ថ្ម​អណ្តែត​ទឹក​ ជា​អច្ឆរិយវត្ថុ​រឺ?


3635c-pumiceអ្នក​ប្រហែល​ជា​ធ្លាប់​ដឹង​អំពី​រឿង​ថ្ម​អណ្តែត​ទឹក​នេះ​ខ្លះ​ហើយ។ មាន​អ្នក​ខ្លះ​ផ្អើល​ឈូ​ឆ​ នឹង​អព្ភូតហេតុថ្ម​អណ្តែត​ទឹក។ តើ​ជា​ថ្ម​ពិសេស​ ជា​អភិធម្មជាតិ​រឺ?។

តាម​ពិត​ទៅ​ថ្ម​នេះ​ជា​ប្រភេទ​ថ្ម​ដែល​មាន​ឈ្មោះ​ថា ពុយមីស (Pumice)។ ជា​ថ្ម​ដែល​កើត​ឡើង​អំពី​បន្ទុះ​ភ្នំ​ភ្លើង។ ម៉ាក់​ម៉ា​មុន​ពេល​មិន​ទាន់​ផ្ទុះ​ចេញ​មក​ក្រៅ មានកំដៅ​និង​រង​សំពាធ​ខ្ពស់។ ពេល​ផ្ទុះ​ចេញ​មក​ក្រៅភ្លាម​ បំរែ​បំរួល​សំពាធ​ពី​ខ្ពស់​ទៅ​ទាប​ភ្លាម​ៗ បណ្តាល​អោយ​កើត​ពពុះ​នៅ​ក្នុង​ម៉ាក់​ម៉ា ការ​ចុះ​ត្រជាក់​ភ្លាម​ធ្វើ​អោយ​វា​កក​ ក្លាយ​ជា​ថ្ម។ ដូច្នេះ​ថ្ម​នេះ​មាន​ពពុះខ្យល់​នៅ​ពី​ក្នុង​ច្រើន ជា​មូល​ហេតុ​ធ្វើ​អោយ​វា​ស្រាល អាច​អណ្តែត​លើ​ទឹក​បាន។ ថ្ម​នេះ​ត្រូវ​បាន​គេ​​យក​ទៅ​ប្រើ​ប្រាស់​នៅ​ក្នុង​ផលិតកម្ម​បេតុង​ស្រាល សំរាប់​សំនង់​ខ្ពស់ៗ។

តែការ​ពន្យល់​​ប៉ុន​នេះ​មិន​គ្រប់​គ្រាន់​ទេ ព្រោះ​ដុំ​ថ្ម​នោះ​មិន​មែន​ស្រាល​តិច​តួច​ឯ​ណា ខ្លះ​មាន​ដល់​ទៅ​២០​គីឡូ​ជាង​ឯណុះ នៅ​តែ​អណ្តែត​លើ​ទឹក​ទៀត។ តើ​ហេតុ​អ្វី?។

តើ​អ្នក​មាន​ដែល​ឆ្ងល់​ថា ហេតុ​អ្វី​កាណូត ទំងន់​រាប់​តោន ដឹក​មនុស្ស​និង​អីវ៉ាន់​រាប់​តោន នៅ​តែ​អាច​អណ្តែត​លើ​ទឹក​បាន? មក​ពី​វា​ជា​កាណូត​រឺមក​ពី​វា​មាន​រាង​ដូច​ផ្តិល?។

ចំងល់​នេះ​យើង​អាច​បក​ស្រាយ​បាន​តាម​គោល​ការណ៍​ដំនោល​អាស៊ីម៉ែត។ វត្ថុ​មួយ​ មាន​មាឌ V មាន​ម៉ាសមាឌ \rho_1 បើ​លិច​ក្នុង​ទឹកដែល​មាន​ម៉ាសមាឌ \rho_2 នោះ​វា​ត្រូវ​រង​នូវ​កំលាំង​ដោល​ឡើង​លើ​ ស្មើ​នឹង ​\rho_2 V។ បើ​សិន​ជា​ ទំងន់​របស់​វត្ថុ​នោះ \rho_1 V ធ្ងន់​ជាង ដំនោល​អាស៊ីម៉ែត \rho_2 V នោះ​វត្ថុ​នោះ​នឹង​លិច​កាន់​តែ​ជ្រៅ។ វា​នឹង​ផុស​ឡើង​លើ​បើ​ផ្ទុយ​ពី​នេះ។

archimed

ដូច្នេះ បើ​ដុំ​ថ្ម​ទំងន់ ២០គក ដើម្បី​អោយ​វា​អណ្តែត​លើ​ទឹក​បាន គេ​ត្រូវ​ការ​ពពុះ​មាន​មាឌ​សរុប

V=\frac{20kg}{1000kg/m^3}=2 \times 10^{-2}m^3=20 000cm^3 =28cm \times 28cm \times 28cm

មាន​ន័យ​ថា​ ត្រូវ​មាន​ប្រហោង​ខាង​ក្នុង​ថ្ម​នេះ​ មាន​ទំហំសមមូល​នឹង 28cm \times 28cm \times 28cm ។ បើ​យើង​ពិនិត្យ​មើល​តាម​ទំហំ​ថ្ម​ដែល​អណ្តែត​ទឹក​នោះ យើង​នឹងយល់​បាន​ថា គ្មាន​អ្វី​ដែល​មិន​អាច​ទៅ​រួច​នោះ​ទេ ទំហំ​ថ្ម​ធំ​ជាង​នេះ​ឆ្ងាយណាស់។ ពពុះ​ដែល​មាន​មាឌ 20 000cm^3 មិន​មែន​នៅ​តែ​ម្តុំ​នោះទេ គឺ​វា​រាយ​គ្នា​ជា​ពពុះ​តូច​ៗ ដែល​មាន​មាឌ​សរុប​20 000cm^3

ការ​បក​ស្រាយ​នេះ សន្មត​ថា​សម​ល្មម​នឹង​ធ្វើ​អោយ​លោក​អ្នក​ ជឿ​បាន​ថា​ថ្ម​អណ្តែត​ទឹក ជា​បាតុភូទ​ធម្មជាតិ​មួយ​បែប​ប៉ុណ្ណោះ។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in គណិតវិទ្យា​ and tagged . Bookmark the permalink.

One Response to ថ្ម​អណ្តែត​ទឹក​ ជា​អច្ឆរិយវត្ថុ​រឺ?

  1. Champei ថា:

    អូ អញ្ចឹងសោះ។ ខ្ញុំធ្លាប់ឃើញម្តងដែរ។ កាលនោះមានសាច់ញាតិម្នាក់​គេយកមក​ផ្ញើនឹងមីងខ្ញុំ។ គេ​ថាត្រជាក់ត្រជុំ ហើយឱ្យរកស៊ីមានបាន ឱ្យត្រាំទឹករហូត។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s