ហេតុផល​មួយ​ដែល​ទេសចរ​ខ្លះ​ស្អប់​វៀតណាម


នេះ​ជា​ហេតុផល​មួយ​ដែល​ធ្វើ​អោយ​ទេសចរ​បរទេស​ខ្លះ​ស្អប់​រឺ​មិន​ចូល​ចិត្ត​ប្រទេស​វៀតណាម រឺ​វៀតណាម

[…] Hundreds of thousands of muffler-less vehicles belch sound as they zoom through the streets.

Horns are repeatedly honked by every motorist, on average, every five to seven seconds.
They honk when passing someone;
they honk when turning;
they honk when pissed;
they honk when happy;
they honk when people aren’t moving fast enough;
they honk whey they’re driving the wrong direction, against traffic on a one-way street; they honk to show off their custom horn; and
they honk because everyone else is honking next to them.
I watch and listen as some just keep the horn depressed as they drive along the avenues. In Hanoi, not a moment passes in the day when you don’t hear the sound of a horn—inside your hotel room, or not.[…]

(ដក​ស្រង់​ចេញ​ពីហ្វរ៉ុម​មួយ​ក្នុង​ http://travelvice.com តាម​រយៈ​ 4khmer.wordpress.com)

ស្រុក​ខ្មែរ​យើង តាម​ខ្ញុំ​សង្កេត​មក​ក៏​ដូច​ស្រុក​យួន​ដែរ គឺ ចាផ្លេ ចាផ្លេ ចាផ្លេ ។ រឿង​មួយ​ទៀត​នោះ គឺ​បើក​ភ្លើង​ហ្វារ ក្នុង​ក្រុង។

តាម​ទស្សនៈ​របស់​ខ្ញុំ​ នេះ​ជា​ទង្វើ​គ្មាន​សុជីវធម៌ មិន​​ថ្លៃ​ថ្នូរ ខ្វះ​ការ​អប់រំ។ វា​មិន​មែន​ជា​ការ​ផ្គាប់​ចិត្ត​បរទេស​អី​នោះ​ទេ បើ​យើង​ឈប់​ចាផ្លេ​មិន​ឈប់ បើ​យើង​ឈប់​បើក​ហ្វារ​កណ្តាល​ទី​ប្រជុំ​ជន​ទៀត​នោះ។

***នៅ​ស្រុក​អឺរ៉ុប ចាផ្លេ ស្មើ​នឹង​ជេរ

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in ផ្សេង​ៗ and tagged . Bookmark the permalink.

10 Responses to ហេតុផល​មួយ​ដែល​ទេសចរ​ខ្លះ​ស្អប់​វៀតណាម

  1. សុភា ថា:

    ចាផ្លេ ជា​ការ​រំខាន​ដោយ​សំលេង​មួយ 😀

    • ឡង់ឌី ថា:

      ត្រូវ​ហើយ​វា​ជាការ​រំខាន​មួយ​ដោយ​សំលេង, ហើយ​ផ្សេងពីនេះ​ទៅទៀត​នោះ
      វា​អាច​បង្កគ្រោះ​ថ្នាក់​បាន​ដែរ​ដល់​អ្នក​ដែល​ខ្សោយ​បេះ​ដូង​។

      • វិចិត្រ ថា:

        បើ​ម៉ូតូ​ចាផ្លេ​មិន​សូវ​អី​ប៉ុន្មាន​ទេ តែ​បើ​អា​កុង​តឺន័រ​វិញ ចាផ្លេ​ម្តង​ៗ ចង់​គាំង​បេះ​ដូង។

      • ឡង់ឌី ថា:

        សព្វ​ថ្ងៃ​ចាំ​បាច់​អាកុង​តឺន័រ​អី, សូម្បី​អាឡានធម្មតា​គ្រាន់​តែ​ស៊ីផ្លេ
        ភ័យ​ឡើង​ចង់​​ឡាប់(ស្លាប់)

  2. កូនខ្មែរ-បារាំង ថា:

    នេះគឺមកពីអ្នកដែលប្រើប្រាស់រថយន្តនៅស្រុកខ្មែរ មិនបានស្គាល់អំពីច្បាប់​ចរាចរណ៍ឲ្យបានច្បាស់លាស់។ បើនិយាយពីអាជ្ញាធរខាងចរាចរណ៍វិញ គឺមិន​បាច់និយាយតែម្ដង ! កន្លែងណារកស៊ីបាន មកផ្ដុំគ្នានៅកន្លែងហ្នឹង ! ព្រលប់ថ្ងៃ​លិចមិនទាន់ផង ប្រជុំគ្នាដើម្បីចែកលុយគ្នា។ ខ្ញុំបានឃើញហេតុការណ៍នេះ កាលពីឆ្នាំ ២០០៥ ដែលខ្ញុំមានឱកាសបានទៅលេងស្រុកខ្មែរ។
    ចរាចរណ៍ស្រុកខ្មែរ គឺចរាចរណ៍អនាធិបតេយ្យ !

