រៅសាច់រឿងបន្តិចដែលវាជាការងាររបស់ខ្ញុំកំពុងធ្វើ

    កុងទ័រភ្លើងមាន ៩ខ្ទង់ ហើយវាបានលោតដល់លេខ 999,964,157 kWh ហើយពេលនេះវា​លោតមកលេខ 67,992 kWh មានន័យថាវារាប់ឡើងវិញ ។​ តើពីលេខចាស់ដល់លេខថ្មីភ្លើង​ប្រើអស់ប៉ុន្មានគីឡូវ៉ាត់?

    អគុណបងទុកជាមុន !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s