ទោង​ខ្មោច


សុខ​ៗ​ស្រាប់​តែ​ទោង​មួយ​នេះ​យោល​ដោយ​ខ្លួន​ឯង​ទៅ​វិញ។ អ្នក​ខ្លះ​គិត​ថា ច្បាស់​ជា​ខ្មោច​ក្មេង​ប៉ុន្មាន​នាក់​ដែល​បាន​ស្លាប់​នៅ​ទី​នេះ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ជា​មិន​ខាន។

មាន​មនុស្ស​ជា​ច្រើន​បាន​មក​ចោម​រោម​មើល​ទោង​នេះ​យោល​ដោយ​ខ្លួន​ឯង​ឥត​ឈប់។ រឿង​រ៉ាវ​នេះ​កើត​នៅ​ប្រទេស​អាសង់ទីន។ ដោយ​អ្នក​ស្រុក​មាន​ការ​ភ័យ​ខ្លាច​ គ្រូ​នៅ​សាលា​បាន​ហៅប៉ូលីស​មក។ ប៉ូលីស​ក៏​ហៅ​អ្នក​រូប​វិទ្យា​មក​ពិសោធ។ ពួក​គេ​ស្វែង​រក​ដែន​ម៉ាញេទិច តែ​មិន​មាន​ដែន​ម៉ាញេទិច​អ្វី​ទាំង​អស់​នៅ​ទី​នោះ។

អ្វី​ដែល​គួរ​អោយ​ឆ្ងល់​មួយ​ទៀត​នោះ គឺ​បើ​ទោង​នេះ​យោល​ខ្លួន​ឯង​ដោយសារ​ខ្យល់​បក់ តើ ហេតុអ្វី​ក៏​ទោង​ពីរ​ទៀត​នៅ​ជាប់​គ្នា​ បែរ​ជា​មិន​យោល​ទៅ​វិញ?។

រឿង​នេះ​មិន​អាច​បណ្តាល​មក​ពី​មាន​អ្នក​ណា​មួយ​បន្លំ​យក​ខ្សែ​មក​ទាញ​អោយ​យោល ដើម្បី​ថត​វីដេអូ​យក​មក​បោក​ឡើយ ព្រោះ​មាន​មនុស្ស​ជា​ច្រើន​បាន​ចោម​រោម​មើល​ទោង​នេះ​យោល​ដោយ​ខ្លួន​ឯង។

សូម​ពិនិត្យ​វីដេអូ​ទោង​យោង​ដោយ​ខ្លួនឯង​នេះ ដូច​ខាង​ក្រោម។

ការ​ពន្យល់

បាតុភូទ​អាច​បណ្តាល​មក​ពី​បាតុភូទ​រេសូណង់។ ទោង​បី​នេះ​អាច​មាន​ប្រេកង់​​រំញ័រធម្មជាតិ​ខុស​គ្នា (natural vibration​ frequency)។​ នៅ​ពេល​ដែល​ប្រេកង់​យោល​ដោយ​សារ​ខ្យល់​និង​ប្រេកង់​ធម្មជាតិ​របស់​ទោង​ស្មើ​គ្នា នោះ​នឹង​កើត​មាន​បាតុភូទ​រេសូណង់​នៅ​លើ​ទោង គឺ​ទោង​នឹង​យោល​គ្មាន​កំនត់។ បាតុភូទ​រេសូណង់​ដោយ​សារ​ខ្យល់​នេះ ធ្លាប់​កើត​មាន​ចំពោះ​ស្ពាន​Tacoma របស់​អាមេរិច​ បាន​បណ្តាល​អោយ​ស្ពាន​នោះ​បាក់។

នៅ​ពេល​ដែល​ខ្យល់​បក់​ដោយ​ប្រេកង់​មួយ​ស្មើ​នឹង​ប្រេកង់​ធម្មជាតិ​របស់​ទោង​ណា​មួយ ទោង​នោះ​នឹង​កើត​រេសូណង់ ដោយ​ទោង​ផ្សេង​ទៀត​មាន​រេសូណង់​ខុសគ្នា​មិន​កើត​មាន​បាតុភូទ​នេះ​ទេ។ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​ទោងផ្សេង​ទៀត​មិន​​យោល។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in ផ្សេង​ៗ and tagged . Bookmark the permalink.

5 Responses to ទោង​ខ្មោច

  1. monida ថា:

    មើលហើយបះសក់ច្រូង!!

  2. សុវុឌ្ឍី ថា:

    ប្លែកៗ 😀

  3. vandakimseok ថា:

    ខ្ញុំមិនសូវយល់ប៉ុន្មានទេអារឿងរូវវិទ្យាហ្នឹង តែគ្រាន់តែដឹងថានៅប្រទេស អាហ្សង់ទីនកាន់
    សាសនាគ្រឹស្តិ ប្រហែលគេមិនជឿថាមានខ្មោចទេមើលទៅ។

  4. សុភា ថា:

    ខ្ញុំ​មើល​ប្រកាស់​ពេល​យប់ផង ចង់​បះ​សក់​ដែរ​ណឹង 😛

  5. មុន្នីរតនាតារា ថា:

    នេះជាបាតុភូតធម្មជាតិប្រេកង់​យោល​ដោយ​សារ​ខ្យល់​និង​ប្រេកង់​ធម្មជាតិ​របស់​ទោង​ស្មើ​គ្នា។ បើពេលល្ងាចៗស្ងាត់នៅ
    ស្រុកខ្មែរវិញ នៅកន្លែងក្មេងជិះទង គេអត់ចាប់អារម្មណ៍ទេ ស្មានតែខ្មោចក្មេងមែនហើយ ខ្ញុំបានជួបម្តងដែរកាលនៅ
    តូច។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s