  3. Samady KS ថា:

    អ្នក​បើ​ក​បរ​នៅ​ស្រុក​ខ្មែរ មិន​មែន​មិន​ដឹង​ច្បាប់​នោះ​ទេ គេ​ដឹង​តែ​ប៉ុន្តែ​គេ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ ធ្វើ​តាម​ច្បាប់​នោះ​ទេ។ គេ​គិត​ថា​វា​គ្រាន់​តែ​ជា​រឿង​សាមញ្ញ​ប៉ុណ្ណោះ​ សំខាន់​បំផុត​នោះគឺ រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ច្បាប់​អោយ​ច្បាស់​លាស់​ទៅ វា​មិន​អី​ទេ…
    ខ្ញុំ​ឃើញ​ប្រ​ជាជន​នៅ​ប្រ​ទេស​ផ្សេង ដូច​ជា Singapore ម្នាក់​ខ្លាច​ប៉ុលីស ណាស់​មិន​សូវ​ហ៊ាន​ធ្វើ​អ្វី​ដែល មិន​ល្អ​ឡើយ ប៉ុន្តែ​ក្នុង​ស្រុក​ខ្មែរ​ដូច​ជា​ អត់​ខ្លាច​ប៉ូលីស​សោះ​ចឹង? ចាពិសេស​នោះ​គឹ កូន​លោកធំៗ ហ្មង, យ៉ាប់​ណាស់….

    • វិចិត្រ ថា:

      ខ្លាច​ប៉ូលីស​យ៉ាង​ម៉េច បើ​ឡាន​នប. ភាគ​ច្រើន​បើក​មិន​គោរព​ភ្លើង​ស្តុប​ផង​ហ្នឹង។

      • ឡង់ឌី ថា:

        ឡាន​នគបាល​ដូច​ជាមិន​សូវ​អីប៉ុន្មានទេ…ពិសេស​ខ្លាំង​ជាងគេអាឡាន (ខម)

      • កូនខ្មែរ-បារាំង ថា:

        មែន! ដូចលោក វិចិត្រ ថាមែន អ្នកដែលតំណាងឲ្យច្បាប់មិនគោរពច្បាប់ផង ​ចំណង់បើអ្នកតូចតាច គ្នាទៅគោរពធ្វើអី !
        ម៉្យាងវិញទៀត ទៅខ្លាចប៉ូលីសធ្វើអី បើពេលពួកគេពិន័យ ហុចតែលុយឲ្យទៅ​​​​​​​​​​​​​រួចខ្លួនទៅហើយ !

  4. ខានចូលលេងធផ្ទះលោកគ្រូយូរមានរឿងទាក់ទងបងប្អូនជិតខាងយើង
    និយាយដើមគាត់ប្រយ័ត្នទៅ!! នៅមិនទាន់អស់ទេ ពួកយួនចូលចិត្តលេង
    វាយក្បាល(ខ្ញុំទ្រាំមិនបានម្តងៗដែរហ្នឹង) អង្គុយរៀនជក់បារី លេងបៀរ 
    ចេញលេងអាខ្លះទៅផឹកស្រា(ស្រុកគេនិយមស្រា)ពេលទៅទិញរបស់អី
    ធ្វើដូចឯងទៅសុំ!! បើនិយាយយួនមិនច្បាស់ដឹងថាបរទេស ចាំមើលគាត់
    លក់កាប់ដូចក្តាន់ចឹង!! ជាពិសេស​ ពួកគេចូលចិត្តនិយាយពាក្យ địt mẹ (អាចុយម្រ៉ាយ ឫ ចុយម៉ាយ)រត់មុខណាស់​ ដូចជាពាក្យគួរសមផស់គេ!!….នៅមានទៀតខ្ចិលនិយាយណាស់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s