សំនួរ​ជីវវិទ្យា


យើង​ដឹង​ថា ប្រុស​ផ្ទុកក្រូម៉ូសូម XY, និង ស្រី​ផ្ទុកក្រូម៉ូសូម XX ។ ពេល​បង្កាត​់​គ្នា បាន

XY \times XX \implies XX(50\%) + XY(50\%)

មានន័យ​ថា កូន​ប្រុស​៥០ភាគរយ កូន​ស្រី​៥០​ភាគ​រយ។

តែ​តាម​ការ​អង្កេត​ជាក់ស្តែង ឃើញ​ថា គ្រួសារ​ខ្លះ​មាន​កូន​ស្រី​ច្រើន​ជាង​ប្រុស រឺប្រុស​ច្រើន​ជា​ស្រី រឺ​ជួន​កាល​ប្រុស​ទាំង​អស់​ រឺ​ស្រី​ទាំង​អស់។ តើ​ហេតុ​អ្វី?។ តើ​មក​ពី​រូប​មន្ត​ខាងលើ​ខុស​រឺ?​ តើ​រូប​មន្ត​នេះ​មាន​ន័យ​ដូចម្តេច?។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

21 Responses to សំនួរ​ជីវវិទ្យា

  1. kienforcefidele ថា:

    សង្ស័យ​មាន​កត្តា​ផ្សេងៗ​មក​លាយ​ផ្សំ​ហើយ បាន​ចេញ​អញ្ចឹង។ ខ្ញុំ​មិន​សូវ​ច្បាស់​ទេ​ អា​រឿង​បង្កាត់​ពូជ​ស្អី​គេ​នេះ។ :mrgreen:

    • រដ្ឋា​ ថា:

      រូបមន្តខាងលើ គឺគ្រាន់តែបញ្ជាក់ ពីការកំនត់ភេទរបស់មនុស្ស​តែប៉ុណោះ។ ចំពោះការមានកូនប្រុស​ច្រើន ឬស្រីនៅក្នុងគ្រួសារមិនមែន មកពីការកំនត់នៃរូបមន្តនេះទេ។ ចង់មានន័យថា ក្នុងការបង្កកំណើត​ គឺមានការរលាយចូលគ្នារវាង កាម៉ែតញីនិងកាម៉ែតឈ្មោល។ យើង​ដឹងហើយ​​ថា​ កាម៉ែតញីមានក្រូម៉ូសូមភេទតែមួយប្រភេទទេគឺ X ចំពោះកាម៉ែតឈ្មោលមានក្រូម៉ូសូមភេទពីរ គឺ X និងY។ ប្រសិនបើ
      -ក្នុងការបង្កកំនើត បើ កាម៉ែតញីមានក្រូម៉ូសូមភេទ X ជួបជាមួយ កាម៉ែតឈ្មោលមានក្រូម៉ូសូមភេទ X នោះកូនកើតមកជាមនុស្សស្រី ព្រោះមានក្រូម៉ូសូមភេទ XX។
      -ក្នុងការបង្កកំនើត បើកាម៉ែតញីមានក្រូម៉ូសូមX ដដែល ជួបជាមួយកាម៉ែតឈ្មោលមានក្រូម៉ូសូមភេទYវិញនោះ កូនកើតមកជាមនុស្សប្រុស​វិញ ព្រោះមានក្រូម៉ូសូមភេទ XY។ បើអ្នកមិនយល់អាចសួរគ្រូរបស់អ្នកបាន ពីសំណួរនេះ ព្រោះវាជាសំណួរងាយដោះស្រាយទេ។ សូមអភ័យទោសចំពោះការបកស្រាយខាងលើ មានកន្លែងណាមិនត្រឹមត្រូវ។

      • សុវណ្ណរត្ន័ ថា:

        ខ្ញុំក៏គិត​ដូចអ្នកដែល វា​អាស្រ័យេេលីកាម៉ែតឈ្មោលអ្នកកំនត់ភេទកូនថាX​ េនាះចេញ XX ប្ញ Y េនាះចេញ​XY។ អត់សូវចេះដែល ខ្ញុំ​គ្រាន់តែថាតាមbook។

      • តែ​ អេញឡុង ថា:

        មានសំនួរមួយសួរថា !
        ​- ចុះបើសិនជាបក្សីរឺមេអំបៅវិញ តើសត្វណាជាអ្នកកំណត់ភេទដល់
        កូនជំនាន់ក្រោយ​ ?

