ផ្កា​អី​លឿង​ៗ នៅ​តាម​ផ្លូវនៅ​ភ្នំពេញ?


cassia_fistulaនៅ​តាម​ផ្លូវ​ម្តុំ​ផ្សារ​ថ្មី គេ​ដាំ​ផ្កា​អី​នោះ មាន​ផ្កា​ពណ៌​លឿង​យ៉ាង​ច្រើន​ស្អេក​ស្កះ។ ខ្លះ​ថា ផ្កា​លឿង​រាជ
ផ្កា​នេះ​ស្រដៀង​ផ្កាតំនាង​ស្រុកសៀម* ឈ្មោះ rachapruek/khun/dok khuen ដែល​សំរួល​ជា​ខ្មែរ​មក​ថា រាជព្រឹក្ស/ ឃុន/ដក​ឃែន។ ឡាវ​ហៅ​ថា ឃូន។ វា​មាន​ឈ្មោះ​ជា​ភាសា​សំស្ក្រឹត​ហៅ​ថា aragvadha, chaturangula, kritamala, suvarnaka សរសេរ​ជា​ខ្មែរ​ថា អរគ្វធ/ ចតុរង្គុល/ក្ឫតមល/សុវន៌ក->សុវណ្ណករ ។

ផ្កា​ក្រោយ​នេះ​មាន​ឈ្មោះវិទ្យាសាស្ត្រ​ថាCassia fistula និង ជា​ភាសា​អង់គ្លេស​ថាGolden Shower Tree ជា​ផ្កា​ប្រចាំ​តំបន់​អាស៊ី​អគ្នេយ៍​ទាំង​មូល។ វា​មាន​ដុះ​នៅ​ចាប់​តាំង​ពី​ប៉ាគីស្ថាន​ខាង​ត្បូង រាយ​ប៉ាយ​កាត់​តាម​ឥណ្ឌា​ ភូមា និង​ស្រីលង្កា​ខាង​ត្បូង។

* វត្ថុ​តំនាង​ស្រុក​សៀម​មាន​អ្វី​ខ្លះ? ដំរី ផ្ការាជ​ព្រឹក្ស និង សាលាថៃ*** ។

** វត្ថុ​តំនាង​ស្រុក​ខ្មែរ​មាន​អ្វី​ខ្លះ? គោព្រៃ ត្នោត ចេក​ពង​មាន់ និង រំដួល។

*** (Thai Pavillon )សាលា​ហ្នឹង មិន​មែន​សំដៅ​លើ​សាលា​រៀន​តែ​មួយ​មុខ​ទេ គឺ​អាច​ជា​សាលា​ឆទាន សាលា​ឆាន់ ។ល។ សាលា​ នេះ​សំដៅ​លើ​មន្ទីរ រោង។ល។ សាលា​ថៃ​ ដែល​ជា​តំនាង​ស្រុក​សៀម​ ហ្នឹង​ ខ្ញុំ​មើល​ទៅ​ស្រដៀង​ៗ​ម៉ូត​ខ្មែរ!!!!។

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in វប្បធម៌​ទូទៅ and tagged . Bookmark the permalink.

9 Responses to ផ្កា​អី​លឿង​ៗ នៅ​តាម​ផ្លូវនៅ​ភ្នំពេញ?

  1. denith និយាយថា៖

    បើលាយជាមួយនឹងសំរស់ផ្កាត្របែកព្រៃ ប្រាកដជា ហាហាហា​ មិនខាន។

  2. រ៉ាមណា និយាយថា៖

    អូ ទើប​តែដឹង​ថា​គេ​ហៅ​អី ខ្ញុំ​ចូលចិត្ត​អាផ្កា​នឹង​យូរ​មក​ហើយ​ ដោយសារ​វា​មាន​ពណ៌លឿង ហើយ​មើល​ទៅ​ស្អាត​ណាស់

  3. kooms និយាយថា៖

    ខ្ញុំ​មើល​ទៅ​ឃើញ​ថាស្អាត់ដែរ ខ្ញុំ​ឃើញ​វាដំបូងបំផុតគឺ​ពេល​ដែល​រៀន​នៅ​តិចណួ ប្រហែល​ឆ្នាំ 2004​-2005 ឆ្ងល់ដែរ មិន​ស្គាល់​ឈ្មោះ​វា តែឥឡូវ​ឃើញដុះច្រើនណាស់….

  4. កេសី និយាយថា៖

    យាយខ្ញុំក៏ប្រាប់ថាផ្កានេះមានឈ្មោះ លឿងរាជដែរ ។ ហេហេហ កុំថាឡើងដល់ម្តុំផ្សារថ្មីមាន​ដាំ សូម្បីតែមុខផ្ទះខ្ញុំ ក៏យើងដាំមួយដើមដែរ ។ ផ្កានេះស្អាតណាស់ណា ។

  5. សុវុឌ្ឍី និយាយថា៖

    នៅសាលាខ្ញុំឯណេះក៏មានផ្កានឹងដែរ គេដាំតាមផ្លូវពីអន្តេវាសិកដ្ឋានដល់សាលាតែម្តង ឃើញថាស្អាតមែន

  6. វិចិត្រ និយាយថា៖

    ផ្កា​ហ្នឹង​ស្អាត​មែន ហើយ​ មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​​ផ្កា​។

  7. អគ្គលីបុត្រ និយាយថា៖

    គឺ​ផ្កា​លឿង​រាជ​ នឹង​ហើយ! កុំ​ឆ្ងល់​អី ឈ្មោះ​ច្រើន​មាន​អី​ប្លែក!
    ខ្ញុំ​ចង់​ដាក់​ឈ្មោះ​ ផ្កា​ដាក់​​រាជ​ វិញ!

  8. Posoky និយាយថា៖

    តែខ្ញុំចូលចិត្ត ផ្កាត្របែកព្រៃវិញ ពេលរីកម្តងៗតាមផ្លូវស្អាតណាស់

  9. keo borith និយាយថា៖

    ហឺ!ចង់ឲ្យមនុស្សទាំងអស់មានសម្រស់ដូចជាផ្កាដល់ហើយ ផ្កាលឿងរាជដុះឡើងពីធម្មជាតិពិតៗស្រស់តាមបែបធម្មជាតិ ភាពល្អត្រកាលដូច្នេះគឺធ្វើឲ្យរស្មីជីវិតរីកពព្រឹម ជាលក្ខណៈសុខកាយសប្បាយចិត្តតាមមាគ៌ាត្រកាលដោ្យសេចក្ដីព្រមព្រាងរវាងមនុស្ស​ និងបរិស្ថានជំវិញក៏ដូចជាការព្រមព្រាងគ្នារវាងពួកក្រុមខណៈតែងនាំមកនូវសេចក្ដីសុខដ៏ក្រៃលេងរកអ្វីនឹងប្រៀបផ្ទឹមពុំបានឡើយ។ ផ្កាលឿងរាជគ្រប់មែកធាងឬសគុលស្លឹកគឺខិតខំបំពេញនូវកាតព្វកិច្ចរៀងៗទើបអាចចេញឬលេចឡើងបាននូវភាពស្រស់បំព្រង ស្កុះស្កាយយ៉ាងនេះ។​ មនុស្សជាតិទាំងមូលក៏ដូចគ្នាដែលត្រូវមានទំនុកចិត្តលើគ្នានិងគ្នា កុំមានការសង្ស័យគ្នាទៅវិញទៅមកថា។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s