ពាក្យ​ ផែន​ដី មាន​ន័យ​ថា​ម៉េច?


ផែន មាន​ន័យ​ថា បន្ទះ ផ្ទាំង។ ឧទាហរណ៍ ផែន​ស្ករ ស្ករ​ផែន (វចនានុក្រម​ខ្មែរ)។

ដី គឺ​ដី។

ដូច្នេះ ផែន​ដី គឺ​បន្ទះ​ដី ផ្ទាំង​ដី។ នេះ​ប្រហែល​មក​ពី​ចាស់​បុរាណ​ខ្មែរយើង​​ជឿ​ថា​ផែន​ដី​មាន​រាង​សំប៉ែត​ទេ​ដឹង។

ពាក្យ សំស្ក្រឹត ដែល​ទាក់​ទង​នឹង​​ពាក្យ​ផែន​ដី  :

ឥរា : ទឹក​ អាហារ គ្រឿង​ផឹក ទឹក​ដោះ។ ការ​សប្បាយ។  ពាក្យ​សំដី។ ផែន​ដី។

ឥលា : រលក ការ​ពិភាក្សា។ផែន​ដី។

កុ : ដី។

ក្ឞមា : ភាព​អត់​ធ្មត់ ការ​អត់​ឱន។ ផែន​ដី។

ក្ឞ្មា : ផែន​ដី។

ក្ឞិ-តិ : រស់​នៅ។ ដី ផែន​ដី។

ក្ឞិ- តិ-ប : អ្នក​ការពារ​ផែន​ដី ស្តេច។

ក្ឞិ-តិ-ភុជ : អ្នក​ដែល​ធ្វើ​អោយ​ផែន​ដី​រីក​រាយ ស្តេច។

ជន្ម​-ភូមិ : ដី​កំនើត ស្រុក​កំនើត កន្លែង​កំនើត។

ជីវា : ជីវិត​។ ផែន​ដី។ ពេល​នៅ​រស់។

ធរា : ផែន​ដី។

ធរណី : ​ដី។

ធារិណី : ផែន​ដី។

ប្ឫថវី : ផែន​ដី ប្រឹថពី។

ប្ឫថវី-បតិ: ម្ចាស់​ផែន​ដី ស្តេច។

ប្ឫថវី-បាល: អ្នក​រក្សា​ផែន​ដី ស្តេច។

បារ្ថិវ : នៃ​ផែន​ដី។

ភុវន : សភាវរស់ មនុស្ស មនុស្ស​ជាតិ។ សកលលោក ផែន​ដី លោក​មួយ​នៃ​លោក​ទាំង​បី(ត្រិភុវន)។

ភុវនត្រយ : លោក​ទាំង​បី(ត្រិភុវន) សកល​លោក។

ភូ : ​ផែន​ដី ដី តំបន់ កន្លែង។ (ភូ​គោល : គោល​ផែន​ដី។)

ភូ​-បតិ : ម្ចាស់​ផែន​ដី ស្តេច។

ភូ​-បាល : អ្នក​រក្សា​ផែន​ដី ស្តេច។

ភូ-ភុជ : អ្នក​ត្រួត​ត្រា​ផែន​ដី ស្តេច​ ព្រះ​អង្គ​ម្ចាស់។

ភូ-ភ្ឫត៑ : ស្តេច; ភ្នំ។

ភូ-រាល : ម៉ាក់​ម៉ា កំអែ​ភ្នំ​ភ្លើង។

រហោ-ភូវិ : កិរិវិ. នៅ​កន្លែង​សំងាត់។

ភូមន៑ : ផែន​ដី ពិភពលោក។ ទឹក​ដី ប្រទេស​។ ភាព​សំបូរ​ហូរ​ហៀរ។

ភូមិ : ដី ផ្ទៃ​ដី ។ ទី​កន្លែង ទី​តាំង ស្ថានភាព ជាន់​ថ្នាក់។

ភូមិ-ជ : ដែល​កើត​ពី​ដី។

ភូមិ-បតិ : ម្ចាស់​ផែន​ដី ស្តេច។

ភូមិ-កា : ដី។ អារម្ភកថា។ ប្លង់សេ កំរាល​ខណ្ឌ ជាន់។

ភូត​ធារា : ផែន​ដី។

មរ : សេចក្តី​ស្លាប់។ ផែន​ដី (ភព​នៃ​អ្នក​ស្លាប់)។

មហី : ផែន​ដី។ ដី។

មហី-តល : ផ្ទៃ​ខាង​លើ​នៃ​ដី ដី។

មហី​បតិ : ម្ចាស់​ផែន​ដី ស្តេច។

មហី​ភុជ : អ្នក​ធ្វើ​អោយ​ផែន​ដី​រីក​រាយ ស្តេច។

មេទិនី : ដី។

លោក : ទី​កន្លែង​ ពិភពលោក ផែន​ដី។ ប្រជាជន មនុស្ស។

វសុធា : ផែន​ដី ពសុធា។ ដី។

វសុំធរា : ផែន​ដី។ ដី។

វិបុលា : ផែន​ដី។

វិឝ្វា : ផែន​ដី។

ឝាឝ្វតី : ផែន​ដី។

សីតា : ស្នាម​នង្គ័ល។ ស្រែ ចំការ ដី។

ឯកសារ​យោង

១) ពុទ្ធសាសនបណ្ឌិត្យ : វចនានុក្រម​ខ្មែរ ,

២) Gérard Huet : មរតក​សំស្ក្រឹត វចនានុក្រម​សំស្ក្រឹត​បារាំង, 2008

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in ទស្សនៈ, វប្បធម៌​ទូទៅ and tagged , , . Bookmark the permalink.

2 Responses to ពាក្យ​ ផែន​ដី មាន​ន័យ​ថា​ម៉េច?

  1. អគ្គលីបុត្រ ថា:

    អូនគឺអូន ដីគឺដី! ខ្ញុំស្មានថាដីជាធរណី! 😆

    • វិចិត្រ ថា:

      ដី មិន​ដឹង​ពន្យល់​ជា​ខ្មែរ​យ៉ាង​ម៉េច​ទៀត។ បើ​ពាក្យ​ដី​មិន​ស្គាល់​ផង ខ្ញុំ​មិន​ហ៊ាន​ធានា​ថា​ស្គាល់​ពាក្យ​ធរណី​នោះ​ទេ។
      ​ក្មេងៗ​ចូល​ចិត្ត​លេង​ដី ដូច្នេះ​នរណា​ក៏​ស្គាល់​ពាក្យ​ដី​នេះ​ដែរ (អោយ​តែ​ជា​ខ្មែរ 😀 ) :
      ឥលូវ​ពាក្យ​ដី​នេះ​ពេញ​និយម​ណាស់​ ហើយ​ត្រូវ​ប៉ាន់​ទៀត : ត្រូវ​គេ​រឹប​អូស​យក​ដី​ធ្លី។ អស់​ដី។ល។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s