តើ​អ្នក​ប្តូរ​ពី​ Windows មកLinux​ វិញ​ហើយ​រឺ​នៅ?


windows_7ubuntu1

មនុស្ស​ជា​ច្រើន​បាន​ប្រើ​វីនដូ​(Ms Windows) តាំ​ង​ពី​យូរ​យារ​ណាស់​មក​ហើយ។ ពេល​ខ្ញុំ​ប៉ះ​កុំ​ព្យុទ័រ​ដំបូង កុំ​ព្យុទ័រ​នោះ​ដើរ​ក្នុង​វីនដូ។ ច្រើន​ឆ្នាំ​ក្រោយ​មក​ OS មួយ​នេះ​មាន​ការ​រីក​ចំរើន​ជា​ខ្លាំង។ បើ​ទោះ​ជា​មាន​អ្នក​តិចនិច​ខ្លះ​គេ​រិះ​គន់ថា​វីនដូ​អន់ បែប​ណា​ក៏​ដោយ ក៏​ខ្ញុំ​មិន​មែន​ជា​មនុស្ស​តែ​ម្នាក់​លើ​លោក​ដែល​ប្រើ​OS មួយ​នេះ​ទេ។

វីនដូ មាន​ពេល​ខ្លះ​ខ្ញុំ​ក៏​មិន​ពេញ​ចិត្ត​វា​ដែរ។ មាន​ពេល​មួយ​នោះ​សាក​Linuxម្តង កាល​នោះ គឺ Red Hat inux។ នរណា​ថា​Linux ល្អ​? មហា​អន់។ ប្រើ​មិន​ដឹង​ស្អី​ផង គាំង​!!! វិធី Ctrl+Alt+Delete អី​ក៏​បែប​វីន​ដូ​ មិនដឹង​ធ្វើ​យ៉ាង​ម៉េច។

បើ​និយាយ​ពី​Unix វិញ កាន់​តែ​យ៉ាប់។ បើ​ក​ខ្វាច់​ភ្លាម ខ្មៅ​ព្រីក គ្មាន​អី​ក្រៅ​ពី​វ៉ៃ​Command។ មិន​ដែល​ប្រើ​ផង អាណា​ដឹង​ថា វ៉ៃ​ស្អី។

ឥលូវ​យើង​បែរ​មក​និយាយ​ពី​Linux វិញ។ ពេល​វេលា​កន្លង​ទៅ​ Linux ក៏​រីក​ចំរើន​តាម​ហ្នឹង​ដែរ។ ប្រូក្រាម​ល្បី​ៗ​ក្នុង​វីនដូ ត្រូវ​គេ​ចំលង​ស្ទីល​តាម​ដូច​ជា MS Office ជា​ដើម។ Linux ល្បី​ជាង​គេ​ពេល​នេះ ប្រហែល​ជា​ Ubuntu ហើយ​មើល​ទៅ។

តើ​ពេល​នេះ​អ្នក​បាន​បោះ​បង់​វីនដូ មក​ប្រើLinux អត់​អស់​លុយ​វិញ​ហើយ​រឺ​នៅ?។ រឺ​ក៏​ប្រើ​ទាំង​ពីរ?។

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ, ព័ត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

40 Responses to តើ​អ្នក​ប្តូរ​ពី​ Windows មកLinux​ វិញ​ហើយ​រឺ​នៅ?

  1. ម៉ន និយាយថា៖

    អត់ទេ ! បើ Microsoft អន់ ធ្វើម៉េចនឹងអាចរស់បានរហូតមកដល់ឥឡូវ ?
    អ្នកខ្លះថា គេស្អប់ Windows មកពីវាមិនអាចទប់ Virus បាន ។ ចំជាគួរ
    អោយសើច ដែលគេថា ប្រើ Mac OS ឬ Linux ទើបអត់មាន Virus ។
    ប៉ុន្មានឆ្នាំមុន CEO របស់ Sun បាននិយាយអួតថា មនុស្សគ្រប់រួបត្រូវតែ
    រៀនប្រើ Unix / Linux ព្រោះអី Windows នឹងត្រូវគេបោះបង់ឈប់ប្រើ
    នៅថ្ងៃមុខ ។

    សូមសួរថា តើ Sun Microsystems ឥឡូវយ៉ាងណាទៅហើយ ?

