ច្បាប់​អ្នក​ស្រែ


នា​ថ្ងៃ​សៅរ៍​មួយ​នោះ លោក​មេធាវី​ម្នាក់​នៅ​ក្រុង​ភ្នំ​ពេញ ដែល​ទើប​តែ​ប្តឹង​លោក​នៅ​វត្តមួយ​ពី​បទ​សូត្រ​ធម៌​និង​ទូង​ស្គរ តំលង់​រក​គាត់​សំរាន្តមិន​បាន​ បាន​ចេញ​ទៅ​ដើរ​លេង​បាញ់​សត្វ​នៅ​ស្រុក​ស្រែ។
គាត់​បាន​ឃើញ​សត្វ​សារិកា​កែវ​មួយ​ក្បាល​ទុំ​លើ​មែក​ឈើ​ក៏​បាញ់​ទំលាក់​។ តែ​សត្វ​នោះ​ក៏​ធ្លាក់​ចូល​ក្នុង​ចំការ​បុរស​ម្នាក់។ លោក​មេធាវី​ក៏​ចូល​ទៅ​រើស តែ​ពេល​ដើរចេញ​មក​វិញ​មិន​ទាន់​ផុត​ពី​របង​ផង ម្ចាស់​ចំការ​ក៏​ស្រែក​ថា
“ហេ​ យក​​សត្វ​នេះទៅ​ណា យក​មក​​វិញ​ភ្លាម!”។​

លោក​មេធាវី​ក៏​តប​ថា “នេះ​ជា​សត្វ​ខ្ញុំ​អ្នក​បាញ់ ទេ​តើ?”។
“ទេ​សត្វ​នេះ​ធ្លាក់​លើ​ដី​នរណា របស់​អ្នក​ហ្នុង” អ្នក​ស្រែ​តប។
“នែ ខ្ញុំ​ជា​មេធាវី​ណា ប្រយ័ត្ន​ខ្ញុំ​ប្តឹង ​លោក​ឯង​ច្បាស់​ជាធ្ងន់​ក​មិន​ខាន..”
អ្នក​ស្រែ​តប​ថា “នៅ​ឯណា​មិន​ដឹងទេ នៅ​ទី​នេះ​គេ​មិន​ឡើង​តុលាការ​ទេ គេ​កាត់​សេចក្តី​ដោយ​ច្បាប់​ទាត់បី​ជើង”។

មេធាវី​តប​ថា “អញ្ចឹង​ក៏​បាន ច្បាប់​ហ្នឹង​យ៉ាង​ម៉េច​ខ្លះ?”
អ្នក​ស្រែ​តប “ខ្ញុំ​ទាត់​អ្នក​ឯង​បី​ជើង រួច​ហើយ​អ្នក​ឯង​ទាត់​ខ្ញុំ​បី​ជើង​វិញ ទាត់​រហូត​ដល់​នរណា​គេ​​ព្រម​ចុះ​ចាញ់..”
លោក​មេធាវី​ធ្លាប់​ហាត់​ក្បាច់​គុន​តៃ​ក្វាន់​ដូ​ផង ក៏​យល់​ព្រម តែ​កសិករ​ទាម​ទារ​ទាត់​មុន។ កសិករ​ក៏​ទាត់​មេធាវី​មួយ​ជើង​យ៉ាង​ធ្ងន់ ឈឺ​ចុកចាប់​ពេក​ លោក​មេធាវី​ក៏​អោន​ក្បាល​មក​ក្រោម​ កសិករ​​ក៏​ថែម​​មួយ​​ជើង​​ទៀត​​ចំ​ក្បាល រួច​ដាក់​មួយ​ជើង​ចុង​ក្រោយ​ចំ​ពោះ។
មេធាវី​នោះ​ក៏​និយាយ​ថា “អីលូវ​ដល់​វេណ​ខ្ញុំ​វិញ​ម្តង​.. ”
កសិករ​ក៏​តប​ថា “ទេ ខ្ញុំ​ចាញ់​ហើយ លោក​ឯង​យក​សត្វ​នេះ​ចុះ”

ប្រែ​សំរួល​ចេញ​ពី onlyfunnystories.com

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in កំសាន្ត, រឿង​និទាន​, រឿង​និទាន​ខ្លីៗ and tagged , , . Bookmark the permalink.

11 Responses to ច្បាប់​អ្នក​ស្រែ

  1. ហាហា សើច​ចុក​ពោះ​​ គេ​ថា​ចេះ​ឯង​អោយ​ក្រែង​ចេះ​គេ ហាហា​

  2. ម៉ន ថា:

    មើលទៅមេ​ធាវីហ្នឹងត្រូវទៅរៀនច្បាប់បន្ថែមទៀតហើយ 😀

  3. អូហេងវិញ ជាប់ច្បាប់ហើយអត់ទៅរៀន កុំអីជាប់ខ្សែដែរបាត់ ហាសហា! 

  4. អគ្គលីបុត្រ ថា:

    😆 ចាញ់បោក​អ្នកស្រែ ហាសហា៎

  5. 4cambodia ថា:

    ហាសហា៎! មានចំណេះតែឥតប្រាជ្ញា :mrgreen:

  6. monida ថា:

    សើច​ចុក​ពោះ!!!
    អានហើយ នឹកឃើញដល់រឿងសាស្ត្រាចារ្យច្បាប់ពីស្រុកបារាំង តែចាញ់បោកក្មេងវត្ត…!

  7. កេសី ថា:

    អូយ មានមេធាវីយ៉ាប់អីចឹងដែរហ្ន៎… 😀

  8. ឆាយា ថា:

    ច្បាប់ និង អំណាច តើមួយណាមានឥទ្ធិពលជាង?

  9. Hong ថា:

    ល្ងង់ដល់ថ្នាក់នឹងផង

  10. រឿងនិងមេធាវីគួរតែយល់ដឹង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s