Nak Lengជា​ភាសា​សៀម​មាន​ន័យ​ថា អ្នក​ខ្លាំង???..


hun-sen-angry-reutersabhisit

AFP, 2009/03/31 & The nation, 2009/03/31

សម្តេច​តេជោ​បានមាន​ប្រសាសាន៍​​ព្រមាន​ប្រទេស​ថៃនៅ​ក្នុង​ពិធី​សម្ពោធ​ការ​សាង​សង់​ផ្លូវ​មួយ​នៅ​ខេត្ត​សីហនុ​ ថា​នឹង​មាន​ការ​ផ្ទុះ​អាវុធ​បើ​សិន​ជា​ទាហាន​ថៃ​ហ៊ាន​ចូល​មក​ទឹក​កម្ពុជា​ម្តង​ទៀត។ សម្តេច​បាន​មាន​ប្រសាសន៍​បែប​នេះ​នៅ​មួយ​សប្តាហ៍​ក្រោយ​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​និយាយ​ថា​មាន​ទាហាន​ថៃ​១០០​នាក់​បាន​ចូល​មក​ទឹក​ដី​កម្ពុជា​ដោយ​ខុស​ច្បាប់។

សម្តេច​បាន​មាន​ប្រសាសន៍​ទៀត​ថា គាត់​ជា​មេដឹក​នាំ​ដែល​បោះ​ឆ្នោត​ដោយ​ឆន្ទៈ​រាស្ត្រ មិន​មែន​ដោយ​ប្លន់​អំនាច​នោះ​ទេ។ សម្តេច​និយាយ​បែប​នេះ​ដូច​ចង់​សំដៅ​ទៅ​បក្ស​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​ថៃ ដែល​បាន​អំនាច​ដោយ​រដ្ឋ​ប្រហារ។

សម្តេច​បាន​អោយ​ដឹង​ផង​ដែរ​ថា នាយក​រដ្ឋមន្ត្រី​ថៃ អភិសិត វេជ្ជជិវា នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ថ្ងៃ ១៨ មេសា តែសម្តេច​បាន​និយាយ​រិះគន់​លោក​រដ្ឋមន្ត្រី​ការបរទេស​ថៃ​ កាសិត បិរម្យា យ៉ាង​ធ្ងន់​ធ្ងរ ដោយ​តែ​គាត់​នេះ​បាន​ជេរ​ប្រមាថ​គាត់ថា​ជាអ្នក​លេង។

សម្តេច​ហ៊ុន​សែន បាន​មាន​ប្រសាសន៍​ថា “ចុះ​បើ​ខ្ញុំ​ប្រមាថ​មហាក្សត្រ​​អ្នក​ឯង​វិញ អ្នក​ឯង​ថា​ម៉េច? បើ​ខ្ញុំប្រមាថ​​នាយក​រដ្ឋមន្ត្រី​ រឺ​ជីដូន​ជីតា​​អ្នក​ឯង​វិញ អ្នក​ឯង​ថា​ម៉េច? ខ្ញុំ​មិន​ខឹងអ្នក​ឯង​​ទេ តែ​សុំ​​អ្នក​ឯង​ប្រើ​ប្រាស់​ភាសា​ក្នុង​នាម​ជា​អ្នក​ថ្លៃ​ថ្នូរ ក្នុង​ឋានៈ​ជា​​តំនាង​រដ្ឋ​ដែល​មាន​កិត្តិយស“។

អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស​ថៃ​ លោក ថារិត​ ឆរុង្គវ័ត បាន​អោយ​ដឹង​ថា លោក​ហ៊ុន​សែន អាច​មាន​​ការ​យល់​ច្រលំ​លើ​សំដី​របស់​លោក​កាសិត ដែល​បាន​ហៅ​លោក​ហ៊ុន​សែន​ថា Nak leng ដែល​តាម​ភាសា​សៀម​មាន​ន័យ​ថា​អ្នក​ខ្លាំង។ ពាក្យ​នេះ​មាន​ន័យ​វិជ្ជមាន​ច្រើន​ជាង​អវិជ្ជមាន។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in ទស្សនៈ, ព័ត៌មាន, វប្បធម៌​ទូទៅ and tagged , . Bookmark the permalink.

2 Responses to Nak Lengជា​ភាសា​សៀម​មាន​ន័យ​ថា អ្នក​ខ្លាំង???..

  1. RAsmey ថា:

    រឿងនេះគួរឲ្យចាប់អារម្មណ៌ណស់ បើន័យវាល្អច្រើនជាងអាក្រក់ម៉េចពួកអាសៀមក្រហម លើកមកនិយាយដែល? ឬក៏ពួកនោះមិនយល់ភាសាសៀមទេ? យីស! ពួកនេះចូលចិត្តធ្វើអីប្លែកៗ យ៉ាប់!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s