    កាលខ្ញុំចូលធ្វើការដំបូង កន្លែងធ្វើការខ្ញុំប្រើសុទ្ធតែ Apple និង Sun
    កុំព្យូទ័រ តែប៉ុន្មានឆ្នាំមុន គេបានប្តូរមក PC’s ប្រើ Microsoft វិញ ។

    Linux ឬ ? ប្រហែលជាត្រូវប្រើពេលច្រើនឆ្នាំទៀត ។

  2. Samady KS និយាយថា៖

    ខ្ញុំ​ធ្លាប់​តែ ប្រើ Window ដល់​ពេល​អោយ​ប្តូរ​ទៅ​ប្រើ Linux ធ្វើ​ម៉េច​នឹង យល់​? វង្វេង​អស់​ហើយ​មើល​ទៅ? ខ្ញុំ​អត់​ដែល​សាក Linux ម្តង​ណា​ផង… កាល​ពី​មុន​បង​របស់​ខ្ញុំ​បាន​ផ្ញើរ​កុំព្យូទ័រមក​ពី​ប្រ​ទេស​បារាំង អោយ​ខ្ញុំ​មួយ​គឺ​ប្រ​ភេទ Apple នោះ​ឯង… តែ​ពេល​បាន​មក ម៉ែ​អ្ហើយ អត់​ចេះ​ប្រើ​អាលីង… សូម្បី​តែ​រក​កន្លែង​បិទ​ក៏​មិន​ឃើញ​ផង…. ទុក​ចោល​រហូត​ដល់​សព្វ​ថ្ងៃ…

  3. សាយ័ន្ត និយាយថា៖

    ខ្ញុំសាកប្រើទាំ២ តែមិនសូវជំនាញខាងLinux ទេ។ចឹងមានតែវិនដូហើយ តែនៅតែព្យាយាម
    សាកប្រើLinux ខ្លះៗដែរ

  4. សុទ្ធា និយាយថា៖

    ខ្ញុំក៏សាកប្រើ Linux រួចមកហើយ ឃើញថាវាមាន
    លក្ខណៈជាច្រើន ល្អជាង Window ក៏ប៉ុន្តែពិបាក
    រកProgram ថ្មីៗទៅSet Up លើវា ហើយ មិនដឹងថា
    Connect ប្រើប្រាស់ Wireless យ៉ាងម៉េច?

  5. iKyo និយាយថា៖

    MacBook Mac OS Leopard 10.5.5

  6. សុទ្ធា និយាយថា៖

    អាសំខាន់ជាងគេនោះ គឺពុំឆ្លង មេរោគ
    Interface ស្រស់ស្អាតជាង Window
    ពុំចាំបាច់បង់ License
    មាន Security ខ្ពស់…………..

    • វិចិត្រ និយាយថា៖

      Interface ស្អាត​សំរាប់​ខ្ញុំ​មិន​សំខាន់​ទេ​ព្រោះ​យូរ​ទៅ​សាំ​ដូច​តែ​គ្នា ប្រហែល​ជា​ស្អាត​ដោយ​សារ​ប្លែក​ផង​មិន​ដឹង។
      មិន​ចាំ​បាច់​បង់​ថ្លៃ​License : នេះ​ជា​ចំនុច​ខ្លាំង​របស់​Linux។
      មាន​Security ខ្ពស់ : ខ្ញុំ​មិន​សូវ​ជឿ​ទេ។ ប្រហែល​មក​ពី​មិន​សូវ​មាន​អ្នក​ប្រើ Hacker ​គិត​ថា​វាយ​លុក​Linux មិន​មែន​ជា​ទី​ផ្សារ​ធំ។ ដូច្នេះ​ហើយ​យើង​ជឿ​ថា​មាន​សុវត្ថិភាព​ជាង​បែប​នេះ​ហើយ។
      ដូច​Mac អញ្ចឹង​ល្បី​ថា​មិន​ឆ្លង​មេរោគ តែ​គ្រាន់​តែ​មាន​អ្នក​ប្រើ​កើន​តែ​បន្តិច ស្រាប់​តែ​ល្ហិច​ល្ហៀង​មាន​មេរោគ​ឆ្លង​លើ​Mac បាត់​ទៅ​ហើយ។​

  7. អគ្គលីបុត្រ និយាយថា៖

    linux ជា​ open soft ឥត​គិត​លុយ វាចឹង​ហើយ!

