ឪពុក​អ្នក​មាន ឪពុក​អ្នក​ក្រ


ឪពុក​អ្នក​មាន ឪពុក​អ្នក​ក្រ (Rich Dad Poor Dad) និពន្ធ​ដោយ​លោក​ Robert Kiyosaki និង Sharon Lechter ជា​សៀវភៅ​ដែល​លក់​ដាច់​បំផុត។ សៀវភៅ​នេះ​ត្រូវ​បាន​បក​ប្រែ​ជា​ភាសាខ្មែរ​ដោយ​លោក …. ក្រោម​ចំនង​ជើង​ថា ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ ។ ជា​សៀវភៅ​មួយ​ដែល​ឱយ​តំលៃ​​ការ​រក​ប្រាក់​ចំនូល តាម​វិធី​ឯករាជ្យ តាម​រយៈ​ការ​វិនិយោគផ្សេងៗ។
Robert Kiyosaki បាន​ឱយ​ដឹង​ថា​គាត់​មាន​ឪពុក​ម្នាក់​ដែល​ជា​ឪពុក​ពិត​របស់​គាត់។ ឪពុក​គាត់​គ្មាន​បាន​អប់រំ​គាត់​ក្រៅ​ពី​ប្រឹង​រៀន​ដើម្បី​ធ្វើ​ការ​កញ្ជះ​គេ​នោះ​ទេ។ ហើយ​ទី​បំផុត​គ្មាន​សល់​អ្វី​ទាំង​អស់។ ក្រោយ​មក​ទៀត​គាត់​បាន​ជួប​នឹង​បុរស​ម្នាក់​ទៀត​ដែល​ជា​អ្នក​មាន បាន​អប់​រំ​គាត់​អំពី​វិធី​ក្លាយ​ជា​​អ្នក​មាន។ បើ​ចង់​មាន​គេ​ត្រូវ​ចេះ​រក​ស៊ី​ដោយ​ខ្លួន​ឯង មិន​មែន​ប្រឹង​ធ្វើ​ការ​បំរើ​គេ​នោះ​ទេ។
លោក​Robert Kiyosaki បាន​រិះគន់​ដល់​ប្រព័ន្ធ​អប់រំ ដែល​បាន​អប់រំកូន​ក្មេង​ឱយ​ប្រឹង​រៀន ហាត់​ពត់​លត់​ដំ គឺ​ដើម្បី​តែ​ធ្វើ​ជា​កូន​ឈ្នួល​របស់​គេ​តែ​ប៉ុណ្ណោះ។
ប្រឹង​រៀន​ មាន​ចំនេះ មាន​សមត្ថភាព ចៅហ្វាយ​ពេញ​ចិត្ត” នេះ​ជា​ការ​បង្រៀនរបស់​អ្នក​ក្រ។
ប្រឹង​រៀន​ប្រើ​មនុស្ស​ ដែល​មាន​សមត្ថភាព” នេះ​ជា​ការ​បង្រៀន​របស់​ពួក​អ្នក​មាន។

អ្នក​ក្រ​និយាយ​ថា “លុយ​ជា​ប្រភព​នៃ​អំពើ​អាក្រក់
តែ​អ្នក​មាន​និយាយ​ថា “អត់​លុយ ទើប​ជា​ប្រភព​នៃ​អំពើ​អាក្រក់។ មាន​លុយ​អាច​ជួយ​គេ​បាន“។

ទស្សនៈ​សំខាន់​ៗ​នៅ​ក្នុង​សៀវភៅ​នេះ​មាន​ដូច​ជា
– ហាត់​ប្រាណ​ធ្វើឱយ​សុខភាព​ល្អ ហាត់​គិត​ចំរើន​ទ្រព្យ ខ្ជិលបំផ្លាញ​វត្ថុ​ទាំង​ពីរ​យ៉ាង​ខាង​ដើម។
– ភាព​ហ៊ឺហា​ពិត​ប្រាកដ​គឺ​ការ​ទទួល​ជោគជ័យ​ក្នុង​ការ​វិនិយោគ។ (អ្នក​ក្រ​ចូល​ចិត្ត​ហ៊ឺហា​មុន​រក​លុយ មាន​លុយ​តិច​តួច​ទិញ​ឡាន​ជិះ មិន​យក​ទៅ​បណ្តាក់ទុន…)
– ច្បាប់​មាស : អ្នក​មាន​មាស​ ជា​អ្នក​បង្កើត​ច្បាប់។
– ដើម្បី​រួច​ផុត​ភាព​ខ្ញុំគេ គេ​ត្រូវ​រៀន​ផ្នែក​គ្រប់​គ្រង​លុយ​និង​វិនិយោគ​ឱយ​ពូកែ។
– បញ្ហា​ធំ​នៃ​ភាព​ជា​កូន​ឈ្នួល​គេ​នោះ គឺ​ទោះ​បី​ពូកែ​យ៉ាង​ណា​ក៏​នៅ​តែ​ជា​ខ្ញុំ​គេ​ដដែល។
– មនុស្ស​ជា​ច្រើន​ជា​អ្ន​ក​ក្រ​ព្រោះ នៅ​ចំ​ពេល​ល្អ​ដែល​គេ​ត្រូវ​វិនិយោគ បែរ​ជា​លោក​នេះ​ពេញ​ទៅ​ដោយ​កូន​មាន់​ឆ្លេឆ្លាពេញ​ផ្លូវ​​ស្រែកថា មេឃ​បាក់​ហើយ!មេឃ​បាក់​ហើយ!។
– ក្មេង​សម័យ​ឥលូវ​ប្រើ​កាត​ក្រេឌីត​ មុន​​រៀន​មេរៀនស្តី​​អំពី​ការ​យក​លុយ​ទៅ​វិនិយោគ​ទៅ​ទៀត។
– អ្នក​ក្រ​និង​អ្នក​មធ្យម​ធ្វើ​ការ​ដើម្បី​លុយ។ អ្នក​មាន​ប្រើ​លុយ​ឱយ​ធ្វើ​ការ។

