សមត្ថកិច្ច​ក្រុង​ភ្នំពេញ​វាយ​ដំ​ក្រុម​អាជីវករ​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ


(អាស៊ីសេរី 2009-03-14)​ -អាជីវករ​ដែល​នៅ​លក់​ដូរ​បន្លែ ត្រី សាច់ នៅ​តាម​ចិញ្ចើម​ផ្លូវ​លេខ​៣១០​ដែល​កែង​នឹង​ផ្លូវ​១៩៣​ជាប់​ខាង​លិច​ផ្សារ​អូរឡាំពិក​បាន​អះអាង​ថា ក្រុម សមត្ថកិច្ច ប្រមាណ​៣០​នាក់​បាន​មក​វាយ​អាជីវករ​និង​ដំបង​ឆក់​បណ្តាល​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ម្នាក់​និង​អាជីវករ​៤​នាក់​ទៀត​មាន​របួស​ស្នាម។

ពាក់ព័ន្ធ​នឹង​ករណី​វាយ​អាជីវករ​ខាង​លើ​នេះ​វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការបំភ្លឺ​ពី​អភិបាល​រង​ខណ្ឌ​ចម្ការមន លោក គឹម ឈុនអ៊ូ ប៉ុន្តែ​លោក​ប្រាប់​ថា​កំពុង​ជាប់​ប្រជុំ ហើយ​វិទ្យុ​អាស៊ីសេរី​ក៏​បាន​សុំ​ការបំភ្លឺ​ពី​អភិបាល​រង​ក្រុង​ភ្នំពេញ លោក ម៉ាន់ ឈឿន ប៉ុន្តែ​លោក​ប្រាប់​ថា​ឲ្យ​សួរ​ទៅ​នាយ​ខុទ្ទកាល័យ​សាលាក្រុង​ភ្នំពេញ។ វិទ្យុ​អាស៊ីសេរី​ក៏​បាន​ទូរស័ព្ទ​ទៅ​លោក នួន សាវ៉េត លោក​ក៏​ចុច​ទទួល​ទូរស័ព្ទ​ទទួល​ប៉ុន្តែ​លោក​មិន​ឆ្លើយ​អ្វី​ទាំងអស់។

*** ល្អ​ហើយ​លោក​សមត្ថកិច្ច អស់​លោក​ធ្វើ​នេះ​ត្រឹម​ត្រូវ​ហើយ។ ព្រោះ​ពួក​អាជីវករ​អស់​នេះ​ ធ្វើ​អោយ​ប្រទេស​ជាតិ​បាត់​បង់​ប្រាក់​ចំនូល​មួយ​ឆ្នាំ​ៗ​រាប់​ពាន់​លាន​ដុល្លារ ធ្វើ​អោយ​ប្រទេស​ចុះ​ទន់​ខ្សោយ។ ប្រហែល​ជា​មក​ពី​ពួក​អាជីវករ​អស់​នេះ​ផង​មើល​ទៅ បាន​ជា​ទាហាន​សៀម​វា​ហ៊ាន​មើល​ងាយ បាញ់​បោះ​ចូល​ស្រុក​ខ្មែរស្រេច​តែ​ចិត្ត​។ ដូច្នេះ​ពួក​នេះ​មាន​ទោស​ធ្ងន់​ណាស់ សឹង​ស្មើ​នឹង​ទោស​ក្បត់​ជាតិ ដូច្នេះ​ពួក​លោក​វាយ​ពួក​គេ​នេះពិត​ជា​ត្រឹម​ត្រូវ​ណាស់។ ពួក​នេះ​ពិត​ជា​លក់​ដូរ​តាម​ផ្លូវ​បែប​នេះមែន ពួកគេ​ ខ្លះ​​​សុទ្ធ​តែ​បញ្ជូន​កូន​អោយ​ទៅ​រៀន​នៅ​បរទេសទៀត។ ពួក​គេ​ប្រហែល​ជា​សល់​លុយ​រាប់​លាន​ដុល្លារ​ផង​។ ហេតុ​អ្វី​ក៏​ខ្ញុំ​ដឹង? ព្រោះ​ខ្ញុំ​ក៏​ជា​កូន​អ្នក​លក់​ដូរ​តាម​ផ្លូវ​ដែរ។ ម៉ែ​ខ្ញុំ​ក៏​ជាធ្លាប់​ជា​​អ្នកលក់​សំល​តាម​ផ្លូវ​ដែរ។ គាត់​សល់​លុយ​ច្រើន​ណាស់ គាត់​បញ្ជូន​ខ្ញុំ​មក​រៀន​នៅ​ស្រុក​បារាំង។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s