តើ​ម៉ាស៊ីន​នេះ​វិល​រឺ​ទេ?


នេះ​ជា​គ្រឿង​ម៉ាស៊ីន​មួយ​ដែល​ឌិសាញ​ដោយ Chris Cheng។ ក្នុង​រូប​ខាង​ក្រោម យើង​មាន​​មេដែក ដែល​មាន​ប៉ូល​N និង S រៀប​ជា​រង្វង់​ជុំវិញ មេដែក​មួយ​ទៀត​នៅ​កណ្តាល ដែល​មាន​គំរប​ការ​ពារ​ការ​ឆ្លង​ម៉ាញេទិច(ពណ៌​ខ្មៅ)។ មេដែក​កណ្តាល​នេះ គេ​ទុក​ប្រហោង​តែ​ត្រង់​ប៉ូល​N និងS តែ​ប៉ុណ្ណោះ។ ដែន​ម៉ាញេ​ទិច​របស់​មេ​ដែក​កណ្តាល​ អាច​ចេញ​តែ​តាម​ប្រហោង​ត្រង់ N និង S តែ​ប៉ុណ្ណោះ។

គេ​ភ្ជាប់​មេ​ដែកកណ្តាល​នៅ​ចំកណ្តាល​មេ​ដែក​នៅ​ជុំ​វិញ តែ​អាច​អោយ​វា​វិល​ជុំ​វិញ​ផ្ចិត​បាន។

គោល​បំនង​នោះ​គឺ ​​​ប៉ូល S របស់​មេ​ដែក​កណ្តាល ស្រូប​គ្នា នឹង ប៉ូល​ N របស់​មេដែក​នៅ​ជុំ​វិញ ហើយ ប៉ូល N របស់​មេ​ដែក​កណ្តាល រុញ​គ្នានឹង ប៉ូល​ N របស់​មេដែក​នៅ​ជុំ​វិញ។ ដូច្នេះ​វា​បង្កើត​បាន​ជា​កំលាំង​មួយ ដែល​ចាប់​បង្វិល​មេ​ដែក​កណ្តាល​អោយ​វិល ជុំ​វិញ​អ័ក្ស ជា​រៀង​រហូត ដោយ​មិន​ឈប់។

តើ​អាច​រឺ​ទេ?

magpm1

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in គណិតវិទ្យា​ and tagged . Bookmark the permalink.

9 Responses to តើ​ម៉ាស៊ីន​នេះ​វិល​រឺ​ទេ?

  1. កាក​អំពៅ ថា:

    វិល តែ​មាន​អនុភាព​ខ្សោយ។ ប្រហែល​ជា​យើង​អាច​បង្កើន​​អនុភាព​ដោយ​បង្កើន​ចំនួន ប៉ូល​របស់ Rotor និង​​គុណភាព​របស់​ អ៊ីសូឡង់ ម៉ាញេទិច។
    តែ​ខ្ញុំ​មិន​ដឹង​ថា​​គេ​យក​ធាតុ​​អ្វី​មក​ធ្វើ​ជា​អ៊ីសូឡង់​ម៉ាញេទិច​ទេ។

  2. Posoky ថា:

    ប្លុកឡូយបស់គេ​ សូមសសើរ

  3. ខ្ញុំគិតថាមិនអាចវិលរហូតមិនឈប់នោះទេ!ព្រោះក្នុងធម្មជាតិ ប្រាកដជាមានកំហាតថាមពល
    បើមិនអីចឹងគេអាចធ្វើមាស៊ីននិរន្តរិ៏បានហើយ!

  4. វិចិត្រ ថា:

    តាម​ការ​ពិសោធ​ ម៉ាស៊ីន​នេះ​មិន​វិល​ទេសូម្បី​តែ​ប​ន្តិច។ នេះ​មិន​មែន​មក​ពី​កំហាត​ថាម​ពល រឺ​កកិត​ទេ។ ព្រោះ​កំលាំង​ម៉ាញេទិច​នៅ​ថេរ បើ​វា​វិល​ពី​ដំបូង វា​នឹង​វិល​ជា​បន្ត​បន្ទាប់។ ខ្ញុំ​មិន​បាន​ធ្វើ​ការ​គណនា​លើ​វត្ថុ​មួយ​នេះ ទេ​ តែ​បើ​ដឹង​តាម​គេ​មក ផល​បូក​កំលាំង​បង្វិល​លើ​មេដែក​កណ្តាល​ស្មើ​សូន្យ។​

  5. អគ្គលីបុត្រ ថា:

    លោកគ្រូចិត្រ ដាក់សុទ្ធតែរូបវិទ្យា សង្ស័យ​ធ្វើ​ប្រូមូស្សិន ហៅសិស្ស​មករៀន​គួរទេ ! 😆

    • វិចិត្រ ថា:

      វគ្គ​ថ្មី​ជិត​បើក​ហើយ។ ប្រញាប់​មក​ចុះ​ឈ្មោះ។ កន្លែង​មាន​កំនត់។ អ្នក​មក​ចុះ​ឈ្មោះ​ដប់​នាក់​ដំបូង​គេ​ នឹង​មាន​រង្វាន់។ …. 😀

  6. អគ្គលីបុត្រ ថា:

    រង្វាន់អីគេដែរលោកគ្រូ? ប្រាប់ឲ្យចំៗមក ស្រួលសំរេចចិត្ត 😆

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s