ម៉ាស៊ីន​ពិនិត្យ​សុខភាព​សំរាប់​អវកាស​យានិក?


ក្នុង​អត្ថបទ​មួយ​របស់​កោះ​សន្តិភាព​ផ្សាយ​ថ្ងៃ​ទី​២២​ខែ​កុម្ភៈ​បាន​អោយ​ដឹង​ថា គ្លីនិក​របស់​លោក​វេជ្ជបណ្ឌិត គង់ ប៉ូល​បាន​នាំ​មក​នូវ​ម៉ាស៊ីន​ពិនិត្យ​សុខភាព​ទំនើ​ប​មួយ​ឈ្មោះ Lenovo របស់​រុស្ស៊ី ដែល​ជា​ធម្មតា គេ​ប្រើសំរាប់​តែ​ពួក​អវកាសយានិក​ប៉ុណ្ណោះ។ ការ​ពិនិត្យ​សុខភាព​តាម​រយៈ​ម៉ាស៊ីន​នេះ គេ​មិន​តំរូវ​អោយ​ជួស​ឈាម​អ្វី​ទាំង​អស់ (មិន​ដឹង​ជា​ពិនិត្យ​តាម​វិធី​ណា​ទេ) ព្រោះ​ពួក​នេះ​មិន​អាច​មាន​របួស​រឺ​ស្លាក​ស្នាម​អ្វី​ទាំង​អស់។
ខាង​ក្រោម​នេះ​ជា​ម៉ាស៊ីន​ដែល​លោក​វេជ្ជបណ្ឌិត​អះអាង​ថា​មាន​តំលៃ​ជាង​២០​ម៉ឺន​ដុល្លារ។(រូប​ថត​កោះ​សន្តិភាព)។
health22_02

ម៉ាស៊ីន​ឈ្មោះ Lenovo គឺ​ឈ្មោះ​ដូច​ក្រុមហ៊ុន​ Lenovo នៅ​ចិន ដែល​ផលិត​កុំព្យូទ័​រ​ម៉ាក Lenovo និង ម៉ាក IBM។ ខ្ញុំ​សង្កេត​ឃើញ​ដូច​ជា​មាន​ប្លាកឡូគោ​កីឡា​អូឡាំពិច​ទៀត ទំនង​ជា​សំដៅ​ទៅ​កីឡា​អូឡាំពិច​នៅ​ស្រុក​ចិន។ តាម​ការ​សង្កេត​របស់​ខ្ញុំ ម៉ាស៊ីន​នេះ​ដូច​ជា​ម៉ាស៊ីន​សែរវ័រ។តែ​មិន​អី​ទេ វា​ប្រហែល​ជា​កុំព្យូទ័រ​សំរាប់​វិភាគ​ដាតា​បញ្ជូន​មក​ពី​កាប់ទ័រ​មួយ​ផ្សេង​ទៀត។ ដូច​ម៉ាស៊ីន​ទាញ​ដែក​នៅ​សាលា​តិចណូ  មាន​ប្រដាប់​ទាញ​ដែក​ធំ​មួយ និង​កុំព្យូទ័រ​បញ្ជា​មួយ​គ្រឿង​ដែរ។

ខ្ញុំ​បាន​រក​តាម​Google ពី​ម៉ាស៊ីន​ពិនិត្យ​សុខភាព​ម៉ាក​Lenovo ផលិត​នៅ​រុស្ស៊ី សំរាប់​អវកាស​យានិក តែ​រក​មិន​ឃើញ​តំរុយ​អ្វី​ទាំង​អស់។

ចុះ​អ្នក​វិញ យល់​យ៉ាង​ណា​ដែរ?

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in ផ្សេង​ៗ and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s