គួរ​យល់​ដឹង : ច្បាប់​ទំនាក់​ទំនង​ផ្លូវ​ភេទ


យោង​តាម​ ច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ :

មាត្រា​ ៤២.- អំពើ​រួម​ភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​ ១៥​ ឆ្នាំ

ជន​ណា​រួម​ភេទ​ជាមួយ​ជន​ដទៃ​ ដែល​មាន​អាយុ​តិច​ជាង​ ១៥​ ឆ្នាំ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៥​ ឆ្នាំ​ ដល់​ ១០​ ឆ្នាំ។

មាត្រា​ ៤៣.- អំពើ​អាស​ប្រឆាំង​នឹង​អនីតិជន​អាយុ​ក្រោម​ ១៥​ ឆ្នាំ​

អំពើ​អាស​នៅ​ក្នុង​ច្បាប់​នេះ​ មាន​ន័យ​ថា​ ជា​អំពើ​នៃ​ការ​ប៉ះពាល់​ ឬ​ ការ​បង្ហាញ​កេរ​ភេទ​ ឬ​ ផ្នែក​ភេទ​ផ្សេង​ទៀត​របស់​ជន​ដទៃ​​ ឬ​ ការ​ឱ្យ​ជន​ដទៃ​ប៉ះពាល់​កេរ​ភេទ​ ឬ​​ ផ្នែក​ភេទ​​ផ្សេង​ទៀត​​របស់​ជន​ល្មើស​ខ្លួន​ឯង​ ឬ​ របស់​តតិយជន​ក្នុង​ចេតនា​ធ្វើ​ឱ្យ​រំជួល​ ឬ​ រីករាយ​ដល់​ចំណង់​ផ្លូវ​ភេទ​របស់​ជន​ល្មើស។

ជន​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាស​ទៅ​លើ​ជន​ដទៃ​ ដែល​មាន​អាយុ​តិច​ជាង​ ១៥​  ឆ្នាំ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​​ពី​ ១​ ឆ្នាំ​ ដល់​ ៣​ ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​ ពីរលានរៀល​ ដល់​ ប្រាំ​មួយ​លានរៀល។

ជន​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​ដូច​មាន​ចែង​ក្នុង​មាត្រា​ ៤២​ ឬ​ មាត្រា​នេះ​ បើ​មិន​រាង​ចាល​ទេ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ទ្វេ​ដង។

 

*** សូម​ប្រយ័ត រួម​ភេទ​ជា​មួយ​ក្មេង​អាយុ​ក្រោម​១៥​ឆ្នាំ ដោយ​ស្ម័គ្រ​ចិត្ត​ទាំង​សង្ខាង​ក្តី បើ​យើង​ជា​និតិ​ជន យើង​នឹង​មាន​ទោស(ចាស់​បោក​ក្មេង)។

*** អោយ​កូន​ក្រោម​១៥​ឆ្នាំ​រៀប​ការ​ ក៏​ខុស​ច្បាប់​ដែរ។

*** ជន​ដែល​ចូល​ចិត្ត​រួម​ភេទ​នឹង​ក្មេង​ក្រោយ​អាយុ​ស្រប​ច្បាប់ * ភាសាអង់គ្លេស​គេ​ហៅ​ថា Pedophilia ។​  

*** អាស ក៏​មាន​ទោស​ដែរ!!!!

*** អាយុ​ស្រប​ច្បាប់ នា​បណ្តា​ប្រទេស​នានា : http://www.avert.org/aofconsent.htm

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s