សម្តេច​តេជោ : អង្គការ​សហ​ប្រជាជាតិ​ខុស​ធ្ងន់​ជាង​ប៉ុលពត​ទៅ​ទៀត


Everyday.com.kh – សម្តេច​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​បាន​បរិហារ​រិះ​គន់​យ៉ាង​ខ្លាំង​ទៅ​លើ​អង្គការ​សហ​ប្រជាជាតិ​ក្នុង​សុន្ទរកថា​របស់​លោក​ដែល​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​បាន​ចាត់​ទុក​អង្គការ​សហ​ប្រជាជាតិ​និង​ប្រទេស​ដែល​គាំទ្រ​ប៉ុល​ពត​ថា​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ធ្ងន់​ធ្ងរ​ជាង​ប៉ុល​ពត​ទៅ​ទៀត​។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​សម្តេច​ហ៊ុនសែន​មាន​ប្រសាសន៍​ថា​អង្គការ​សហ​ប្រជាជាតិ​(អ.ស.ប)​និង​ប្រទេស​ដែល​គាំ​ទ្រ​ប៉ុល​ពត​នៅ​ឯ​អ.ស.ប ចាប់​ពី​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​១៩៩១ គួរតែ​​យក​ទៅ​កាត់​ទោស​ដោយ​សាលា​ក្តី​ខ្មែរ​ក្រហម

អ.ស.ប​បាន​ដឹង​ថា​ប៉ុល​ពត​បាន​សម្លាប់​ប្រជាជន​ប៉ុន្តែ​ពួក​គេ​នៅ​តែ​គាំ​ទ្រ​ប៉ុល​ពត​។​សម្តេច​បាន​បន្ត​ថា​ពួក​អ្នក​គាំ​ទ្រ​ប៉ុល​ពត​គួរ​តែ​ត្រូវ​ដាក់​ទណ្ឌកម្ម​ឱ្យ​ធ្ងន់​ជាង​សមាជិក​នៃ​របប​ប៉ុល​ពត​ទៅ​ទៀត​ព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ធំ​ជាង​ប៉ុល​ពត​។​ប៉ុន្តែ​ច្បាប់​មិន​បាន​អនុញ្ញាត​ឱ្យ​កាត់​ទោស​ពួក​គេ​ទេ​។

សម្តេច​​ហ៊ុន​សែន​បាន​បន្ថែម​ថា​ប្រតិភូ​របស់​អ.ស.ប​ដែល​បាន​មក​ប្រទេស​កម្ពុជា​ក្នុង​ពេល​ធ្វើ​​ការ​​ចរចា​ដំបូង​ស្តី​អំពី​ការ​បង្កើត​សាលា​ក្តី​ខ្មែរ​ក្រហម​នោះ​គឺ​ជា​មនុស្ស​ដែល​គាំទ្រ​​ប៉ុល​ពត​។

** ម៉េច​ក៏​គ្មាន​ប្រទេស​ដែល​គាំ​ទ្រ​ខ្មែរ​ក្រហម​ចាប់​ពី​ឆ្នាំ​១៩៧៥​មក?
** សម្តេច​ចង់​សំដៅ​លើ​ប្រទេស​ចិន​រឺ​ក៏​មិន​មែន?

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ, ព័ត៌មាន។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

17 Responses to សម្តេច​តេជោ : អង្គការ​សហ​ប្រជាជាតិ​ខុស​ធ្ងន់​ជាង​ប៉ុលពត​ទៅ​ទៀត

  1. kienforcefidele ថា:

    ខ្ញុំ​ឆ្ងល់​ណាស់​ថា តើ​ប្រទេស​ណា​ខ្លះ​ដែល​គាំ​ទ្រ​ ប៉ុល ពត? 😕

  2. កូនខ្មែរ-បារាំង ថា:

    ប្រទេសទីមួយដែលគាំទ្រដល់របបកម្ពុជាប្រជាធិបតេយ្យ តាំងពីដើមរហូតដល់របបនេះបានបាត់បង់​នោះគឺប្រទេសចិនប្រជាមានិត។ ឯប្រទេសផ្សេងៗទៀតក៏មានដែរដូចជា៖ សហរដ្ឋអាមេរិក, ប្រទេសបារាំង, ប្រទេសថៃ, អតីតសហភាពសង្គមនិយមសូវៀត, ហើយមានទាំងប្រទេសសង្គម​និយមវៀតណាមផងក៏មិនដឹង​ !