សៀវភៅ​នេះ​ក៏​ទទួល​បាន​នូវ​ការ​រិះគន់​យ៉ាង​សំបើម​ដែរ។ អ្នក​ខ្លះ​បន្ទាប់​ពី​បាន​អាន​សៀវភៅ​នេះ​រួច​ហើយ ក៏​មាន​ចិត្ត​ក្លៀវក្លា​ចង់​ធ្វើ​តាម។ តែ​ទី​បំផុត​មិន​ដឹង​ជា​ចាប់​ផ្តើម​ពី​ណា​ទៅ។ សៀវភៅ​នេះ​និយាយ​ទៅ​បាន​តែ​ទ្រឹស្តី​ប៉ុណ្ណោះ មិន​បាន​ប្រាប់​​អ្នក​អាន​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ខ្លះ​ទេ។ ដូច​ជា​ប្រាប់​ថា​កុំ​ស៊ី​ឈ្នួល​គេបើ​ចង់​មាន ត្រូវ​រក​ស៊ី​ដោយ​ខ្លួន​ឯង​វិញ តែ​មិន​បាន​ប្រាប់​ថា រក​ស៊ី​គេ​ត្រូវ​ចាប់​ផ្តើម​ពី​ណា​ទៅ​ណា​នោះ​ទេ (ខ្ញុំ​ធ្លាប់​ជួប​ការ​អប់​រំ​បែប​េនះ​ច្រើន​ណាស់ ដូច​ជា​អប់​រំ​ថា​ត្រូវ​ចេះ​គួរ​សម​ចំពោះចាស់​ទុំ តែ​មិន​បាន​អប់រំ​ថា ជួប​ចាស់​ទុំ​គេ​ត្រូវ​សំពះ​សួរ គេត្រូវ … ជួប​លោក​សង្ឃ​គេ​ត្រូវ​ស្លៀក​ពាក់ ….នោះ​ទេ)។

អ្នក​ខ្លះ​ទៀត​បាន​និយាយ​ថា ទស្សនៈ​របស់​សៀវភៅ​នេះ​ខ្លះ​មិន​ត្រឹម​ត្រូវ ដូច​ជា​Kiyosaki បាន​ឱយ​យោបល់​ថា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​តែ​នឹង​ការបណ្តាក់​ទុន​ដែល​ល្អ​មួយ​ពីរ ជា​ជាង​រក​ស៊ី​ច្រើន​មុខ។ អ្នក​ខ្លះ​បាន​រិះ​គន់​ថា​គាត់​បាន​បន្ទាប​បន្ថោក​​តំលៃ​ការ​អប់រំ​​នៅ​សាលា​។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

9 Responses to ឪពុក​អ្នក​មាន ឪពុក​អ្នក​ក្រ

  1. kienforcefidele ថា:

    ខ្ញុំ​ក៏​បាន​ទិញ​សៀវភៅ​នេះ​មួយ​ក្បាល​ដែរ តែ​មិន​ទាន់​មើល​ចប់​ទេ។ និយាយ​ទៅ អ្វី​ៗ​តែង​តែ​មាន​ផល​វិបាក និង​ផល​ល្អ​រៀង​ៗ​ខ្លួន។ លុយ​អាច​ជា​របស់​ល្អ ក៏​អាច​ជា​របស់​អាក្រក់​ដែរ មិន​អាច​ថា​ល្អ​រហូត​រឺ​អាក្រក់​រហូត​នោះ​ទេ។

  2. សុភា ថា:

