អ្នកគណិតវិទ្យាពីរនាក់ចូលទៅហាងផឹកស៊ីមួយ។ បុរសទីមួយបាននិយាយថា “នៅកន្លែងហ្នឹង អ្នកចេះម៉ាត់ មានមិនដល់ពាក់កណ្តាលទេ.. “។ បុរសទីពីរបដិសេធ។
បុរសទីមួយចេញទៅបន្ទប់ទឹកបន្តិច។ បុរសទីពីរក៏ហៅស្រីបំរើមកជិត ហើយនិយាយប្រាប់ថា “បន្តិចទៀតពេលពួកម៉ាកខ្ញុំត្រលប់មកវិញ ខ្ញុំសួរអីក៏ដោយ នាងត្រូវឆ្លើយថា មួយលើបីអ៊ិច គូប”។
នាងក៏និយាយតាមថា “មួយ លើកបីអ៊ិចគប់”។
បុរសនោះក៏និយាយថា “មិនមែនទេ..គឺ មួយលើបីអ៊ិច គូប”។
នាងក៏និយាយតាមថា “មួយ លើ បីអ៊ិចគប់”។
បុរសនិយាយថា “ត្រូវហើយ…”។
នាងនោះក៏ទន្ទេញដដែលៗថា “មួយ លើ បីអ៊ិចគប់ ៗ…”។
នៅពេលដែលបុរសទីមួយត្រលប់មកវិញ បុរសទីពីរក៏បបួលបុរសទីមួយភ្នាល់គ្នា។ គាត់ថា បើគាត់ហៅស្រីបំរើនោះមកសួរ ហើយនាងឆ្លើយត្រូវ គាត់នឹងឈ្នះ។ បុរសទីមួយក៏យល់ព្រម។
បុរសទីពីរក៏ហៅស្រីបំរើមកសួរថា “អាំងតេក្រាល ស្មើអី?”។
នាងនោះក៏ឆ្លើយថា “ស្មើ មួយភាគបីអ៊ិចគូប” () …តែបានបន្តិចនាងក៏បន្ថែមទៀតថា “អូហ អត់ទាន់ត្រូវទេ គឺបូកនឹងចំនួនថេរមួយទៀត”។ …
😆 អង្គុយសើចម្នាក់ឯង
hashaha
អុញ ។
ឆ្ងល់ណាស់!