  3. កាក​អំពៅ ថា:

    តាម​ខ្ញុំ​ធ្លាប់​អាន wikipedia ឬ ឯកសារ​ណា​មិន​ដឹង​ទេ គេ​សរសេរ​ថា​​អង្គការ​សហប្រជាជាតិ​គាំ​ទ្រ​ប៉ុលពត​ពី​ឆ្នាំ ៧៩ មក​ ដោយ​សារ​មិន​ទទួល​ស្គាល់​ថា​យួន​ចូល​មក​ស្រុក​ខ្មែរ​ដើម្បី​ជួយ​ខ្មែរ អសនៈ​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ​គឺ​​រដ្ឋាភិបាល​ប៉ុល ពត មិន​មែន​ជា​រដ្ឋាភិបាល​រដ្ឋ​កម្ពុជា​ទេ។ ជា​បទពិសោធ​មាន​ស្រាប់​គឺ​ប្រទេស​ឡាវ​ដោយ​សារ​តែ​ទទួល​ស្គាល់​វៀត​ណាម​នោះ​ហើយ​ទើប​បាន​ឡាវ​ក្លាយ​ជា​កុម្មុយនីស្ត​តាម​វៀត​ណាម។

    • ក្រាក់ម៉ូ ថា:

      គួរជ្រាបថា ពេលនោះ អន្តរជាតិ មានតែជំរើស២ទេ ៖
      ឬមួយទទួលស្គាល់រដ្ឋាភិបាល ដែលទើបបន្តុបឡើងដោយយួន ?
      ឬមួយ ទុកអាសនៈដែលមានស្រាប់ ជាបណ្តោះអាសន្នសិន ?
      បើទទួលស្គាល់អាយ៉ងពេលនោះ គឺជាការបញ្ចប់ប្រទេសខ្មែរតែម្តង មានន័យថា ស្រុកខ្មែរប្រគល់
      អោយយួនដាច់ថ្លៃទៅហើយ ។ ដូច្នេះ វាមិនមានថ្ងៃនេះទេ ។ ហ៊ុន សែន ចេះតែនិយាយហ្វូងហ្វាង
      រាល់ថ្ងៃ សំរាប់តែអោយពពួក”ឆ្លៀតឪកាស” ដើម្បីអាត្មានិយម ប៉ុណ្ណោះ ។

      • វិចិត្រ ថា:

        អង្គការ​សហ​ប្រជាជាតិ​ហ្នឹង​ យ៉ាប់​បន្តិច​ត្រង់​ មិន​រវល់​អាណាងាប់​អី​ងាប់​ទៅ ។ សង្ស័យ​ដូច​អ៊ំ​ខ្ញុំ​គាត់​មាន​ប្រសាន៍​អញ្ចឹង បើ​យួន​មិន​ចូល​មក​ឈ្លាន​ពាន​ទេ សង្ស័យ​អង្គការ​សហ​ប្រជាជាតិ​ហ្នឹង​ទុក​អោយ​បង​ធំ​ គាត់​សំលាប់​ខ្មែរ​ទាល់​តែ​អស់​ទេ​ដឹង។

