ឌិណូស័រ​ក​វែងសៅ​រ៉ូប៉ូត មិន​ខ្ពស់​ដូច​គេ​គិត​ទេ


(AFP 31/03/2009)- ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា ឌិណូស័រ​ក​វែងប្រភេទសៅ​រ៉ូប៉ូត ប្រហែល​ជា​មិន​ធ្វើ​ក​វា​អោយ​ត្រង់​ទៅ​លើ មាន​ក្បាល​ខ្ពស់​ទៅ​លើ​មេឃ​ដូច​គេ​គិត​នោះ​ទេ។

នៅ​យុគ​ឌិណូស័រប្រភេទសៅ​រ៉ូប៉ូតខ្លះ​ដូច​ជា ម៉ាមិន​ឈី​សៅរុស(Mamenchisaurus) មាន​ក​វែង​រហូត​ដល់​៩ម៉ែត្រ។​ គេ​ធ្លាប់​គិត​ថា វា​ប្រហែល​ជា​ប្រើ​ក​វែង​របស់​វា​ប្រើ​ដើម្បី​ស៊ី​ស្លឹក​រុក្ខជាតិ ដូច​ជា ស៊ីរ៉ាផ សព្វ​ថ្ងៃ​នេះ​ដែរ។

mamench_db
ឌិណូស័រ ម៉ាមិន​ឈី​សៅរុស

តែ​ពេល​នេះ​អ្នក​វិទ្យាសាស្ត្រ​បាន​គិត​ឃើញ​ថា វា​មិន​ដូច្នេះ​ទេ វា​ប្រើ​ក​វែង​របស់​វា​ រក​ស៊ី​តាម​ទិស​ផ្តេក​ច្រើន​ជាង។

អ្នក​វិទ្យា​សាស្ត្រ​អូស្ត្រាលី Roger Seymour​ បាន​គណនា​សំពាធ​ឈាម និង ថាម​ពល​ដើម្បី​បញ្ជូន​ឈាម​ពី​បេះ​ដូង​របស់​សៅរ៉ូប៉ូត​ទៅ​ដល់​ក្បាល ករណី​ក​វា​បឈ្ឈរ ហើយ​បាន​រក​ឃើញ​ថា បើ​ក​របស់​សៅរ៉ូប៉ូត​បឈ្ឈរ នោះ​វា​នឹង​ត្រូវ​ការ​ចំនាយ​​ថាម​ពលពាក់​កណ្តាល​នៃ​ថាម​ពល​របស់វា​ទាំង​អស់។

ឌិណូស័រ​ បារ៉ូ​សៅរុស (Barosaurus) ដែល​មាន​ក​វែង​ដូចម៉ាមិន​ឈី​សៅរុស ដែរ​នោះ ត្រូវ​មាន​​បេះ​ដូង​របស់​វា ត្រូវ​មាន​ទំងន់​យ៉ាង​តិច​៥ភាគរយ​នៃ​ទំងន់​ខ្លួន​របស់​វា ដើម្បី​បញ្ឈរ​ក​វា​ត្រង់​បាន។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in ផ្សេង​ៗ and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s