បន្ទូល​ព្រះ​កូរណា៖ “វិទ្យ៉ា ល៉ៃ” ?????


បើ​សិន​ជា​យើង​ចាប់​អារម្មណ៍​នឹង​ព្រះ​បន្ទូល​របស់​ព្រះកូរណា យើង​គង់​កត់​សំគាល់​ថា​ព្រះ​អង្គ​តែ​បញ្ចេញ​ព្រះ​សូរ​សៀង​ពាក្យ វិទ្យាល័យ ថា [វិទ្យ៉ា-ល៉ៃ] ។ ហេតុអ្វី?

តើ​អ្នក​ដឹង​ទេ ពាក្យ ​វិទ្យាល័យ នេះ ជា​ពាក្យ​សំស្ក្រឹត សរសេរ​ជា​ឡាតាំង​ថា vidyālaya និង ជា​ខ្មែរ វិទ្យាលយ។ ពាក្យ​នេះ​កើត​ពី​ពាក្យ វិទ្យា + អាលយ

ក្នុង​ភាសា​សំស្ក្រឹត

– វិទ្យា មាន​ន័យ​ថា (១) វិជ្ជា, ស្យង់, ចំនេះ​ដឹង, គតិបណ្ឌិត។ (២) ប្រពៃណី​បូជា, គម្ពីរ​វេទ។ (៣) វេទមន្ត។

– អាលយ រឺ អាលី  មាន​ន័យ​ថា ផ្ទះ, លំនៅ, វិហារ។

– វិទ្យាលយ ដែល​សរសេរ​ជា​ភាសា​ខ្មែរថា វិទ្យាល័យ ​មាន​ន័យ​ថា សាលារៀន, Collège។

ការអាន

– ភាសា​ខ្មែរ​សំលេង​ស្រៈ​អាចជា​ខ្យល់ អ រឺ​អ៊ អាស្រ័យ​នឹង ព្យញ្ជនៈ ឧទាហរណ៍ ស្រៈ អា អាច​អាន​ថា អា រឺ​អ៊ា ដូច​ជា កា គា។

– ភាសា​ដទៃ​ដូច​ជា​បារាំង សំស្ក្រឹត​អី​នេះ ស្រៈ​មិន​អាស្រ័យ​នឹង​ព្យញ្ជនៈ​ទេ ៖ ba, ca, da, fa, ga,….. ។ និង​ដូច​ជា

  • ចលនា អាន​ថា ចល់ លៈ ន៉ា មិន​មែន – នា ទេ
  • ទស្សនា អានថា ទស់ សៈ ន៉ា   មិន​មែន -នា ទេ
  • វិហារ   អាន​ថា វិ-ហា-រៈ មិន​មែន -ហ៊ា- ទេ
  • វិទ្យា   អាន​ថា វិទ្យ៉ា   មិន​មែន វិទ្យា​ ទេ។

ដូច្នេះ​ការ​អាន​របស់​ព្រះ​កូរណា ជា​ការ​អាន​តាម​ស្ទ៊ីល សំស្ក្រឹត ដែល​ជា​ម្ចាស់​ពាក្យ​នេះ​ឯង​។ ខ្មែរ​យើង​ធម្មតា មិន​អាន​បែប​នេះ​ទេ អាន​តែ​វិទ្យា ៗ បែប​នេះ​ឯង។

ពិចារណា

តើ​អ្ន​ក​ដែល​និយាយ​ថា ពួក​អា​បារាំង យ៉ាប់​ណាស់ អាន​ពាក្យ​អង់គ្លេស​គួរ​អោយ​ចង់​សើច​ទេ?

ដូច​ជា

– Cameraman អាន​ថា កាម៉េ​រ៉ា ម៉ាន់

– Superman អាន​ថា ស៊ុបព័រ ម៉ាន់

– Tom Hank អាន​ថា តុម អង់ ។ល។

គួរ​អោយ​ចង់​សើច​ណាស់​មែន​ទេ? ឥលូវ​យើង​ពិនិត្យ​មើល​ខ្មែរ​យើង​វិញ?

យើងអាន​ពាក្យ​ អាចារ្យ ថា​ម៉េច? ចុះ​ឥណ្ឌា​ម្ចាស់​ពាក្យ​នេះ គេ​អាន​ថា​ម៉េច?

