តើ​ពុទ្ធសាសនា​បង្រៀន​យើង​ថា​ផែន​ដី​រាង​ស្វ៊ែរ​រឺ​សំប៉ែត?


ឥណ្ឌា​បុរាណ​បាន​គិត​ថា​ផែន​ដី​កើត​ពី​ទ្វីបបួន(សាសនា​ហិណ្ឌូ​ដាក់​ថា​ទ្វីប​៧)​(ជម្ពុ​ទ្វីប នៅ​ខាង​ត្បូង, បុព្វវិទេហ​ទ្វីប នៅ​ខាង​កើត, អបរគោយាន​ទ្វីប នៅ​ខាង​លិច, ឧត្តរកុរុ​ទ្វីប នៅ​ខាង​ជើង) នៅ​ព័ទ្ធ​ជុំ​វិញ​ភ្នំ​មេរុ ដូច​ជា​ត្របក​ផ្កា។ នៅ​ព័ទ្ធ​ជុំ​វិញ​ទ្វី​ប​អស់​នេះ​ជា​មហាសមុទ្រ។ ទស្សនៈ​នេះ​ត្រូវ​បាន​បរិយាយ​យ៉ាង​ក្បោះក្បាយ​នៅ​ក្នុង​ផែនដី​វិទ្យា​បែប​ពុទ្ធនិយម ដោយ​បាន​ចាត់​ទុក​ថា​ផែន​ដី​ជា​ផ្ទៃ​ធំ​ទូលាយ​រាប​ស្មើ​មួយ គ្រប​ដណ្តប់​ដោយ​មហាសមុទ្រ ព័ទ្ធ​ជុំ​វិញ​ដោយ​ភ្នំ ដែល​ទ្វីប​ទាំង​អស់​ជា​កូន​កោះ​តូច​ៗ។ នៅ​ចំ​កណ្តាល​ជា​ភ្នំ​សុមេរុ ដែល​ជា​ផ្ចិត​ផែន​ដី ដែល​ព្រះ​អាទិត្យ ព្រះ​ចន្ទ និង​តារា​ទាំង​ឡាយ​វិល​ជុំវិញ។ ការ​ប្រែ​ប្រួល​នៃ​យប់​និង​ថ្ងៃ​បណ្តាល​មក​ពី​ភ្នំ​សុមេរុ បាំង​ព្រះ​អាទិត្យ។ ពិភព​លោក​នេះ​គ្រាន់​តែ​ជា​ពិភព​លោក​មួយ​ក្នុង​ចំនោម​ពិភព​លោក​ច្រើន​រាប់​មិន​អស់​​តែ​ប៉ុណ្ណោះ។

**ជម្ពុទ្វីប(រឺ ជម្ពូ​ទ្វីប) មាន​រាង​ត្រីកោណ មាន​ដើម​ជម្ពូ ដ៏ធំ​នៅ​កណ្តាល។ ជា​កន្លែង​តែ​​មនុស្ស​រស់​នៅ។ មនុស្ស​មិន​អាច​ធ្វើ​ដំនើរ​ពី​ទ្វីប​នេះ​ទៅ​ទ្វីប​ផ្សេង​ទៀត​ទេ។ គឺ​នៅ​ជម្ពុ​ទ្វីប​នេះ​ហើយ​ដែល​មនុស្សអាច​ទទួល​យក​ព្រះ​ធម៌ ដើម្បី​យល់​ដឹង​ពី​អរិយសច្ចៈ​ទាំង​បួន ហើយ​អាច​ចេញ​ផុត​ពី​វាលវដ្ត​សង្សារ​បាន។
** ក្នុង​ពុទ្ធ​និយម​ គេ​ចែក​លោក​ជា​បីថ្នាក់ កាមធាតុ រូបធាតុ អារូប្យធាតុ។ ចតុទ្វីប​និ​ភ្នំ​សុមេរុស្ថិត​នៅ​ក្នុង​កាមធាតុ។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ, វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

5 Responses to តើ​ពុទ្ធសាសនា​បង្រៀន​យើង​ថា​ផែន​ដី​រាង​ស្វ៊ែរ​រឺ​សំប៉ែត?

  1. Vireak ថា:

    ការយល់តាមបែបសាសនាពិតជាខុសពីវិទ្យាសាស្រ្តមែន។​ខ្ញុំមានរឿងមួយនៅតែឆ្ងល់មិន
    យល់មិនហើយរហូតដល់សព្វថ្ងៃ​បើបងវិចិត្រមានឬធ្លាប់អានឯកសារណាដែលទាក់ទង
    រឿងនេះសូមបងជួយសរសេរពន្យល់ផង។​ខ្ញុំនៅឆ្ងល់ពីការចាប់ជាតិ​មានជាតិមុនជាតិ
    ក្រោយ​តើការបកស្រាយតាមវិទ្យាសាស្ត្រនិងសាសនាខុសគ្នាយ៉ាងណា​?​ពិតជាមាន
    ជាតិមុនជាតិក្រោយមែនឬទេ?​សូមអរគុណបងទុកជាមុន។​

