Encarta vs Wikipedia: Encarta អ្នក​ចាញ់​


encarta1wikipedia

តាម​ប្រភព​ព័ត៌មាន​ Reuters ថ្ងៃ​ទី​៣១ មិនា ២០០៩ បាន​អោយ​ដឹង​ថា អង់ស៊ីក្លូពេឌៀ​ Encarta របស់​ Microsoft នឹង​ឈប់​ចេញ​ផ្សាយ​បន្ត​ទៀត​ហើយ បន្ទាប់​ពី​ចាញ់​រាប​ដល់​ដី ក្នុង​ការ​ប្រកួត​ប្រជែង​ជា​មួយ​នឹង​របស់​អត់​គិត​លុយនៅ​លើ​អ៊ីនធ័រ​នែត ដូច​ជា​ Wikipedia​ មក។

វ៉ិបសាយ​Encarta នឹង​បិទ​លែង​ដំនើរ​ការនៅ​ថ្ងៃ​ទី​៣១ តុលា លើក​លែង​តែ​Encarta ជប៉ុន ដែល​នឹង​បន្ត​ដង្ហើម​ចង្រិត​រហូត​ដល់​ថ្ងៃ​ទី​៣១​ ធ្នូ។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in ផ្សេង​ៗ and tagged . Bookmark the permalink.

7 Responses to Encarta vs Wikipedia: Encarta អ្នក​ចាញ់​

  1. kienforcefidele ថា:

    ធ្លាប់​ប្រើ​ Software Encarta ដែរ​នៅ​លើ​កុំព្យូទ័រ។ ស្រួល​ម្យ៉ាង​ដែរ ព្រោះ​ថា​មាន​ព៍ត៌មាន​ច្រើន​គួរ​សម ហើយ​ក៏​មិន​ចាំ​បាច់​ត​អ៊ីនធើណែត។ តែ​បើ​និយាយ​ពី​លើ​អ៊ិនធើណែត​វិញ Encarta រត់​មិន​ឈ្នះ Wikipedia ទេ។ 😀

  2. Chanroeun Pa ថា:

    ប្រសិនបើ Encarta ឈប់ចេញផ្សាយមែននោះវាជាការគួរអោយស្តាយព្រោះ ថាវា​ជាសារុនុក្រម និងឯកសារពិគ្រោះដ៏ល្អមួយ។ ជាការពិត Wikipedia សំបូរព័ត៌​មាន ហើយមិនគិតថ្លៃតែវាមិនអាចយកជាឯកសារយោងក្នុងការ ស្រាវជ្រាវបែប វិទ្យាសាស្រ្តបានឡើយ។

    • វិចិត្រ ថា:

      មែន​ហើយ ព្រោះ​មិន​ដឹង​នរណា​ទទួល​ខុស​ត្រូវ​ផង។ ម្យ៉ាង​វិញ​ទៀត នរណា​សរសេរ​ចូល​ក៏​បាន។ ដូច្នេះ​អាស្រ័យ​លើAdministrator។
      អត្ថបទ​Wiki ដែល​ល្អ ជា​អត្ថបទ​ដែល​មាន​បញ្ជាក់​ឯកសារ​យោង​ត្រឹម​ត្រូវ។
      ទោះ​ជា​យ៉ាង​ណា​ បើ​គ្រាន់​តែ​អាន​អោយ​ដឹង​ៗ គឺ​សំបូរ​បែប​មែន។

  3. កញ្ញា ថា:

    នៅតាមបណ្តាសកលវិទ្យាល័យនានានៅប្រទេសជប៉ុនគេហាម​មិនឲ​សិស្ស​យក​ Wikipedia ​ធ្វើជាឯកសារយោងទេ​ហើយគេបានចេញបំរាមនេះជាសាធារណនៅលើទំព័រកាសែតទៀតផង។​គេបាននិយាយថា​ Wikipedia ​ផ្តល់ពត័មាន​មិនត្រឹមត្រូវភាគច្រើន​ជាពិសេស​អំពីប្រវត្តិសាស្រ្ត។ ​
    តែអ្នកនៅអាមេរិចវិញភាគច្រើនគេជឿជាក់លើ​ Wikipedia​។

    • បញ្ហា​របស់​ wiki គឺ​អ្នក​ណា​សរសេរ​ក៏​បាន តែ​ក៏​គេ​មាន​អ្នក​ត្រួត​ពិនិត្យ​ដែរ។ ដូច្នេះ​ស្លាប់​រស់​នោះ​គឺ​អ្នក​ត្រួត​ពិនិត្យ​នោះ​មាន​សមត្ថភាព​ប៉ុណ្ណា។ បន្ទាប់​មក​ទៀត​អត្ថបទ​ណា​ក៏​ដោយ គួរ​មាន​ឯកសារ​យោង​ត្រឹមត្រូវ​។ កាល​ពី​ប៉ុន្មាន​ខែ​មុន​ មាន​យុវជន​ម្នាក់​ចង់​លេង​សើច​បោក​ពួក​អ្នក​យក​សារព័ត៌មាន ប្រឌិត​រឿង​រ៉ាវ​អំពី​មនុស្ស​ល្បី​ម្នាក់​ទើប​នឹង​ស្លាប់ ចុះ​ផ្សាយ​ក្នុង​wiki។ ពួក​អ្នក​កាសែត​មិន​បាន​ប្រុង​ប្រយ័ត ក៏​យក​ទៅ​ផ្សាយ​ត។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s