why BatTambang, not BatDambang ?


ជា​ទូទៅ​គេ​សរសេរ​ថា Bat-Tambang តែ​ក៏​មាន​គេ​សរសេរ​ថា Bat-Dambang ខ្លះ​ដែរ។ ប៉ុន្តែ​ម៉េច​ក៏​សរសេរ​ Bat-Tambang បែប​នេះ​អញ្ចឹង?។ ម៉េច​មិន​ប្រើ d ជំនួស ដ ?។

ខ្ញុំ​សង្ស័យ​ចំនុច​ពីរ៖

១) អាច​មក​ពី “d” ឡាតាំងត្រូវ​នឹង​ អក្សរ “ទ”​ ខ្មែរ ដូច​ជា ពុទ្ធ = Bu.d.dha ។

បន្ទាប់​មក​ទៀត អក្សរ “t” ត្រូវ​នឹង “ត”​ ដូច​ជា តបៈ =tapa ។ ចុះ ដ វិញ​?

អក្សរ ដ​ ត្រូវ​នឹង ṭ​  អក្សរ t តែ​មាន​ចុច​ពី​ក្រោម។

ដូច្នេះ បាត់​ដំបង = bâtṭaṃbaṇ សំរួល ជា​ battambang ។

២) អាច​មក​ពី​ពី​ដើម​គេ​សរសេរ បាត់​ដំបង​ នេះ​ថា បាត់​តំបង។ ព្រោះ​ខ្ញុំ​ឃើញ​នៅ​លើ​លុយ​កាក់​បុរាណ​ក្នុង​សៀវភៅ បាត់​ដំបង​សម័យ​លោក​ម្ចាស់ គេ​សរសេរ​ បាត់​តំបង បែប​នេះ។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in ទស្សនៈ, វប្បធម៌​ទូទៅ and tagged , . Bookmark the permalink.

4 Responses to why BatTambang, not BatDambang ?

  1. Samady KS ថា:

    ប្រហែល​ជា​គេ សរសេ​តាម​បែប​អក្សរ​ខ្មែរ ទេ​ដឹង? ព្រោះ​ពាក្យ​ថា តំបង យើង​អាន​ថា (ដំបង) មិន​មែន​អាន​បញ្ចេញ​ខ្យល់​អក្សរ ត នោះ​ទេ, ចឹង​ពេល​ដែល​អក្សរ​ខ្មែរ​ ប្រើ​ប្រាស់​ដោយ​អក្សរ ត គេ​ក៏​សរសេ​រ អអ់គ្លេស​ដោយ​ប្រើ​ T តែ​ម្តង​ទៅ. ខ្ញុំ​អត់​ដឹង​ដែរ ចេះ​តែ​ស្មាន​ទៅ

  2. Hi, interesting post. I have been pondering this topic,so thanks for sharing. I will certainly be subscribing to your site.

  3. VioletRiver ថា:

    Base on Khmer Language, you write the word ‘ Bat = Lost ‘ use ‘t’ not ‘d’ so that’s why !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s