នាំ​គ្នា​គោរព​ មេ​ឃាតករ


polpot
ប៉ុលពត រឺ​ជន​វិកល​ចរឹក
ការ​ដុត​ផ្ទះ​ខ្លួន​ឯង​ចោល​ជា
មធ្យោបាយ​ដ៏​ប្រសើរ​បំផុត
ដើម្បី​ការពារវា។

(AP 2009-03-29) អន្លង់​វែង កម្ពុជា – ប៉ុល​ពត​ជា​មេ​ឃាតករ​ដ៏​សាហាវ​បំផុត​ប្រចាំ​សតវត្សរ៍​ទី​២០ ប៉ុន្តែ​ទោះ​ជា​បែប​នេះ​ក៏​ដោយ ក៏​នៅ​តែ​មាន​អ្នក​ដុត​ធូប​សំពះ​គាត់​ដែរ។ អ្នក​ទៅ​បែ​បន់​ទាំង​នោះ បន់​សុំ​លេខ​ឆ្នោត សុំ​លាភ ជោគជ័យ​ក្នុង​ការងារ និង បាន​ប្រពន្ធ​ស្អាត។

មាន​អ្នក​ស្រុក​ខ្មែរ​ខ្លះ​នៅ​ទី​នោះ​បាន​និយាយ​ថា​​បាន​ត្រូវ​លេខ​ឆ្នោត​ច្រើន​ដង​ដោយ​សារ​តែ​បន់​ខ្មោច​ប៉ុល​ពត។ ដំនឹង​នេះ​បាន​អូស​ទាញ​ទាំង​ជន​ជាតិ​សៀម​ដែល​រស់​នៅ​តំបន់​ក្បែរ​នោះ ទៀត​ផង។

មន្ត្រី​រដ្ឋាភិបាលមក​ពី​ភ្នំពេញ និង​អ្នក​ផ្សេង​ទៀត ក៏​ត្រូវ​បាន​គេ​និយាយ​ថា​បាន​មក​ធ្វើ​ការ​បួង​សួង​នៅ​ទី​នេះ​ដែរ។

ផ្នូរ​របស់​ប៉ុល​ពត ស្ថិត​នៅ​អតីត​តំបន់​ខ្មែរ​ក្រហម​ចុង​ក្រោយ។ គំរោង​វិស័យ​ទេស​ចរណ៍​តំលៃ​១លាន​ដុល្លារ​កំពុង​តែ​ត្រូវ​បាន​គេ​សិក្សា។ តំបន់​ទេសចរណ៍​នោះ នឹង​មាន​ផ្ទះ​របស់​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ចុង​ក្រោយ តំបន់​ពិឃាត ផ្ទះ​តាម៉ុក ដែល​ជា​មេបញ្ជា​ការ​ឃោរឃៅ និង​បង​ធំ​ចុងក្រោយ​ប្រចាំ​តំបន់​អន្លង់​វែង។
ជា​រៀង​រាល់​ខែ ឥលូវ​នេះ​នៅ​អន្លង់​វែង​មានភ្ញៀវ​ទេស​ចរ​ខ្មែរ​ប្រហែល​២០០០​នាក់​និង​បរទេស​៦០​នាក់។ ចំនួន​នេះ​ប្រហែល​ជា​មាន​ការ​កើន​ឡើង​ក្រោយ​ការ​សាងសង់​កាស៊ីណូ ដោយ​ក្រុមហ៊ុន​សៀម។ សារមន្ទីរ​​ដាក់​ឯកសារ​សម័យ​វា​លពិឃាត​ ក៏​កំពុង​ត្រូវ​គេ​យក​មក​គិត ផង​ដែរ។

Cambodia Pol Pot Gravesite

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in ទស្សនៈ and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s