  8. sereyboth និយាយថា៖

    I never use Linux but now let me compare these two OS!
    I will talk about advantages only

    +Window:
    High security
    Most software support
    Easy to use
    Work fast

    +Linux
    complex
    free

    All in all i think Window is better than Linux!

  9. សុខហេង និយាយថា៖

    ខ្ញុំ​មិន​ទាន់​បាន​សាក​ Linux ផង !

  10. បាត់ដំបង និយាយថា៖

    ធ្លាប់សាករួចហើយ! តែ Fedora10 វាដូចជាម៉េចទេ។ចែកPartition ក៏ពិបាក។​តែ គេថាវាមាន Securityមែនព្រោះកូដរបស់LinuxវាមិនងាយHackដូចMicrosoftទេ។ម្យ៉ាងទៀតMicrosoft លួចចំលងThemeរបស់Linuxទៀត។ដូចជាវីស្តាជាដើម ដែលជាស្តាយរបស់Fedora10

  11. VioletRiver និយាយថា៖

    Linux is more easy, i have no idea about windows, but i prefer my Linux !

  12. អគ្គលីបុត្រ និយាយថា៖

    Linux ទាល់​តែ​អ្នក​ខ្លាំង​ខាង​កូដ​បាន​ប្រើ​ស្រួល! បើ​អត់​ចេះ​អីដូច​ខ្ញុំ​ ប្រើអត់កើត​ទេ!

  13. ម៉ន និយាយថា៖

    បើនិយាយអំពី server នោះវាគ្រាន់បើមែនហើយ តែបើនិយាយអំពី desktop វិញ អួយ ! 1%
    ហេតុអីបានជារបស់ free មិនសូវមានអ្នកប្រើ ? ព្រើវាខ្វះនេះខ្វះនោះហ្នឹងណា ។

  14. Myhouse និយាយថា៖

    តាំង​ពី​ដើម​រហូត​ដល់​ពេល​អាឡូវ ​Linux ត្រូវ​បាន​ប្រើ​ច្រើន​ជាង Microsoft សម្រាប់​ Server ( Web Server… File Server…… ) ហើយ​រាល់​ Linux Server ភាគច្រើន​គឺ​មិន​សូវ​ទាម​ទាំរ​ Hardware ខ្ពស់​ៗដូច​ Microsoft នោះ​ទេ ។ ឧទាហរណ៌ បើ​យើង​ចង់​ដំឡើង​ Linux File Server ដោយ​ប្រើ​ Samba សេរី​ចុង​ក្រោយ គឺ​យើង​អាច​ធ្វើ​វា​បាន​នៅលើ​ម៉ាសីន​ដែល​មាន​ CPU 200Mhz ទៅ 500Mhz Ram 64M បាន ចុះងាក​មក​លើ Windows Server 2008 របស់​ Microsoft វិញ​ធ្វើ​អត់​បាន​ទេ ។

    *** មូល​ហេតុ​ដែល​ Linux មិន​សូវ​មាន​ Virus ដូច​ Windows នោះ គឺប្រហែល​ជាដូច​ វិចិត្រ​និយាយ​អញ្ចឹង​ ដោយ​សារ​តែ​វា​មិន​សូវ​មាន​អ្នក​ប្រើ ដូច្នេះ អ្នក​សរសេរ​ Viruses ខ្ជិល​សរសេរ​សម្រាប់​វា​ណាស់ ព្រោះកម្រិត​នៃ​ការ​បន្សាយ​មេរោគ​វា​ទាប​ជាង Windows ដែល​ធ្វើ​អោយ​ការ​សរសេរ​គ្មាន​លទ្ធផល ។

    Windows and Linux សុទ្ធ​តែ​មាន​ចំណុច​ល្អ​ និង​ចំណុច​អាក្រក់់​មិន​ចាញ់​គ្នា​ប៉ុន្មាន​ទេ ។ ដូច្នេះ​សម្រាប់​អ្នក​រៀន​អា​យធី នៅពេល​ដែល​រៀន​អំពី Windows និង​ Linux ច្បាស់​ ប្រហែល​ជា​មិន​ហានសម្រេច​ថា​មួយ​ណា​ល្អ​ជា​មួយ​ណាទេ ។