    • នរិន្ទ្រ​​​​​​​ សូរ្យយសោ ថា:

      បើតាមការយល់ដឹងរបស់ខ្ញុំ​ ចំពោះបក្សីរឺមេអំបៅ សត្វដែលជាអ្នកកំណត់ភេទដល់កូន
      ជំនាន់ក្រោយគឺ សត្វញី៕

  2. ខ្ញុំក៏មិនសូវដឹងដែរ តែបើតាមខ្ញុមយល់ រូបមន្តនោះវាជា ប្រូបាប៊ីលីតេ មិនមែនមានន័យថាកូន
    មុនបានប្រុសហើយបន្ទាប់មកបានស្រី ឬបានស្រីរួចប្រុសនោះទេ!!
    តែមិនដឹងថាឥលូវអាចយកស្ពែមបុរសនារីបង្កាត់គ្នា ហើយយកកូនបានតាមចង់ឬអត់?
    តែបើយកស្ពែមបុរសចាក់ចូលដៃស្បូននារី និងចិញ្ចឹមកូនក្នុងកែវឃើញថាមានហើយ! តែលទ្ធផលមិនដឹងថាដូចតាមការចង់បានអត់ទេ?!

    • Sophors Phorl ថា:

      តាមពិតទៅរូបមន្តខាងលើគឺពិតជាត្រឹមត្រូវហើយបើយើងយកសេនេទិចមកនិយាយ ប៉ុន្តែបើយើងពិនិត្យទៅលើលក្ខខណ្ឌផ្សេងៗដូចជា អារម្មណ៍របស់ម្តាយ ការប្រើប្រាស​ថាមពល​របស់ការម៉ែតនីមួយៗ ល្បឿនបំលាស់ទី ថ្ងៃដែលគាត់មករដូវឬថ្ងៃរួមភេទជាដើម។។។។ ត្រូវដឹងថា កាម៉ែតឈ្មោលបំលាស់ទីលឿនដោយសារវាប្រើប្រាស់ថាមពលច្រើន​ ហើយវាក៍ឆាប់ស្លាប់ដែរ ចំណែកកាម៉ែតញីរស់បានយូដោយសារ​វាប្រើប្រាស់​ថាមមិនងាយ​អស់​តែវា​ធ្វើដំណើយឺតណាស់រកស៊ីមិនទាន់គេទេ ហាស សាកគិតមើលទៅ គួររួមប្រពៃណីនៅថ្ងៃណាល្អទើបបានកូនប្រុសឬកូនស្រី ។ ខ្ញុំមានសំណួរចង់សួដល់បងដល់ប្អូណថា ហេតុអ្វីបាន​ជា​មនុស្ស​ដែលស្រលាញ់គ្នាលួចលាក់ឆាប់មានកូនហើយភាគច្រើនមានកូនប្រុស ?តើក្នុងមួយខែស្រ្តីអាចមានឱកាសមានកូនប៉ុន្មានថ្ងៃ ? តើថ្ងៃណាទើប​ស្រ្តីមានអារម្មណ៍​ក្នុងការរួម​ប្រពៃណី​ ?តើក្តាអ្វីខ្លះដែលបណ្តាលឲ្យកូនឆ្លាតនិងស្អាត ?តើការៀបការនឹងបងប្អូនខ្សែស្រលាយជិតគ្នាមានផលវិបាកដល់កូនដូចម្តេចខ្លះ ?សូម​មេត្តា​ឆ្លើយផង ហើយខ្ញុំក៍សូមអភ័យទោសផងបើខ្ញុំប្រើពាក្យសម្តីមិនសមរម្យ​ ។សួមអគុណ ហើយជូណពរដល់អ្នកទាំងអស់គ្នា ជោគជ័យគ្រប់ភារកិច្ច និងសុខភាពល្អ ។។។។

