សរសេរ​ សម្បត្តិ​ ក៏បាន សំបត្តិ​ ក៏​បាន


យោង​តាម ​វចនានុក្រម​ភាសា​សំស្ក្រឹត មាន​ពាក្យ​ជា​ច្រើន​ដែល​គេ​អាច​សរសេរ​ជា​ព្យាង្គ​រាយ ដោយ​ប្រើ​ស្រៈ អំ ក៏បាន ជា​ព្យាង្គ​តំរួត​ដោយ​ប្រើ អម ក៏​បាន។ ពាក្យ​ទាំង​នោះ​មាន ៖

សំបត្តិ =សម្បត្តិ

សំបទ =សម្បទ   (ខ្មែរ សម្ប័ទ)

សំបុដ =សម្បុដ

សំបូណ៌ =សម្បូណ៌

សំពន្ធ =សម្ពន្ធ ​  (ខ្មែរ សម្ព័ន្ធ)

សំពុទ្ធ =សម្ពុទ្ធ

សំពោធ =សម្ពោធ

សំពោធន =សម្ពោធន

សំពោធិ =សម្ពោធិ

សំភវ =សម្ភវ -> សំភព =សម្ភព

សំភាវន =សម្ភាវន  -> សំភាពន =សម្ភាពន

សំភាឞ៑ =សម្ភាឞ៑ (កិ.) -> សំភាស៑ =សម្ភាស៑

សំភាឞ =សម្ភាឞ; សំភាឞា =សម្ភាឞា(ន.)  -> សំភាស =សម្ភាស; សំភាសា =សម្ភាសា

សំភាឞណ =សម្ភាឞណ  -> សំភាសណ =សម្ភាសណ

សំភូតិ =សម្ភូតិ

សំភោគ =សម្ភោគ

សំមា =សម្មា

សំមាន =សម្មាន

សំចយ =សញ្ចយ -> សំចៃ

សំចារ =សញ្ចារ

សំជយ =សញ្ជយ

 

***ពាក្យ​ខាង​លើ​ជា​ពាក្យ​សំស្ក្រឹត​ មិន​មែន​ពាក្យ​​ខ្មែរ​ទេ។

*** ភាសា​សំស្ក្រឹត​មិន​មែន​ជា​ភាសា​ខ្មែរ​ទេ ហើយ​ក៏​មិន​មែន​ជា​ភាសា​ខ្មែរ​បុរាណ​ដែរ តែ​ជា​ភាសា​បរទេស​ដែល​ខ្មែរ​បុរាណ​និយម។

*** ប៉ុន្តែ​អ្នកជំនាញ​ខាង​អក្សរសាស្ត្រ​ខ្មែរ​​ខ្លះ​អោយ​តែ​សំស្ក្រឹត​សរសេរ​យ៉ាង​ម៉េច​បាន ខ្មែរ​យើង​សរសេរ​តាម​បាន​ដែរ មិន​ហ៊ាន​ថា​ខុស​ទេ។

ឯកសារ​យោង : Héritage du Sanskrit, Dictionnaire sanskrit-français, Gérard Huet

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in ទស្សនៈ, វប្បធម៌​ទូទៅ and tagged , . Bookmark the permalink.

5 Responses to សរសេរ​ សម្បត្តិ​ ក៏បាន សំបត្តិ​ ក៏​បាន

  1. អគ្គលីបុត្រ ថា:

    អូរ ❗

  2. kienforcefidele ថា:

    ខ្ញុំ​យល់​ថា​អ្នក​ប្រាជ្ញ​ខ្មែរ​បាន​ប្រែ​ពាក្យ​បាលី (ដែល​ជា​ភាសា​បរទេស) មក​ជា​ភាសា​ខ្មែរ ដើម្បី​កុំ​ឲ្យ​គេ​ថា​យក​របស់​គេ​ទាំង​ស្រុង (ខ្មែរ​រូបនីយកម្ម?)។ 😀

    • វិចិត្រ ថា:

      សាសន៍​ណា​ក៏​​ធ្លាប់​ចំលង​របស់​គេ​មក​ប្រើ​ដែរ។ ខ្មែរ​យើង​ក៏​អញ្ចឹង។ ចំនុច​ល្អ​គឺ​ធ្វើ​អោយ​មាន​លក្ខណៈ​យើង​សិន​មុន​នឹង​ប្រើ (ខ្មែរូបនីយកម្ម)។
      ប៉ុន្តែ​គោលការណ៍​ខ្មែរ​ូបនីយកម្ម​នេះ ខ្ញុំ​មិន​សូវ​ឃើញ​គេ​សរសេរ​ជា​សៀវភៅ​អី​អោយ​បាន​ច្រើន​សោះ។

      • kienforcefidele ថា:

        វា​ពិបាក​ដែរ​ ចំពោះ​រឿង​នេះ ពី​ព្រោះ​ថា​អក្សរ​សាស្ត្រ​ខ្មែរ​នៅ​តែ​មាន​ការ​ប្រកែក​គ្មាន​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នៅ​ឡើយ សាក​តែ​មាន​អ្នក​ណា​សរសេរ​សៀវភៅ​ទាក់​ទង​នឹង​ការ​កែ​ប្រែ​អក្សរ​សាស្ត្រ​ភ្លាម ច្បាស់​ជា​ប្រទូសរ៉ាយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ដូច្នេះ​គេ​យល់​ថា​មិន​សរសេរ​ល្អ​ជាង ព្រោះ​ថា​បើ​សរសេរ​ខុស អាច​នាំ​ឲ្យ​បំពុល​ដល់​កូន​ខ្មែរ​អស់។ ខ្ញុំ​មិន​ដឹង​ថា​ខាង​គណៈកម្មការ​អក្សរសាស្ត្រ​គិត​យ៉ាង​ម៉េច​ដែរ​រឿង​នេះ? 😕

      • វិចិត្រ ថា:

        ដូច​ពាក្យ​ចាស់​គេ​និយាយ​ថា សុខ​ៗ​យក​ឆ្អឹង​មក​ព្យួរ​ក
        អត់​លុយ ហើយ​មាន​រឿង​ទៀត។ នរណា​ទៅ​ចង់​ធ្វើ។
        ដូច្នេះបញ្ហា​គឺ​អ្នក​ក្រោយ​ៗ​ មិន​ដឹង​បង្កើត​ពាក្យ​ថ្មី​យ៉ាង​ម៉េច​ចេញ​ក្រៅ ចំលង​ពាក្យ​គេ​ទាំង​ដុល​ នោះ​ទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s