    ខ្ញុំ​ក៏​មាន​ដែរ ថែម​ទាំង​យក​មក​តាម​ទៀត តែ​មិន​ទាន់​បាន​អាន ព្រោះ​កាល​ពី 5 ទៅ 6 ឆ្នាំ​មុន​អាន​អត់​យល់។ តែ​ខ្ញុំ​ថា​វា​អាស្រ័យ​ទៅ​លើ​ការ គិត​របស់​មនុស្ស ការ​យក​ទ្រឹស្តី​មក​អនុវត្ត​ន៏ ដោយ​ពិចារណា។ ចង់​ធ្វើ​ចៅ​ហ្វាយ​ គួ​ណា​ឆ្លង​កាត់​ពី​ខ្ញុំ​គេ តែ​មិន​មែន​ខ្ញុំ​គេ​អស់​មួយ​ជិវិត ហើយ​ក៏​មិន​ដើរ​ផ្លួវ​លោភ​លន់​ចង់​ធ្វើ​ចៅ​ហ្វាយ​គេ​ដែរ។

  3. អគ្គលីបុត្រ ថា:

    បើធ្វើចៅហ្វាយ​ទាំងអស់គ្នា បានអ្នក​ណា​ធ្វើ​កូនចៅ? អ្នកខ្លាំង​ធ្វើធំ អ្នក​ខ្សោយ​ធ្វើខ្ញុំគេ? ធម្មជាតិគឺអញ្ចឹង គេមិនដែល​ឃើញ គោស៊ីខ្លាទេ គឺមានតែខ្លាស៊ីគោ។
    មានចំនេះដឹងតែខ្វះបញ្ញា ល្ងង់តែឈ្លាវៃខាងខូច គឺសុទ្ធតែជា​ភាពខុសគ្នា ដែលធ្វើឲ្យមាន​អ្នកមានអ្នកក្រ អ្នកតូចអ្នកធំ!

  4. kooms ថា:

    ខ្ញុំ​ក៏បាន​អាន​សៀវ​នេះដែរ តែ​អ្នក​បក​ប្រែ​ជាភាសខ្មែរ​ ធ្វើ​អោយ​ខ្ញុំអាន​មិន​យល់ទាល់​តែសោះ ប្រហែល​មក​ពី​ខ្ញុំ​ខ្សោយ​ពេល​ហើយ​មើល​ទៅ។

  5. I used toread it a time may be 4 year ago in khmer laguage i like it very much !
    i use to read alot of book and i want to be a milionare or billionare as i can!
    That is my will!

    Hmmmm….. one book say all the thing in the world can make every one to become rich enough!
    So please don `t say
    “បើធ្វើចៅហ្វាយ​ទាំងអស់គ្នា បានអ្នក​ណា​ធ្វើ​កូនចៅ? អ្នកខ្លាំង​ធ្វើធំ អ្នក​ខ្សោយ​ធ្វើខ្ញុំគេ”

    mean that i a gree some part also!
    But please try the chance! we have the whole life to get the chance to become rich

    you can use knowledge , smartness… trying…!

    How is my idea!
    សូមអរគុណ!

  6. Champei ថា:

    សួស្តីវិចិត្រ
    សូមទោសខ្ញុំទើបតែស្គាល់វែបសាយ​របស់វិចិត្រ បានជាបញ្ចេញយោបល់​ក្រោយគេ​ជាង​មួយឆ្នាំ។ ពេលអាន​អត្ថបទ​នេះ​ហើយ ខ្ញុំចង់​ចូលរួម​យោបល់​បន្តិច អ្នក​ដែល​បកប្រែ​សៀវភៅ​នេះ​ជា​ភាសា​ខ្មែរ ឈ្មោះ លោក ច័ន្ទ ឬទ្ធី។ ខ្ញុំមិនដឹង​ថា​សរសេរត្រូវឬអត់​ទេ។ ខ្ញុំធ្លាប់​ជួប​គាត់​ដែរ ពេលមាន​ចម្ងល់អី​អាចពិភាក្សា​ជាមួយគាត់បាន។ គាត់បានបកប្រែសៀវភៅល្អៗពី​ភាសា​​បរទេសច្រើនដែរ។

    អូ វែបសាយ​​របស់វិចិត្រមានចំណេះដឹងទូទៅច្រើនដល់​ហើយ។ ចាប់អារម្មណ៍​ជាងគេគឺ​ រូបថត​ដាលីណា។ គ្រឺតដល់អ្ហើយ។

  7. Champei ថា:

    មិនអីទេ។ ខ្ញុំចូលចិត្តឱ្យវិចិត្រដាក់រូបថត​ដាលីណា​ឱ្យ​បាន​ច្រើន។ អូ ហើយរឿង​ ១០០១យប់ ដូចជា​មិនទាន់ចប់ទេ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s