យើងអាន​ពាក្យ​ បេតី ថា​ម៉េច? ចុះ​ឥណ្ឌា​ម្ចាស់​ពាក្យ​នេះ គេ​អាន​ថា​ម៉េច?

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in ទស្សនៈ, វប្បធម៌​ទូទៅ and tagged , , . Bookmark the permalink.

4 Responses to បន្ទូល​ព្រះ​កូរណា៖ “វិទ្យ៉ា ល៉ៃ” ?????

  1. Samady KS ថា:

    ភាសារ​នីមួយ​ៗ តែង​តែង​មាន​ភាព​ប្លែក​ៗ ដែល​ជាតិ​សាសន៏​ផ្សេងៗ​ស្តាប់​ទៅ​គួ​អោយ​អស់​សំណើច​ណាស់ ដូច​ជា​ភាសារ​យួន​ចឹង ពេល​យើង​ស្តាប់​ទៅ យើង​មាន​អារម្មណ៏​អស់​សំណើច​តែ ពេល​ដែល​មាន​ជន​ជាតិ​ផ្សេង​ទៀត​មក​ស្តាប់​ភាសារ​យើង​ក៏ គេ​អស់​សំណើច​និង​យើង​ដែរ។
    ខ្ញុំ​ក៏​ធ្លាប់​សរសេ​ប្លក់​ដែល និយាយ​អំពី​ការ​ស្តាប​ភាសារ​យូន​ពិបាក​ណាស់ សូម​មើល​ទី​នេះ http://learn4khmer.wordpress.com/2009/04/10/vienamese/

  2. ចន្នា ថា:

    ខ្ញុំគិតថានេះមកពីការរក្សាសំនេរដើមនៃតួអក្សរភាសាដើម។​ ធម្មតាទេដល់ចង់រក្សាសំនេរដើមចឹង ការអានតាមការសរសេរវាតែងតែខុសប្លែកគ្នាពីភាសាមួយទៅភាសាមួយទៀតទៅតាម​ការ​បន្លឺ​សំលេង រឺក៏ លក្ខណៈពិសេសនៃភាសានិមួយៗ។
    ខ្មែរយើងសព្វថ្ងៃនេះនិយមសរសេរតាមការអាន។ ឧទាហរណ៍ ពាក្យ កុំព្យូទ័រ សូរស្រដៀងនឹង​ភាសាដើម ប៉ុន្តែ បើយើងចង់រក្សាសំនេរដើម COMPUTER = ​កូមពុទឺរ សាកអានមើលទៅ!

    • វិចិត្រ ថា:

      គេ​មាន​ពីរ​បែប៖ មួយ​ហៅ​ថា Transliteration (សរសេរ​តាម​អក្សរដើម)​ និង Transcription (សរសេរ​តាម​សូរ)។
      **សម្តេច​ជួន​ ណាត​​ជា​អ្នក​គាំ​ទ្រក្បួន​transliteration នេះផង (បើ​ប្រៀប​ធៀប​ទៅ​គឺ​ដូច​គាំ​ទ្រ សំនេរ​ COMPUTER = ​កូមពុទឺរ)និង ក៏​រិះគន់​ផងដែរ។ ឧ. មាន​ពេល​មួយ​នោះ ព្រះ​ឈ្លោះ​នឹង​គេ​ម្នាក់​ទៀត(ប្រហែល​ជា​លោក​កេង​វ៉ាន់សាក់) ត្រង់​ពាក្យ​ប្រយោជន៍។ ព្រះ​អង្គ​ថា​ត្រូវ​តែ​សរសេរ​ថា ប្រយោជន៍ (ម្ខាង​ទៀត​ថា​សរសេរ​ ប្រយោច) ព្រោះ​អី សំស្ក្រឹត​គេ​ដាក់​ថា prayojana :
      p= ប;a=ស្រៈ​អ;y=យ;o=ោ;j=ជ; n=ន
      ដូច្នេះ​ជា ​ប្រយោជន ។ ប៉ុន្តែ មាន​ពេល​មួយ​នោះមាន​​គេ​ចង់​សរសេរ​ពាក្យ ​ឥណទាន​ជាតិ​ ជា​ឡាតាំង។ គេ​ដាក់​ថា ¡ṇdānajāti សរសេរ​បែបtransliteration ដែរ តែ​ពី​ខ្មែរ​ទៅ​ឡាតាំង។ ព្រះ​អង្គ​បាន​រិះគន់​ថា សរសេរ​រញ៉េរញ៉ៃ​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s