ឈិន​ឡុង : សេរីភាព​មិន​ល្អ​សំរាប់​ជន​ជាតិ​ចិន


jackie-chan-01(AP, 2009-04-19) លោក​ឈិន​ ឡុង​បាន​និយាយ​នៅ​ក្នុង​វេទិកា​ពាណិជ្ជកម្ម​មួយ​នៅ​ចិន​ភាគ​ខាង​ត្បូង​កាល​ពី​ថ្ងៃសៅរ៍​​នេះ​ថា សង្គម​សេរី​មិន​មាន​សារៈ​សំខាន់​សំរាប់​ចិន​ដី​គោក​ទេ។ “ខ្ញុំ​មិន​ដឹង​ថាវា​ល្អ​រឺ​អត់​នោះ​ទេ​បើ​មាន​សេរីភាព។ ខ្ញុំ​ជឿ​ជាក់​កាន់​តែ​ខ្លាំង​ឡើង​ថា​ជន​ជាតិ​ត្រូវ​ការ​រប​បគ្រប់​គ្រង​ផ្តាច់​ការ។ បើ​មិន​អញ្ចឹង​ទេ យើង​នឹង​ធ្វើ​អ្វី​ៗ​តាម​តែ​នឹក​ឃើញ “។

គាត់​និយាយ​ថា សេរីភាព​ដូច​ជា​តៃ​វ៉ាន់​និង​ហុងកុង​នឹង​បង្ក​ជា​អស្ថេរភាព។

លោក​ Leung Kwok-hung តំនាង​រាស្ត្រ​​ហុងកុង ដែល​ជា​អ្នក​គាំ​ទ្រ​របប​​ប្រជា​ធិបតេយ្យបាន​និយាយ​ប្រាប់​AP ថា “គាត់​មើល​ងាយ​ជន​ជាតិ​ចិន។ ជន​ជាតិ​ចិន​មិន​មែន​សត្វ​ចិញ្ចឹម​នោះ​ទេ។ សង្គម​ចិន​ត្រូវ​ការ​ប្រជាធិបតេយ្យ​ដើម្បី​ការពារ​សិទ្ធិមនុស្ស និង​ច្បាប់”។

តំនាង​រាស្ត្រ​ម្នាក់​ទៀត គឺ​លោក​Albert Ho បាន​ចាត់​ទុក​មតិ​របស់​លោក​ឈិន​ឡុង​ថា “ប្រកាន់​ពូជសាសន៍” ដោយ​បន្ថែម​​ថា “​ប្រជា​ជន​លើ​លោក​ដឹក​នាំ​ប្រទេស​របស់​ពួក​គេ។ ហេតុ​អ្វី​ក៏​ជន​ជាតិ​ចិន​មិន​អាច?”។

លោក​ឈិន​ឡុង​ធ្លាប់​ជា​អ្នក​រិះគន់​ការ​បង្ក្រាប​បាតុកម្ម​នៅ​ វាល Tiananmen ក្រុង​ប៉ីជីង កាល​ពី​ខែ​មិថុនា ឆ្នាំ​១៩៨៩ ដែល​បាន​សំលាប់​មនុស្ស​យ៉ាង​តិច​១រយនាក់។ កាល​ពី​ពេល​ថ្មី​ៗ​នេះ គាត់​លែង​រិះគន់​រដ្ឋាភិបាល​ចិន​ពី​រឿង​នេះ​ទៀត​ហើយ។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in ផ្សេង​ៗ and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s