  15. kooms និយាយថា៖

    បើតាម​ខ្ញុំ​បាន​រៀន​ខ្លះ​មក​ អំ​ពី​ linux security នោះ​ កត្តាសំខាន់​ពីរយ៉ាង

    -ជា Open Source ហើយ​មាន​អ្នក​បង្កើត​ជាច្រើន​នាក់​ចួល​រូម​បង្កើត​វាឡើងនៅ​លើ​ពិភព​លោក​​ បាន​គិត​យ៉ាង​ស៊ីជំរៅ​​ទៅ​លើ​បញ្ហា​សុវត្ថភាព​
    -មួយ​ទៀត​ Linux មិន​អនុញ្ញាតិ​អោយ User ធម្មតា​កែប្រែរ​អ្វីទាំង​អស់​ទាក់​ទងជាមួយ File System គឺមានតែ User មានសិទ្ធិ​ជា​ Root បុន្នោះ​អាចកែប្រែបាន​។ រចនា​សម្ព័ន្ធ​នៃការថែរក្សា​ឯកសារគឺខុស​ពី Windows

    • វិចិត្រ និយាយថា៖

      តែ​មេរោគ​ក៏ឆ្លាត​​ណាស់​ដែរ។ បើ​មាន​user ណា​មាន​សិទ្ធិ​កែ​អ្វី​ៗ​បាន នោះ​វា​នឹង​បន្លំ​ខ្លួន​ជា​user មួយ​នោះ​ដែរ​ហើយ។

  16. sereyboth និយាយថា៖

    ចំនុចអាក្រក់របស់Linuxគ៉LINk!
    កាលពីមុនទើបតែចេះHTML (​ចេះអត់គ្រូ!)
    ក៏បានបង្ហោះវិបសាយFree តាម 110mb.com​​(Linux Hosting) ស្រាប់តែមានបញ្ហាត្រង់LINK!
    EX:
    we link to INDEX.html and our file named index.html
    so on Linux hosting will be error but if we host with window hosting there is no problem!
    កាលនោះកុំតែបានសួ​តេជគុណចាន់ណា(www.channa.110mb.com)កុំអីយ៉ាប់!

    • វិចិត្រ និយាយថា៖

      ខុស​ត្រង់​អក្សរ​ធំ​អក្សរ​តូច​ហ្នឹងរឺ​?

    • kooms និយាយថា៖

      មិន​មែន​ជាចំនុច​អាក្រក់​អីទេ គេបានប្រាប់មុនហើយថា Linux គឺ​ប្រកាន់​អក្សរតូច​ធំ នេះជាចំនុច​ខុស​គ្នា​ធំមួយ​ដែរ​រវាង​ Windows and Linux ។ ចំណាំ៖ ចំពោះ Windows មិនអាច​មាន​ Folder ពីរដែល​ស្ថិត​នៅ​ក្នុង​ Folder មេមួយ​បាន​ទេ ប៉ុន្តែ Linux គឺអាចបានអោយ​តែ Folder នោះមាន​អក្សរ​ធំឬតូច​ខុស​គ្នា វានឹង​ចាត់ថា Folder ពីរនោះផ្សេង​គ្នាហើយ។

      • វិចិត្រ និយាយថា៖

        ពីមុន​Linux ប្រហែល​ជា​អន់​ជាង​វីនដូ​មែន​ តែ​ឥលូវ​មិន​ដឹង​ដែរ។ បញ្ហា​ធំ​មួយ​គឺ​ប្រូក្រាម។ ប្រូក្រាម​ដែល​យើង​ពេញ​និយម​អី ជួន​កាល​ពិបាក​រក​ក្នុង​Linux តែ​ម្តង។ តែ​យូរ​ទៅ​គង់​គេ​បង្កើត​ទេ តែ​ទាល់​តែ​យូរ​ទៀត។

        ចុះ​របៀប​បង្កើត​ប្រូក្រាម​ដាក់​Linux វិញ?​ ស្រួល​ដូច​ក្នុង​វីនដូ​ទេ?

