មេធាវី​ចិត្ត​ល្អ


ក្រុម​ការងារ​សប្បុរស​ធម៌​ដើម្បី​ការ​ការពារ​ប្រាសាទ​ព្រះវិហារ ​​ក្រោយ​ពី​ពិនិត្យ​មើល​​ទឹក​ប្រាក់​វិភាគ​ទាន​ បាន​មក​ពី​សប្បុរសជននានា​រួច​មក​​ ក៏​រក​ឃើញ​ថា ពួក​គេ​មិន​បាន​​ទទួលវិភាគទានមួយ​កាក់​មួយ​សេន​​ទាល់​តែ​សោះ​​ពី​លោក​មេធាវីល្បី​ល្បាញ​បំផុត​ប្រចាំ​ក្រុង​។ អ្នក​ទទួល​បន្ទុក​រៃ​អង្គាស បានទូរសព្ទ​ទៅ​ទាក់​ទង​គាត់​ដើម្បី​និយាយ​បញ្ចុះ​បញ្ចូល​អោយ​លោក​មេធាវី​ជួយ​ផ្តល់​ជា​វិភាគ​ទាន​ខ្លះ។

“តាម​ការ​ស្រាវ​ជ្រាវ​របស់​យើង​បាន​រក​ឃើញ​ថា ប្រាក់​ចំនូលរបស់​យើង​​មាន​រហូត​ដល់​ទៅ​៥​សែន​ដុល្លារ​ ក្នុង​នោះ​សូម្បី​តែ​អ្នក​សុំ​ទាន​ក៏​បាន​ផ្តល់​វិភាគ​ទាន​ដល់​ពួក​យើង​ដែរ។ អញ្ចឹង​ តើ​លោក​ អាច​មាន​សទ្ធា​ជ្រះ​ថ្លា ផ្តល់​ជា​ជំនួយលុយ​កាក់​​បន្តិច​បន្តួច​ដល់​ពួក​យើង​ខ្លះ​បាន​ទេ?។

លោក​មេធាវី​គិត​មួយ​ស្របក់ ហើយ​តបវិញ​ផូងៗ​​ថា “ជា​ដំបូង តើ​ការ​ស្រាវជ្រាវ​របស់​លោក​ មាន​បាន​រក​ឃើញ​ថា ម្តាយ​របស់​ខ្ញុំ​បាន​ស្លាប់​បន្ទាប់​ពី​ឈឺ​រ៉ាំ​រ៉ៃ​អស់​រយៈកាល​ជា​យូរ​ឆ្នាំ​ដែរ​រឺ​ទេ ហើយ​​ចំនាយ​ថ្នាំ​ពេទ្យ​នោះ ថ្លៃ​ហួស​​ប្រាក់​ចំនូល​ប្រចាំ​ឆ្នាំ​របស់​គាត់​ឡើងកប់​ពពក?”

បុគ្គលិក​មូលនិធិ​មនុស្ស​ធម៌ មាន​ការ​ខ្មាស់​អៀន ក៏​និយាយ​តប​ថា “អឹ.ម… បាទ​អត់​ដឹង​…”

លោក​មេធាវី​ក៏​និយាយ​កាត់​ថា “ហើយ..ហើយ បង​ប្រុស​របស់​ខ្ញុំ​ ពិការ រស់​លើ​រទេះ​រហូត លោក​ដឹង​ទេ?”

បុគ្គលិក​មូលនិធិ​​ក៏​និយាយ​សូម​ទោស ប៉ុន្តែ​ត្រូវ​លោក​មេធាវី​និយាយ​កាត់​ក្តែងៗ​ទៀត​ថា “​ប្តី​របស់​ប្អូន​ស្រី​ខ្ញុំ​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍។ ទុក​អោយ​នាង​នៅ​ម៉េម៉ាយ​ ព្រម​ទាំង​កូន​កំព្រា​ដល់​ទៅ​បី​នាក់! ”
បុគ្គលិក​មូលនិធិ​​ក៏​និយាយ​សូម​ទោស​ម្តង​ទៀត។

ម្តង​នេះ​លោក​មេធាវី​ក៏​និយាយ​កាត់​ទាំង​មួម៉ៅ​ម្តង​ទៀត “មួយ​រៀល​ខ្ញុំ​​មិន​អោយពួក​គេ​ផង រឿង​អី​ខ្ញុំ​អោយ​លោក​ឯង? អីលូវ​លោក​ឯង​គិត​មើល!”

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in កំសាន្ត, ផ្សេង​ៗ and tagged , . Bookmark the permalink.

5 Responses to មេធាវី​ចិត្ត​ល្អ

  1. កាក​អំពៅ ថា:

    របរ​ជា​មេធាវី​ ជា​ចៅ​ក្រម​ទាល់​តែ​ចិត្ត​ដាច់​បែប​នេះ​ហើយ តែ​ពិបាក​ត្រង់​ថា​ជួយ​​ខាង​នា​ក៏​​នៅ​តែ​មាន​សត្រូវ​ដែរ។

  2. Fidele ថា:

    😆 😆 😆 ចេះ​តែ​រក​នឹង​ឃើញ​ លោក​គ្រូ។

  3. សុភា ថា:

    😆 មេធាវី​ចិត្តអាក្រក់តើ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s