សម្តេច​សង្ឃ​កាតូលិច ប្រឆាំង​ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ


pope-benedict-xvi1Reuteurs បានឱយ​ដឹង​ថា សម្តេច​សង្ឃ​បេនេឌិច្ត​ នៅ​ពេល​ទៅ​ដល់​អាព្រិច​ បាន​និយាយពីលើ​មេឃ​តាម​យន្ត​ហោះ​​កាល​ពី​ថ្ងៃ​អង្គារ​ ថា ស្រោម​អនាម័យ​បង្កើន​បញ្ហា​ជំងឺ​អេដស៍។ ព្រះ​វិហារ​កាតូលិច​បាន​ឱយ​យោ​បល់​ថា​ដើម្បី​កាត់​បន្ថយ​ការ​រីក​រាល​ដាល​នៃ​ជំងឺអេដស៍ វិធី​ដែល​ប្រសើរ​នោះ គឺ​ភាព​ស្មោះ​ត្រង់​ចំពោះ​ដៃ​គូ​អាពាហ៍​ពិពាហ៍ រឺ តំនម​​រួម​ភេទ ​។បុរីវ៉ាទី​កង់​បាន​និយាយ​ផង​ដែរ​ថា ស្រោម​អនាម័យ​ធ្វើ​ឱយ​មនុស្ស​ជ្រួល​ជ្រើម​រឺ​បង្កើន​ការ​​រួម​ភេទ។

មតិ​ទាំង​អស់នេះ​ត្រូវ​បាន​ទទួល​មក​វិញ​នូវ​ការ​រិះគន់​ដូច​សន្ធឹក​ខ្យល់​ព្យុះ។

អ្នក​ខ្លះ​រិះគន់​ថា​​ទស្សនៈ​នេះ​ជា​ការ​ដើរ​ថយ​ក្រោយ​នៃ​ការ​អប់រំ​អំពី​សុខភាព។ ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ប្រើ​ប្រាស់ស្រោម​អនាម័យ​បាន​ជួយ​កាត់​បន្ថយ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​អេដស៍បាន​យ៉ាងច្រើន​ ហើយ​គ្មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ធ្វើ​ឱយ​មាន​ការ​កើន​ឡើង​ នៃ​ការ​​ប្រថុយ​នឹង​ការ​ឆ្លង​នៃ​មេរោគ​អេដស៍​​នោះ​ទេ។

ប្រភព : Vatican defends pope condoms stand

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

5 Responses to សម្តេច​សង្ឃ​កាតូលិច ប្រឆាំង​ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ

  1. kienforcefidele ថា:

    ខ្ញុំ​គិត​ថា កំណើន​នៃ​ជំងឺ​អេដស៍​មិន​មែន​បណ្ដាល​មក​ពី​ស្រោម​អនាម័យ​ទេ សំខាន់​គឺ​បុគ្គល​ម្នាក់​ៗ​ចេះ​ប្ដេជ្ញា​ចិត្ត និង​ចេះ​ការពារ​ខ្លួន​រឺ​ក៏​អត់។ ទោះ​បី​ជា​យើង​មាន​ដៃ​គូ​រួម​ភេទ​ច្រើន តែ​ចេះ​ប្រើ​ស្រោម​អនាម័យ​សម​ស្រប​នោះ​ក៏​មិន​កើត​អេដស៍​ដែរ។

    • វិចិត្រ ថា:

      អ្នក​វិទ្យា​សាស្ត្រ​គេ​គិត​បែប​នេះ​ហើយ។ រី​ពួក​កាតូលិចវិញ គេ​តែង​តែ​ប្រឆាំង​នឹង​វិទ្យាសាស្ត្រ​ពី​ដើម​មក។ គេ​គិត​ថា ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ ជា​មធ្យោបាយ​ពន្យា​កំនើត ប្រឆាំង​នឹង​ឆន្ទៈ​របស់​ព្រះ​គេ។
      រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ មាន​មនុស្ស​មិន​តិច​ទេ​នៅ​អាមេរិច​ដែល​មិន​ជឿថា​ផែន​ដី​មូល មាន​ទាំង​សមាគម​ផែន​ដី​សំប៉ែត flat earth society។ ជន​ជាតិ​អាមេរិច​ប្រហែល​ជា​៤០​% នៅ​តែ​ជឿ​ថា​មនុស្ស​បង្កើត​ដោយ​ព្រះ មិន​មែន​ចំរើន​ពី​ស្វា​ដូច​ទ្រឹស្តី​ដារវីន​ទេ។

  2. 4cambodia ថា:

    បើនាំគ្នាអត់ប្រើស្រោមវាកាន់តែ អាសន្នធំទៀតហើយចំពោះអ្នកមានដៃគូច្រើន :mrgreen:

  3. អគ្គលីបុត្រ ថា:

    សង្ស័យ​មក​ពី​គាត់​មិន​ដែល​ប្រឡូក​ក្នុង​ពិភពអណាចក្រ បាន​គាត់​មិន​យល់​ច្បាស់​ពី​បញ្ហានេះ! ចឹងគាត់​គួរ​ចាប់​ផ្តើម​ធ្វើពិសោធន័​លើខ្លួន​ឯងសិន ចាំ​ណែនាំគេជាលើកទី២!

  4. ម៉ន ថា:

    គាត់គ្រាន់តែជាមនុស្សម្នាក់តែប៉ុណ្ណោះ ដូចជាអ្នកដឹកនាំឯទៀតចឹង ។
    តែយើងអាចគិតពិចារណាដោយខ្លួនឯង ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s