  3. ដើមត្នោតខ្មែរ ថា:

    ការពិតទៅ xy xx នេះដែល ល្បងឯងលើកឡើងនេះត្រឹមត្រូវ ម៉ារយភាគរយ
    ខេម សុំ​ បន្ថែមទិច ពី វិធីសម្រេចបានកូនស្រីឬកូនប្រុសតាមប្រាថ្នា

    http://khmer.radioaustralia.net.au/archives/health/?p=2012

  4. វិចិត្រ ថា:

    តាម​ទស្សនៈ​ខ្ញុំ​គឺ​ដូច​សាយ័ន្ត​គេ​និយាយ​អញ្ចឹង វា​ជា​ប្រូប្រាប​។ ដូច​អាប៉ោង​អញ្ចឹង​មាន​ មុខ​៦ ចេញ​មុខ​ណា​មួយ តាម​គណិត​មាន​ភាគរយ​ដូច​គ្នា។ តែ​នរណា​ទៅ​ដឹង​ថា ជាង​ធ្វើ​ ធ្វើ​អាប៉ោង​ស៊ី​ខាង​ណា​ជាង។
    ការ​តំន​ពូជ​នេះ​ទៀត បាន​ប្រុស​រឺ​ស្រី​អាស្រ័យ​ទៅលើ ស្ពែម​ផ្ទុក X រឺ​ផ្ទុក​Y ទៅ​ជួប​នឹង​អូវុល​ X មុន​គេ។ អ្នក​ខ្លះ អា​X បាន​មុន​រហូត អញ្ចឹង​កូន​ស្រី​ក៏រហូត​ដែរ។
    ដូច្នេះ​៥០ ៥០​ខាង​លើ​គ្រាន់​តែ​ជា​ភាគ​រយ​នៃ​បន្សំ​ដែល​អាច​ប៉ុណ្ណោះ។

  5. ឡេង បូណា ថា:

    ខ្ញុំគិតដូចអ្នកទាំងអស់គ្នាដែរនឹងណា។ ប៉ុន្តែខ្ញុំចង់បន្ថែមទៅលើចំលើយនេះបន្តិចគឺ។ តាមអ្នកវិទ្យាសាស្ត្រដែលស្រាវជ្រាវ ពីតំនពូជគាត់បានពិសោធន៍ទៅលើសត្វមួយចំនួនដែលបានកូនម្តងគឺរាប់រយ (ឧ. ដ្រួសូភីល) ហើយបន្ទាប់មកគាត់បានរាប់ចំនួនទៅគឺឃើយថាចំនួន ភេទញី នឹង ភេទឈ្លោលគឺមានចំនួនប្រហាក់ប្រហែលគ្នា ឬ ស្មើរគ្នា។ ប៉ុន្តែមនុស្សវិញគឺកូនម្តងបានតែមួយ ហើយក្នុងមួយជីវិតមនុស្សស្រីអាចបង្កើតកូនបានយ៉ាងច្រើនបំផុតគឺពី ១២-១៥ ប៉ុណ្ណោះអញ្ចឹងហើយទើបយើងមិនអាចកំណត់ថាចំនួនកូនប្រុស នឹង ស្រីអាចមានចំនួនស្មើរគ្នាទេ។ អញ្ចឹងខ្ញុំគិតថាវាមិនសុក្រិតទេចំពោះមនុស្ស។!!!!! ប៉ុន្តែអ្នកអាចសាកលមើល!!!!!!

  6. Dul ថា:

    តាមដែ​លខ្ញុំបានសិក្សាជីវមក ខ្ញុំបានដឹងរឺបានសួរគ្រូដែរ គឺវាមកពី៖ នៅពេលបង្កាត់ពូជទៅថា xxភេ​​ទញី xyប្រុស
    មកពី ពេលរួម​ភេ​ទxyរបស់បុរស់ពីរនឹងវាមិនងថា​ជួបមួយណាទេ។
    គឺថា xx+xy=xx រឺ xy.