      • kooms និយាយថា៖

        ការបង្កើត​ប្រូក្រាម​មួយ​ ងាយ​ឫ​ពិបាក​វាមិន​អាស្រ័យ​លើ OS ទេ វាស្រ័យ​លើ​ប្រូក្រាម​របស់​យើង​បង្កើត​ច្រើន​ជាង។ ឧ. បើ​ត្រឹម​លោក​គ្រួ​ចង់​បង្កើត​ប្រូក្រាម​ បូក​ដក​លេខ​ធម្មតា​ នោះគឺងាយ​ទេសំរាប់​ OS ទាំងអស់ មិន​បាចគិត​អីច្រើន​គ្រាន់តែ​បោះ​តំលៃ​អោយ​វា វា​នឹង​ផ្តល់​លទ្ធផល​មក​វិញ​ជាការស្រេច តែបើ​លោក​គ្រួចង់​បង្កើត​ កម្មវិធី​ធំៗ ដូច​ជា​ Mathlab, Latex, Photoshop… មិនថាតែសំរាប់ Linux, Windows, Mac OS ទេគឺពិបាក​ដូចគ្នានឹង បញ្ហានោះគឺដំណោះ​ស្រាយ​ទៅលើ​កម្ម​វិធី​ដែល​បង្កើត​ តើ​វាអាច​ធ្វើ​អ្វីបានខ្លះ? យើង​ជាអ្នក​បង្កើត​កម្ម​វិធី​ជាអ្នក​ដោះស្រាយ​​​បញ្ហា​​ខ្លួន​ឯង។ ក្រោយ​ពីដោះ​ស្រាយ​បញ្ហា​នោះ​បាន​ហើយ​​ទើប​យើង​ចាប់ផ្តើម​សរសេកូដ​ ពេល​នោះ​ជាចំនុច​ដែល​យើង​ត្រូវ​ជ្រើស​រើស OS ណាមួយ​អោយ​វាដំណើការ បើរើស​យក​ Windows អញ្ចឹង​ភាសា​សរសេ​យើង​អាច​រើស​យក VB.Net, C#, C++, C, Java, Python….តែបើចង់​អោយ ដំណើការ​លើ Linux រឺ Mac OS យើងអាច​សរសេ​រជាមួយ Java, Python, C++,C….

        នេះជាតំណរប្រៀប​ធៀបកម្មវិធីដែល​ដំណើការ​លើ Windows and Linux។ ចំណាំ៖ កម្មវិធី​ដំណើរការលើ​ Linux ភាគច្រើន​គឺមិនគិត​ថ្លៃទេ

      • វិចិត្រ និយាយថា៖

        ពិបាក​រឺ​ស្រួល​នោះ​ខ្ញុំ​ចង់​និយាយ​លើ​ប្រូក្រាម​ដែល​យក​មក​ប្រើ​បង្កើត​ប្រូក្រាម។ ដូច​ក្នុង​Window គេ​មាន Visual Studio ស្រួល​ប្រើ​ម្យ៉ាង​ដែរ។ ក្នុង​Linux ដែល​ខ្ញុំ​មិន​ដែល​ដឹង​ហ្នឹង មាន​អា​បែប​ហ្នឹង​រឺ​អត់?

      • kooms និយាយថា៖

        ចុម​ក្តុម​ឆែប! ខំរៀប​រាប់​ម៉ាច្រើន​ ស្មាន​លោកគ្រួចង់ដឹង​ការ​បង្កើត​កម្មវិធី ដឹងពី​ IDE សំរាប់សរសេ​កម្មវិធី​ទេតើ! Linux គ្មាន Visual Studio ទេ តែមាន eclipse សំរាប់ Java, PHP, C++, C, Python… and NethBean វាប្រហាក់​ប្រហែល Visual Studio តែ​សំរាប់​ Java, PHP, Python, Ajax, C/C++, JavaFX….។

        ខ្ញុំគ្រានតែគិតថា​ប្រសិន​បើ លោក​គ្រួ​រៀនផ្នែក​ខាង IT ប្រហែល​ជាលោក​គ្រួ​ ក្លាយ​ជា Open Source Developer ហើយ​មើល​ទៅ ព្រោះ​អីនា​ពេល​ពេល​បច្ចុប្បន្ន Open Source កុំពុង​ពេញនិយម Google, Yahoo, WordPress, Facebook… សុទ្ធតែ​ប្រើ Open Source។ លោក​គ្រួអាច​សាក​សួរ​មិត្ត​ភ័ក្រ្ត​ជំនាន់​លោក​គ្រួ​ដែល​រៀន​ខាង​អាយធីនឹងមើលពួក​គាត​យល់ច្បាស់​ជាង​ខ្ញុំអំពី Open Source​ នេះ​។ មួយ​វិញ​ទៀត​លោកគ្រួ​ពួកែរគណិតវិទ្យាអញ្ចឹង​ ប្រហែល​លោក​គ្រួ​មិន​ធ្វើ​អ្វី​ដែល​ងាយ​ដួច​បក​ចេក​នោះ​ទេ លោក​គ្រួ​នឹង​ធ្វើ​អ្វី​ដែល​មនុស្សទួទៅ​គិត​ថាពិបាក ហើយ​កំរ​មាន​នរណាធ្វើ​បាន នេះ​ហើយ​ជាទស្សនៈអ្នក​ដែល​ពួកែរ​ភាគច្រើន​។ លោកគ្រួអាច​សាក​ល្បង់សរសេកម្មវិធី​ ពីរ មួយជាមួយ​ VB.Net និងមួយទៀត​ជាមួយ Java លោកគ្រួនឹង​យល់ពីតំលៃការ​ងារទាំង​ពីរនេះ។

