សាឌិច


សាឌិច (Zadig)រឺ​ព្រហ្ម​លិខិត ជា​ប្រលោមលោក​​ដ៏​ល្បី​ល្បាញ​​និពន្ធ​ដោយ​អ្នក​ប្រាជ្ញ​ទស្សនវិជ្ជា​ដ៏​ល្បី​ល្បាញ​ គឺ​លោក​វ៉ុលទែរ។ រឿង​នោះ​និយាយ​អំពី​សាឌិច រឺ​​ទស្សនវិទូ នៅ​ក្រុង​បាប៊ីឡូន​សម័យ​ដើម។ អ្នក​និពន្ធ​មិន​បាន​បំនង​និយាយអំពី​ការ​ពិត​នៃ​ប្រវត្តិសាស្ត្រ​នោះ​ទេ ហើយ​បញ្ហា​ភាគ​ច្រើន​ដែល​សាឌិច​បាន​ជួប​ប្រទះ​គឺ​​ជា​បញ្ហា​សង្គម និង​នយោបាយ​របស់​វ៉ុលទែរ​នៅ​សម័យ​របស់​គាត់​នោះ​ឯង។

សៀវភៅ​នោះ​មាន​លក្ខណៈ​ជា​សៀវភៅ​ទស្សនវិជ្ជា ហើយ​បង្ហាញ​ពី​ជីវិត​មនុស្ស​ក្នុង​កណ្តាប់​ដៃ​នៃ​ព្រហ្មលិខិត​ដែល​មនុស្ស​មិន​អាច​កំនត់​បាន។ វា​ជា​រឿង​និយាយ​អំពី​ជំនឿ​សាសនា​ចាស់​គំរិល ដែល​លោក​វ៉ុលទែរ​ប្រណាំង​ប្រជែង​ជាមួយ​ដោយ​តំនាង​​បដិវត្ត​ផ្នែក​គំនិត​តាម​រយៈ​សាឌិច​។ ភាព​ប៉ិន​ប្រសប់​របស់​វ៉ុលទែរ​ក្នុង​ការ​ប្រើ​ប្រាស់​អក្សរសាស្ត្រ​ជា​ឧបករណ៍​ប្រឆាំង​ជំទាស់​និង​ប្រៀប​ធៀប ត្រូវ​បាន​បង្ហាញ​យ៉ាង​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​រឿង​នេះ​ឯង។ បន្ទាប់​ពី​រឿង​កង់ឌីត រឿង​សាឌិច​ត្រូវ​បាន​ចាត់​ទុក​ជា​ស្នាដៃ​ល្បី​បំផុត​របស់​វ៉ុលទែរ។

voltaire

វ៉ុលទែរ(២១ វិច្ឆិកា ១៦៩៤ – ៣០ ឧសភា ១៧៧៨) អ្នក​ការពារ​សេរីភាព​ជន​ស៊ីវិល : សេរីភាព​ក្នុង​ការ​ជ្រើសរើស​ជំនឿ​សាសនា និង​សេរីភាព​ក្នុង​ការ​ទទួល​បាន​នូវ​យុត្តិធម៌​ពី​សាលា​ក្តី។ គាត់​បាន​រិះគន់​ព្រះ​វិហារ​ និង​ស្ថាប័ន​បារាំង​ជា​ញឹក​ញយ កាល​ពី​ពេល​ដែល​គាត់​នៅ​រស់។

លក្ខណៈ​របស់​តួ​អង្គ​ក្នុង​រឿង​សាឌិច

  • សាឌិច : តួ​ឯក ទស្សនវិទូ​ក្រុង​បាប៊ីឡូន។
  • សេមៀរ : គូ​ស្នេហ៍​ដំបូង​របស់​សាឌិច។
  • អរកាន់ : គូ​ប្រជែង​របស់​សាឌិច។
  • អាសូរ៉ា : ស្នេហ៍​ទី​ពីរ​របស់​សាឌិច។
  • កាដូរ : មិត្ត​ល្អ​បំផុត​របស់​សាឌិច។
  • ម៉ូអាប្តារ​ : ស្តេច​បាប៊ីឡូន។
  • អាស្តារតេ : ម្ចាសក្សត្រី​បាប៊ីឡូន ស្នេហ៍​ចុង​ក្រោយ​របស់​សាឌិច។
  • សេតុក : ចៅហ្វាយ​សាឌិច​ ពេល​ជា​ទាសករ។
  • អាល់ម៉ូណា : ស្រី​ម៉េម៉ាយ។
  • អារបូកាត : ចោរព្រៃ។
  • ជេស្រាត : ទេព្តា ដែល​កាឡា​ខ្លួន​ជា​ឥសី។

អត្ថបទ​រឿង

វគ្គ​មួយ : បុរស​ពិការ​ភ្នែក​ម្ខាង

វគ្គ​ពីរ : ច្រមុះ

វគ្គ​បី : ឆ្កែ និង សេះ

វគ្គ​បួន​ :  មនុស្ស​ច្រណែន

វគ្គ​ប្រាំ : សប្បុរស

…..

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in រឿង​និទាន​ and tagged . Bookmark the permalink.

One Response to សាឌិច

  1. Nimol Phe ថា:

    លោកគ្រូជា​អ្នក​បក​ប្រែ​ឬ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s