  7. អៀ​ ម៉េងហាប់ ថា:

    ខ្ញុំបាទ!​ សូមជំរាបសួរអ្នកទាំងអស់គ្នា!​ ពេលនេះខ្ញុំក៏ចង់បកស្រាយអ្នកទាំងអស់គ្នាឲបានយល់ច្បាស់​ពីការជ្រើសរើសយកកូនប្រុសស្រីទៅតាមបំណងប្រាថ្នា។​ ជាការពិតណាស់អ្នកវិទ្យាសាស្រ្តមួយចំនួនបានរក
    ឃើញវិធីជ្រើសរើសបានកូនប្រុសស្រី។​ វិធីទាំងនេះមានប្រសិទ្ធភាពចំពោះតែមាតាណាដែលមានរដ្តវដូវទៀងទាត់
    តែប៉ុណ្ណោះ។​ ប៉ុនែ្តប្រសិនបើមាតាពុំមានរដូវទៀងទាត់​គឺគេក៏អាចធ្វើអោយមាតាមានរដូវទៀងទាត់ដែរ។
    មុនដំបូងខ្ញុំចង់ប្រាប់ថា ជាទូទៅ មនុស្សប្រុសមានកាម៉ែត​ XY ហើយវាផ្តល់កាម៉ែតបាន
    ពីរប្រភេទគឺ X=50% (ស្រី)​ និងY=50% (ប្រុស) រីឯមនុស្សស្រីវិញមានកាម៉ែត XX នាំអោយវាផ្តល់កាម៉ែត
    បានតែម្យ៉ាងគត់គឺ X=100% ដូច្នេះការកំនត់ភេទស្តិតនៅលើមនុស្ស។
    ចំពោះស្រី្តដែលមានរដូវទៀងទាក់ គឺយើងត្រូវរកថ្ងៃដែលមានរដូវឲបានច្បាស់ជាមុនសិន។
    ឧទាហរណ៌៖ ស្រី្តម្នាក់មានរដូវនៅថៃ្ងទី០១ខែមករា ហើយមានរដូវម្តងទៀតនៅថៃ្ងទី៣០ខែមករាដដែល។
    គឺគេត្រូវយកថៃ្ងមានរដូវទៅដកនឺង១៤ចេញ(វគ្គលុយតេអិុច) យើងនឺងបានថៃ្ងមានកំណអូវុល។
    ហើយបើយើងចង់បានកូនស្រី គឺយើងត្រូវេអាយកាម៉ែតប្រុស ទៅជូបជាមួយកាម៉ែតស្រី(អូវុល)
    នៅថៃ្ងទី១៦ខែមករា​ ចំពោះកូនប្រុសវិញយើងត្រូវឲកាម៉ែតប្រុស ទៅជួបកាម៉ែតស្រីនៅថៃ្ងទី១៤ឬ១៥។
    ដោយសារតែកាម៉ែត X អាចរស់បានរយៈពេល៤៨ម៉ោង=២ថៃ្ង ចំនែកឯកាម៉ែត Y អាចរស់បានតែ
    រយៈពេល២៤ម៉ោង=១ថៃ្ង ប៉ុនែ្តកាម៉ែត​ Y មានបំលាស់ទីលឿនជាងកាម៉ែត​ X​ ដោយសារតែកាម៉ែត Y មានកន្ទុយជួយអោយវាអាចរំកិលខ្លួនបាន។
    បកស្រាយតាមបែបក្រូម៉ូសូម
    មេបា P ​​: XX x XY
    ​​កាម៉ែត X | X , Y
    ជំនាន់កូន XX , XY
    ស្រី​​​ ប្រុស
    ១=៥០% ១=៥០%

    ខ្ញុំនិងពន្យល់បនែ្ថមទៀតនៅពេលដែលខ្ញុំមានពេលទំនេរ។ សូមអរគុណ!
    ហើយខ្ញុំសង្ឃឺមថានឹងទទួលបានពាក្យរិះគន់ដើម្បីស្ថាបនា។
    ទំនាក់ទំនង menghab_ea@yahoo.com

  8. អៀ​ ម៉េងហាប់ ថា:

    បកស្រាយតាមបែបក្រូម៉ូសូម
    មេបា P ​​: XX x XY
    ​​កាម៉ែត X | X , Y
    ជំនាន់កូន XX , XY
    ​ ស្រី​​​ ប្រុស
    ១=៥០% ១=៥០%

  9. sambatt ថា:

    ខ្ញុំសូមឆ្លើយដូចនេះ៖ រូបមន្ត ៥០ភាគរយប្រុស ៥០ភាគរយ ស្រី, មិនមានជាទូទៅ
    សំរាប់់មនុស្សម្នាក់់ៗទេ ព្រោះនេះ វាកាត់់តាមតំណពូជ(hérédité)ខាងម្ដាយឫឱពុក
    ដែលកូនម្នាក់់អាចកាត់់តាមនោះ។និយាយម្យ៉ាងទៀត៖ វាជាជំនឿក្នុងសាសន៏អំពី
    ការចាប់់ជាតិរបស់់មនុស្សលោកផងដែរ..បើសិនជាអ្នកនេះឫអ្នកនោះត្រូវចាប់់ជាតិ
    ជាភេទស្រី នឹងអ្នកនេះឫអ្នកនោះ..តើធ្វើម៉េចទើបអាចគេចបាន?ឧទាហរណ៏៖
    ព្រះពុទ្ធ ត្រូវតែចាប់់កំណើតក្នុងផ្ទៃព្រះនាងសិរិមហាមាយាព្រោះព្រះនាងបានយល់់សុបិនឃើញ
    ដំរីភ្លុកប្រាំមួយច្យុតចុះពីឋានលើមកចូលក្នុងផ្ទៃខាងស្ដាំរបស់់ព្រះនាង,តាមទំនាយថាព្រះនាងនឹងបានកូនប្រុស
    មួយព្រះអង្គប្រកបដោយបុណ្យបារមីយ៉ាងលើសលុប គឺអនាគតព្រះពុទ្ធ។

    តាមពិទ្យាសាស្រ្ត៖
    ការបង្កើតបានកូនប្រុស ឫកូនស្រីគឺជាចៃដន្យ…តែអត់់ដឹងថាចៃដន្យអីទេ?គេអត់់អាចមើលឃើញចៃដន្យ
    ដំណើរការបានទេ…សូម្បីតែចៃដន្យមានប្រ៉ូបាបពីលីតេខ្ពស់់ក៏ដោយ..ក៏មិនអាចប្រាកដបាន ។បើប្រ៉ូបាបបីលិតេ=
    មួយរយភាគរយ ..នឹងគេលែងហៅថាប្រ៉ូបាបបីលីតេទៀតហើយ។
    ការបង្កើតកូនបានប្រុសឫស្រី ,វិទ្យាសាស្រ្តសព្វថ្ងៃអាចធ្វើបានដោយក្រៅស្បូនព្រោះគេអាចបំបែក
    chromosomes sexuels បាន។ចឹងតាមធម្មជាតិ ការរត់់ចេញប្រសាចនៃមេជីវិតរបស់់បុរសដែលមាន
    ចំនួនរាប់់ពី បីបួនរយលានដល់់ប្រាំពីររយលានមេជីវិតនោះដូចជាការរត់់ប្រណាំងmarathonដែលមានរយៈពេល
    ខ្លីតែមានអ្នករត់់ប្រណាំងច្រើនហួសពេកដែលនាំអោយមានការពិបាកដល់់មេជីវិតដែលនៅកកកុញកណ្ដាលព្រោះ
    ត្រូវបុកគ្នា គ្មានផ្លូវរត់់ ។ឯចំណេកមេជីវិតដែលនៅមុខគេ មានទីលំហទូលាយដើម្បីរត់់ប្រជែងគ្នាយ៉ាងអស់់ទំហឹង
    រហូតទាល់់តែមួយណាមានសំណាងក៏ទៅដល់់ទីដៅមុនគេហើយទ្វារអូវុលក៏បិទជិតមិនទទួលយកលេពីរឫ
    លេខក្រោយណាទាំងអស់់ រួចហើយក៏កើតជាzygoteហើយចាប់់ដំណើរការកកើតជាembryon(គ័រ)។
    សរុបមក ក្បួន៥០ភាគរយប្រុស៥០ភាគរយស្រី មិនមានចំពោះមនុស្សគ្រប់់គ្នាទេ..វាអាស្រ័យផងដែរលើ
    លក្ខណៈតំណឫសួរពូជពីមាតាបីតា។