    • វិចិត្រ ថា:

      ខ្ញុំ​ក៏​មិន​ដឹង​ពី​ពុទ្ធសាសនា​អី​ទេ ហើយ​ក៏​មិន​ដែល​លឺ​ពី​ការ​បក​ស្រាយ​របស់​វិទ្យាសាស្ត្រ​ដែរ។
      តាម​ធម្មតា​វិទ្យា​សាស្ត្រ​មិន​សូវ​ស្រាវ​ជ្រាវ​អ្វី​ដែល​នាំ​អោយ​ប៉ះ​ពាល់​ដល់​សាសនា​ ដោយ​​មិន​បាន​ផ្តល់​ប្រយោជន៍ ដល់​មនុស្ស​ជាតិ​ឡើយ។ ឧទាហរណ៍​គេ​ខំ​គិត​ធ្វើ​យន្តហោះ​យ៉ាង​ម៉េច រថយន្ត​យ៉ាង​ម៉េច​ស៊ី​សាំង​តិច។ល។ តែ​គេ​មិន​ខ្ចី​គិត​ថា​មាន​ព្រះ​រឺ​អត់ ព្រោះ​គ្មាន​ប្រយោជន៍ ហើយ​ប៉ះ​ពាល់​ដល់​អ្នក​ជឿ​ទៀត។ តែ​ពេល​ខ្លះ​ក៏​មាន​ប៉ះ​ពាល់​ដែរ ដូច​ជា​ វិទ្យាសាស្ត្រ​ថា​មនុស្ស​កើត​ពី​ស្វា សាសនា​គ្រឹស្ទ​ថា​កើត​ពី​ព្រះ សាសនា​ព្រះ​ពុទ្ធ​ថា​កើត​ពី​មនុស្ស។
      សាសនា​ព្រះ​ពុទ្ធ​ចាត់​ទុក​ថា​កាយ​គ្រាន់​តែ​ជា​សំបក ជា​សំលៀក​បំពាក់​របស់​អី​មួយ​នោះ ដូច​ជា​ព្រលឹង​ក៏មិន​ដឹង។ កាយ​ស្លាប់​តែ​ព្រលឹង​មិន​ស្លាប់។ ព្រលឹង​នេះ​វិល​វល់​ក្នុង​វាល​វដ្តសង្សារ។
      តែ​ខ្ញុំ​ឆ្ងល់​ថា​ម៉េច​ក៏​មនុស្ស​កើន? បាន​ព្រលឹង​មក​ពី​ណា? មក​ពី​សត្វ​រឺ?
      ទោះ​ជា​យ៉ាង​ណា​ តាម​បញ្ញា​របស់​ខ្ញុំ​ ខ្ញុំ​មិន​ជឿ​ថា​មាន​ជាតិ​មុន​ជាតិ​ក្រោយ​អី​ទេ។ ខ្ញុំ​ថា​មនុស្ស​គ្រាន់​តែ​ជា​ជីវ​រូប​ធម្មតា ដូច​ជា​កុំ​ព្យូទ័រ ដំនើរ​ការ​ដោយ​ប្រូក្រាម​​ជាន់​ខ្ពស់មួយ។ មនុស្ស​ស្លាប់​ប្រៀប​ដូច​ជា​កុំ​ព្យូទ័រ​មួយខ​ដែល​គេ​បិទ​អញ្ចឹង។
      តាម​ទស្សនៈ​ខ្ញុំ ទោះ​មាន​ជាតិ​មុន​ជាតិ​ក្រោយ​ក៏​ដោយ ក៏​អ្នក​នោះ​មិន​មែន​​ជា​យើង​ដែរ គេ​មាន​ម៉ែ​ឪ​ផ្សេង​ពី​យើង បង​ប្អូន​ផ្សេង​គ្នា។
      យើង​មាន​តែ​​ជាតិ​នេះមួយ​គត់​ ដែល​អាច​សង​គុណ​ឪពុក​ម្តាយ​របស់​យើងបាន។​

  2. ម៉ន ថា:

    វិចិត្របានគិតដូចជាខ្ញុំធ្លាប់គិតដែរ ។ ខ្ញុំមិនខ្វល់ថាមានជាតិមុខឬជាតិក្រោយទេ សំខាន់គឺជាតិ
    បច្ចប្បន្ននេះ ។ សាសនាបានបង្កើតឡើងដើម្បីអោយមនុស្សយល់អំពីតម្លៃនៃជីវិត ចេះគោរព
    ចេះធ្វើអំពើល្អ ចេះដឹងខុសត្រូវ គឺជាឧបករណ៍ដ៏សំខាន់មួយសម្រាប់សង្គមមនុស្ស ។

