រឿង​បោកប្រាស់​ល្បីៗ


បណ្តា​ប្រទេស​ខ្លះ ដូច​ជា​អាមេរិច អង់គ្លេស​ បារាំង កាណាដា អូស្ត្រាលី អាព្រិច​ខាង​ត្បូង នា​ថ្ងៃ​ទី​១​មេសា រឺ​នៅ​ ថ្ងៃ​លេង​សើច​ខែ​មេសា (April Fools’ Day) គេ​ច្រើន​តែ​ប្រឌិត​រឿង​បោក​ប្រាស់​ដើម្បី​លេង​សើច​ជា​មួយ​ក្រុម​គ្រូសារ​ មិត្ត​ភក្តិ។

រឿង​បោក​ប្រាស់​ល្បី​ៗនា​ថ្ងៃ​នោះ មាន​ដូច​ជា

– នៅ​ឆ្នាំ​១៩៩៨ កាសែត New Mexicans for Science and Reason បាន​សរសេរ​ថា ក្រុម​អ្នក​តាក់​តែង​ច្បាប់​រដ្ឋ​អាឡាបាម៉ា បាន​កំនត់​អោយ​យក តំលៃ​ចំនួន​អសិនទាន \pi ស្មើ​នឹង 3.0  ដែល​ជា​តំលៃ​ប្រហែល​កំនត់​ដោយ​គម្ពីរ​ប៊ីប។

គួរ​រំលឹក​ផង​ដែរ​ថា នៅ​ក្នុង​គម្ពីរ​ប៊ីប​ មាន​វគ្គ​មួយ​គេ​និយាយ​អំពី​ស្តេច​សូលោម៉ុង បង្កើត​ធុង​​មួយរាងស៊ីឡាំង​​ដែល​មាន​អង្កត់​ផ្ចិត​១០​ហត្ថ និង បរិមាត្រ​៣០​ហត្ថ។ ដូច្នេះ​មាន​ន័យ​ថា \pi=3.0។ អ្នក​ខ្លះ​បាន​រិះគន់គម្ពីរ​ប៊ីប​ថា សរសេរ​ខុស ព្រោះ \pi=3.14... ដូច្នេះ​បរិមាត្រ​ស៊ីឡាំង​​មិន​អាច ស្មើ ​៣០​ហត្ថ បាន​ទេ ត្រូវ​តែ ៣១,៤…ហត្ថ។ អ្នក​ការពារ​គម្ពីរ​ប៊ីប​ បាន​ធ្វើ​ការ​​រិះគន់​តប​វិញយ៉ាង​ចាស់​ដៃ។ គេ​បាន​ការ​ពារ​ថា ធម្មតា​បើ​យើង​និយាយ​ថា ១០​ហត្ថ​នោះ គឺ​មិន​មែន​ដប់​ហត្ថ​គត់​នោះ​ទេ គឺ​ប្រហែល​១០​ហត្ថ គឺ​គេ​បង្គត់បែប​នេះ​ឯង ដូច្នេះ​គ្មាន​អ្វី​ប្លែក​ទេ ដែល​បរិមាត្រ​មាន​តំលៃ​ប្រហែល ៣០​ហត្ថ​នោះ។
wateronmars2_gcc

– ឆ្នាំ​២០០៨ មាន​រឿង​បោក​ស្រដៀង​គ្នា ដែល​និយាយ​ថា Microsoft បង្គត់ \pi មក​ត្រឹម 3.141999។

– ឆ្នាំ​២០០៣ មាន​វ៉ិបសាយ​​ជា​ច្រើន​នៅ​ចិន និង កូរ៉េខាង​ត្បូង បាន​សរសេរ​ថា CNN បាន​រាយ​ការណ៍​ថា ប៊ីល គេត ត្រូវ​គេ​សំលាប់។

– ទឹក​នៅ​លើ​ភព​អង្គារ : កាល​ពី​ឆ្នាំ​២០០៥ Nasa បាន​លេង​សើច​ ដោយ​ថត​រូប​ទឹក​មួយ​កែវ​លើ​ស្ករ​ម៉ាក Mars។

– ឆ្នាំ​១៩៥៥ ទូរទស្សន៍​អាល្លឺម៉ង់​បាន​ផ្សាយ​ថា ប៉មពីសរលំ ធ្វើមនុស្ស​ជា​ច្រើន​មាន​សោក​ស្តាយ​ជា​ខ្លាំង។

ចំនែក​ឯ​នៅ​ស្រុក​យើង​វិញ​ក៏​មាន​រឿង​បោក​ល្បី​ៗច្រើន​ដែរ។ រឿង​ល្បី​បំផុត​ដែល​ខ្ញុំ​នៅ​ចាំ​នោះ គឺ ស៊ី​សណ្តែក​ខៀវ​ការពារជំងឺ​​សារ
អូ​តែ​កុំ​ភ្លេច​រឿង​បោក​ប្រាស់​មួយ​នេះ​វិញ។​ ជា​រឿង​គ្រូ​ម្នាក់​ ដែល​ហាម​សិស្ស​មិន​អោយ​និយាយ​ទូរសព្ទ​ក្នុង​ថ្នាក់រៀន។ សិស្ស​នោះ​មិន​ស្តាប់ គាត់​ក៏​យក​ទូរសព្ទ​នោះ​បោក​ចោល។ សិស្ស​ផ្សេង​ទៀត ប្រហោង​ពោះ​ធ្លុង។ តាម​ពិត​ជា​ April Fools’ Day សោះ។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in ផ្សេង​ៗ and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s