  10. វិបុល ថា:

    សួស្តីខ្ញុំគ្មានយោបល់អ្វីច្រើនទេ។ តែអ្វីដែលបានពោលថា មនុស្សប្រុសមាន XY និងស្រីមាន XX គឺពិតជាត្រឹមត្រូវ ហើយក៏គ្មានកត្តាផ្សេង រឺព្រះទំនាយដែរ។ ពេលមានការបង្កកំណើត គឺខាងមនុស្សប្រុសជាអ្នកកំណត់ភេទ ហើយយើងក៏មិនដឹងថាវាមកមួយណាក្នុងចំណោម X និង Y ដែរ បើវាមក X យើងនឹងបានកូនស្រី បើមក Y យើងនឹងបានកូនប្រុស ហើយជួនកាលវាបានជួប X ទាំងអស់ រឺ Y ទាំងអស់ ជួនកាលវាប្តូរ។ វាអត់ដាក់វេនគ្នាមកជួប X របស់មនុស្សស្រីទេ។

  11. cheng sothea ថា:

    ខ្ញុំជាសិស្សជំនាន់ក្រោយទេបើខ្ញុំនិយាយខុសសូមកុំប្រកាន់ ។ខ្ញុំគិតថាចំពោះមនុស្សកូនកើតម្តងបាន១សំរាប់ជាធម្មតារឺយ៉ាងច្រើន២ឬ៣ មិនមានដូចជាសត្វដែលមានកូនម្តងច្រើនដែលអាចកំណត់សមមាត្រកើតនោះទ។ មនុស្សស្រីxxមនុស្សប្រុសxy សមមាត្រ ៥០%រី 1:1 ex ប្តីប្រពន្ធមួយគួរមានកូនប្រុស៣នាក់ ចុះបើកូនស្រី ៣នាក់ទៀតមិនទាន់បានកើតអ្នកណាទៅដឹង ។មេរៀនដែលគេដាក់មកមិនខុសទេតែសំរាប់មនុស្សភាគច្រើនមិនអាចយកសមមាត្រមកគិតបានទេ
    បើខ្ញុំនិយាយខុសសូមមេត្តាកែសំរួលផង ខ្ញុំសង្ឃឹមអ្នកទាំងអស់គ្នានឹងយល់ ។ ចេង សុធា 11F

  12. sokhy ថា:

    ការមានកូនប្រុសច្រើនជាងកូនស្រីរឺកូនស្រីច្រើនជាងប្រុសមិនមែនមកពីរូបមន្តខុសទេ គឺបណ្តាលមកពីការមកការរួមរ័ក្សខុសបច្ឆេកទេស គឺថាបើយើងរួមភេទមុនដំណើរអូវុល២ថ្ងៃយើងនឹងបានកូនស្រី តែបើរួមភេទចំដំណើរអូវុលយើងនឹងបានកូនប្រុស។

  13. កៃ សុខហេង ថា:

    ខ្ញុំបានរៀនជីវខ្លះដែរ ខ្ញុំយល់ថាមកពីកំពស់មនុស្ស​ប្រុស

  14. somphors ថា:

    បើតាមខ្ញុំយល់ កូនប្រុស​ឬកូនស្រីគឺអាស្រ័យលើក្រូម៉ូសូមភេទរបស់បុរស បើប្រុសឲ្យក្រូម៉ូសូមភេទ X គឺកូនប្រុស និង​ Y គឺស្រី

  15. pich2omc ថា:

    ខ្មុំចង់ទាយយកឯកសារសំរាប់ប្រលងថ្នាក់ទី12!តើត្រូវធ្វើដូចម្តេច?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s