      • វិចិត្រ និយាយថា៖

        ឥលូវ​នេះ​ខ្ញុំ​កំពុង​តែ​សាក​ល្បង​សរសេរ​ប្រូក្រាម​ខាង​សំនង់។ ខ្ញុំ​បាន​ប្រើ​DirectX សំរាប់​ក្រាភិច។ តែ​តាម​ពិត​ទៅ​ខ្ញុំ​ពេញ​ចិត្ត​OpenGL ជាង ព្រោះ​ស្រួល​សរសេរ​ជាង។ តែ​ដោយ​មើល​ទៅថ្ងៃ​ក្រោយ OpenGL ប្រហែល​ជា​យ៉ាប់​បន្តិច​សំរាប់​Windows ដូច្នេះ​ក៏​យក​DirectX ទៅ។
        ចាំ​សរសេរ​​សំរាប់​វីនដូចេញហើយ​ ចាំ​គិត​មើល​រៀន​សរសេរ​ដាក់​Linux ម្តង។
        ECLIPSE !!! អរគុណkooms

      • kooms និយាយថា៖

        សូម​ចួល​រួម​អបអរ​លោក​គ្រួ ហើយ​សង្ឃឹម​ថាមន្តិច​ទៀត លោក​គ្រូនឹង​ចេញកម្មនេះ ហើយ​ខ្ញុំ​ក៏មាន​មោត្តនភាពដែរ ព្រោះកូន​ខ្មែរដួចជាលោកគ្រួ​ អាច​បង្កើត​កម្ម​វិធី​ប្រើ​បា្រស់​បាន​ដោយ​ខ្លួន​ឯង។

        លោក​គ្រួដឹងទេ Java ជា​ភាសាសរសេ​កម្មវិធី​មួយ​ដែល​មិន​អាស្រ័យ​លើ​ OS ហើយ​កុំ​ពុង​ពេញ​និយម​សំរាប់​ Programmers នាពេល​បច្ចុប្បន្ន​។ បើលោក​គ្រួ​សរសេ​កូដ​​លើ​ចាវា លោក​គ្រួអាច​ប្រើ​គ្រប់ OS ទាំងអស់ មិន​ថា Linux, Windows ឫ​ Mac OS​ អោយ​តែ​នៅលើ OS នោះ​មាន Java Virtual Machine(JVM) សំរាប់ Linux បាន​ភ្ជាប់មក​​ជាមួយជាស្រេច សំរាប់​ OS ផ្សេង​ទៀត​យើង​អាច​ទាញ​យក​ JVM ពីគេហទំព័រ http://www.sun.com។ បើ​តាម​ខ្ញុំ​ដឹង កម្មវិធី​ធំៗ​មួយ​ចំនួនប្រើ ចាវា​សំរាប់បង្កើតពួកវាផងដែរ Mathlab, Oracle, AutoCad….។ ចាវា​មាន​ពាក្យ​ស្លោក​មួយ “Write One Run Any Where”

      • វិចិត្រ និយាយថា៖

        កាល​ពីមុន​ប្រុង​ចាប់​ផ្តើម​ដោយ​Java ដែរ តែ​ដល់​អាន​សៀវភៅ​ទៅ​គេ​ថាVirtual Machine ហ្នឹង​វា​អញ្ចេះ​អញ្ចុះ ក៏​ដូរ​ចិត្ត​វិញ​ទៅ។ ខ្ញុំ​ឃើញ​Java ហ្នឹង​មាន​3D អី​បស់​គេ​ម្យ៉ាង​ដែរ ចាប់​អារម្មណ៍​ដែរ​ហ្នឹង។