  4. តាមខ្ញុំធ្លាប់បានស្តាប់ពត៍មានបរទេស គេយកត្រូវតែរៀងខ្លួនហ្នឹង! តាំងពីខ្មែរចូលអ.ស.ប គឺសម្តេច 
    សីហនុ ជាអ្នកកាន់អសន្នះនៅអ.ស.ប ហេតុនេះពេលប៉ុល ពតកាន់កាប់ភ្នំពេញ គេមិនប៉ះពាល់ទ្រង់
    ទេ ហើយមានអ្នកខ្លះគេថាទ្រង់ក៏ជាអ្នកស្ថាបនិក របប ប៉ុលពត​ ដែរ ព្រោះពេលនោះក៏មានទ័ពរបស់ទ្រង់វាយចូល ភ្នំពេញដែរ។
    ហេតុអ្វីបានជាគេថា វៀតណាមគាំទ្រប៉ុល​ ពតដែរ? ព្រោះទ័ពរបស់សម្តេចសីហនុ មានលាយទ័ព
    វៀតមិញ ដែលសេសសល់ពី ការតស៊ូរំដោះដែនដីឥណ្ឌូចិន ដោយវៀតណាមមានទំនាស់ព្រំដែន
    ជាមួយចិន ហើយចិនក៏មានទំនាស់ជាមួយសូវៀត ទៀតហេតុនេះ ប្រទេសទាំងនោះត្រូវតែរក ដែនដី
    ពង្រឹងឥទ្ធិពលរបស់ខ្លួន។ដោយប្រទេសទាំនោះបានឩបត្ថមខ្មែរអោយកាប់ចាក់គ្នា។
    ហេតុអ្វីបានជាំអ.ស.ប គាំទ្រប៉ុល ពត? ពេលនោះអសន្នះខ្មែរនៅអ.ស.ប មិនទាន់ផ្លាស់ប្តូរទេ ហើយអ.ស.ប គឹផ្អៀងទៅអាមេរិច ហេតុនេះគេនៅតែបន្តគាំទ្រប៉ុល ពត
    ដើម្បីបង្អាក់ការរីកសាយរបបកុំម្មុយនីស(មានចិន សូវៀត វៀតណាម…)ហើយអ្នកណាអង្គុយ
    កៅអីអ.ស.ប បងប្អូនច្បាស់ជាដឹងហើយ! នៅពេលដែលវៀតណាម និងកងទ័ពរំដោះជាតិ
    វាយចូលភ្នំពេញនោះ ទោះជាទទួលបានជោគជ័យក៏ដោយ ក៏អសន្នះ ខ្មែរនៅដ៏ដែល ហើយអន្តរជាតិ
    គេមិនទទួលស្គាល់រដ្ឋាភិបាលភ្នំពេញនៅឡើយទេ ហើយគេចាត់ទុករដ្ឋបាលប៉ុលពត ជារដ្ឋបាលចល័ត
    (ពីភ្នំពេញទៅតាមបណ្តោយព្រំដែនថៃ)។
    ក្រោយពេលនោះតើខ្មែរមាន ប៉ុន្មានតំបន់ដែលចាត់ទុកខ្លួនជារដ្ឋាភិបាល? មានខ្មែរដែលភាសខ្លួន
    តាមជាយដែន មានអ្នកគាំទ្រប៉ុលពត មានរដ្ឋាភិបាលក្រុងភ្នំពេញ ទោះយ៉ាងណាក៏គេមិនអាច
    ភ្លេចអ្នករាជានិយមទេ!!!(សូមមើលហត្ថលេខា សន្តិភាព១៩៩១) 
    ក្រោយឆ្នាំ១៩៩១ ប៉ុលពតបានដកខ្លួន ពីការរៀបចំបោះឆ្នោតវិញ! ហេតុអ្វីបានជាដកខ្លួន?
    តើការដកខ្លួននេះរឺ ដែលបណ្តាលអោយប៉ុលពត ត្រូវគេកាត់ទោស?
    តើការជួយរំដោះជាតិខ្មែរដោយពឹងពាក់បរទេសនេះ ជាការត្រឹមត្រូវឬ?បើត្រូវនោះ កោះតៃវាន់
    ចិនអាចយកបានទេ?
    ទាំងនេះជាការវិភាគដែលខ្ញុំបានស្តាប់ មិនមែនជាគំនិតផ្ទាល់ទេ ហើយខ្ញុំឈរអព្យាក្រឹត្រ ក្នុងការ
    បញ្ចេញមតិ!!
    ចំពោះខ្ញុំផ្ទាល់ គ្មានអ្នកណាល្អជាងខ្មែរ ខ្លួនឯងទេ !!! បើខ្មែរពេញចិត្តកាប់ចាក់គ្នាទៀតនោះ
    គឺគ្មានថ្ងៃងើបរួចពីភាពក្រីក្រទេ!! គេធ្វើអោយខ្មែររងទុក្ខរាប់សិបឆ្នាំ យកប្រយោជន៏អស់ហើយ
    គេលែងចោល គេអោយម៉ាឆ្នាំបន្តិចបន្តួច គេមានគុណណាស់!!!

  5. 4cambodia ថា:

    ប៉ុល ពត និងហ៊ុន សែន វាដូចតែគ្នា អាណា៎ក៏ដូចតែគ្នាដែរ សម្លាប់ជនរួមជាតិដូចតែគ្នា នយោបាយចាញ់យួនទាំងអស់គ្នានឹងឯង :mrgreen:

  6. ប៉ុល​ ពត និង ហ៊ុន សែន គឺក្រុមតែមួយទេ! បងប្អូនជនរួមជាតិទាំងឡាយ បើគិតទៅ ហ៊ុន សែន សំលាប់មនុស្សច្រើនជាងប៉ុល ពត​ ទៅទៀត។

  7. kooms ថា:

    បើហ៊ុន សែនសម្លាប់​មនុស្ស​ច្រើន​ជាង​ពុល​ពតហេតុ​អ្វី​បាន​ជាអង្គ​សហ​ប្រជាជាតិ​មិន​កាត់​ទោស​ហ៊ុន​ សែន​ផង។

  8. ក្រាក់ម៉ូ ថា:

    ការដកអភ័យឯកសិទ្ធរបស់ដំណាងរាស្ត្រនិមួយៗ គួរពឹងផ្អែកទៅលើច្បាប់ដែលមានជាធរមាន
    ស្រាប់ មិនត្រូវធ្វើឡើងប្រឡឹមប្រឡុម ដូចដែលលេចឮក្នុងប៉ុន្នានថ្ងៃមកនេះ​ ។
    ក្នុងរឿងដកអភ័យឯកសិទ្ធដែរ ត្រូវតែស្តាប់ការសំអាងរបស់អ្នកចុងចោទផងដែលគ្នាប្រុងនឹង បន្ត ឡើងឧទ្ទរនោះ ។ មិនដឹងជាគេប្រញ៉ឹបប្រញាប់ទៅណាទេ ។ កិច្ចការរាប់ពាន់ជំពូក ដែល ត្រូវដោះ ស្រាយនៅរដ្ឋសភាជាតិ មិនគឹតនាំគ្នាធ្វើទេ ទៅគឹតឯរឿងដកអភ័យឯកសិទ្ធ ត្រឹមតែ រឿរបរិហាកេរ្ត៍ ឯណាទៅវិញ ។ នេះបានចំជាសភា ត្រាជ័រ មែន ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s