  17. Samady KS និយាយថា៖

    sereyboth ឯង​លយ​ហើយ ចឹង? ខ្ញុំ​វិញ​ចប់​ហ្មង…. បើ​អោយ​ខ្ញុំ​សួរ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​សួ​យ៉ាង​ម៉េច​ផង? ព្រោះ​អត់​ចេះ, គេ​ថា​ចេះ​មិន​ដល់​ឆ្ងល់​មិន​កើត

  18. sereyboth និយាយថា៖

    @ លោកគ្រូវិចិត្រ
    ហ្នឹងហើយ!​​​​​​​​ វាយ៉ាប់ណាស់!

  19. សេរីបុត្រ និយាយថា៖

    Hello teacher vichet!
    I may ask you more why Cilvil engineer need to develop software?
    So when you was the school with this field did you study programming?

    • វិចិត្រ និយាយថា៖

      Civil Engineer have no need to develop software!!
      They learn how to use comercial software only.

      But during their study, civil engineer student have to learn to develop small software. They have no need to use C++ or else, but instead using Matlab or sth alike. Why have to make such small software? Because this is a practical work of numerical calculation. For example, displacement method is not suitable for hand calculation; but it suit well for implementing into a code.
      The second thing is that after learn how to develop such a small software, student would understand the concept of civil engineering software, that can help them using any new software.

      But a university or an institute need to develop some civil engineering software. Have our own software is sth famous. Big university have their own software like SAP2000 by California University,Berkeley; SAMCEF by Université de Liége,…
      Why the big one can do so; and the small one like us cannot. This is my ambition.

      • សាយ័ន្ត និយាយថា៖

        Université de Liége​ និងសាលាខ្ញុំមានកិច្ចសហការជាមួយដែរ ហើយឃើញគេរើសអាហារូបករណ៏
        រាល់ឆ្នាំ ចាំមើលស្រាវជ្រាវពីសាលាហ្នឹងខ្លះសិន! តែភាសាបារាំងខ្ញុំដូចជាទៅមិនរួចទេ!
        ហេហេ

  20. សេរីបុត្រ និយាយថា៖

    @ denith !
    How can i know about this! may be the developer(s) of LINUX system go(es) crazy!

  21. denith និយាយថា៖

    I think because of virus attack and hacker issues. But we are mere home users, we may be attacked by virus, but not much of the hacker targets. Only if they want to use our computer as a means for their operations, but if you don’t have any special things, why would we worry about hackers now?

  22. nature4alllife និយាយថា៖

    បើចង់ប្រើ ពោ្រះតែមិនគិតលុយនោះ កុំល្អជាង ពេលនេះមិនគិតមែន តែពេលក្រោយមិនប្រាកដទេ ជាយុទ្ធសាស្រ្តទីផ្សារផស់គេទេ។បើគិតអំពីគុណភាពវិញ ខ្ឡុំយល់ថា ដូចម៉ាយហោស បានពោលអីចឹង បើអ្នកចេះដល់នោះ ប្រាកដជាមិនហា៑នវាយតម្លែថាមួយណាប្រសើរជាងនោះទេ។ ប្រាកដជា មិនខុសគ្នាប៉ុន្មានទេ…៕

  23. nature4alllife និយាយថា៖

    ខ្ឡុំសុំសួរមួយ នៅលើវើតប្រេសរបស់ខ្ឡុំ ការសរសេរអក្សរមានគម្លាតគ្នាឆ្ងាយណាស់ ធ្វើម៉េចអាចដោះស្រាយ សូមជួយផង។សូមអរគុណទុកជាមុន សម្រាប់រាល់ជំនួយទាំងអស់

    • វិចិត្រ និយាយថា៖

      ប្រហែល​មក​ពី​យក​ប្រភេទ​Alignement អក្សរ​ជាExtend ទេ​ដឹង។ សាក​យក​Align left សិន​មើល ហើយ​ពេល​វាយ​អក្សរ​ចូល​កុំ​ភ្លេច​ មួយ​ពាក្យ​វាយ​Zero space ម្ដង ដូចជា អក្សរ​ខ្មែរ ត្រូវ​វាយ អក្សរzero spaceខ្មែរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s