    តែគួរអោយស្តាយ សាសនាបានប្រែក្លាយ ជាឧបករណ៏ សម្រាប់អ្នកឆ្លៀតឱកាស យកធ្វើជា
    ស្ពាន ដើម្បីសម្រេចគោលបំណងរបស់គេ ជាយួរយារណាស់មកហើយ ។ នេះមិនមែនមាន
    ន័យថា អោយតែអ្នកកាន់សាសនាគឺសុទ្ធតែអ្នកឆ្លៀតឧកាសនោះទេ ។ ខ្ញុំជឿថាពិតជាមានអ្នក
    កាន់សាសនាដោយចិត្តបរិសុទ្ធមែន ។

    ខ្ញុំមិនមែនជាអ្នកប្រកាន់សាសនាណាមួយទេ តែក៏ធ្លាប់បានអានសៀវភៅសាសនាខ្លះៗដែរ ។
    មានរឿងជាច្រើនដែលខ្ញុំមិនយល់ តែគ្មានអ្នកណាអាចបកស្រាយអោយខ្ញុំទេ ។ យ៉ាងច្រើន
    ណាស់គេថាសៀវភៅសាសនាគេបាននិយយាយអីចឹង ។ មានអ្នកខ្លះទៀតនិយាយថា ព្រះ
    របស់គេបានសំដែងប្រាប់ ។

    បើយើងចេះតែសួរដេញដោលរកហេតុផល គេថាយើងប្រចាំងនឹងសាសនារបស់គេ ។ ដូច្នេះ
    ដើម្បីកុំអោយប៉ះពាល់ដល់គេ ខ្ញុំក៏ឈប់សួរឈប់ខ្វល់ពីរឿងនោះទៅ ។ ខ្ញុំជឿថា អោយតែខ្ញុំ
    បានធ្វើអំពើល្អ គឺជារឿងល្អសម្រាប់ជីវិតខ្ញុំ ហើយមិនខ្វល់ថាពេលស្លាប់ទៅត្រូវទៅឋានណា
    ទេ ។

    សុំទោស ខ្ញុំមិនមានចិត្តនិយាយអោយប៉ះទង្គិចដល់អ្នកណាម្នាក់ទេ ។ បើអ្នកជាអ្នកកាន់សាស
    នា ខ្ញុំជួយអរដែលអ្នកអាចរកព្រះរបស់អ្នកឃើញ ព្រោះខ្ញុំនៅមិនទាន់រកព្រះរបស់ខ្ញុំឃើញទេ
    គឺមានតែ ឳពុកម្តាយរបស់ខ្ញុំប៉ុណ្ណោះដែលខ្ញុំអាចចាត់ទុកថាជាព្រះរបស់ខ្ញុំ ព្រោះលោកជាអ្នក
    ខំចិញ្ចឹមបីបាច់ថែរក្សារហូតដល់ខ្ញុំធំដឹងក្តី ។

    ព្រះពុទ្ធបានព្រមានថា៖ “កុំចេះតែជឿទាំងងងឹត”

    មួយម៉ាត់ខាងលើនេះធ្វើអោយខ្ញុំគិត ។

    ព្រះគ្រឹស្ទបាននិយាយថា៖ “គឺមានតែគេទេដែលអាចលាងបាបរបស់យើងបាន”

    មួយម៉ាត់ខាងលើនេះធ្វើអោយខ្ញុំឆ្ងល់ ។ គេថាគេអាចលាងបាបរបស់យើងបាន លុះត្រាណា
    យើងថ្វាយខ្លួនអោយគេ និងជឿដល់គេដោយឥតសង្ស័យ ។

    បើគ្រាន់តែធ្វើអំពើល្អ គ្មានប្រយោជន៍ទេឬ ?

    • វិចិត្រ ថា:

      ខ្ញុំ​ធ្លាប់​ជួប​អ្នក​ខ្លះ​មិនដឹង​​ធម៌​បាលី​អីទេ ប៉ុន្តែ​ទឹក​ចិត្ត​ប្រកប​ដោយ​ធម៌។ ខ្លះ​កាន់​សីល​ប្រាំបី ប៉ុន្តែ​ឈ្លោះ​នឹង​អ្នក​ជិត​ខាង​សុទ្ធ​តែ​ដាក់​បណ្តាសារ អោយ​រលាយ​រលត់។

  3. ចក្កវាឡដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែង តើដូចម្ដេច ។ ចក្កវាឡ គឺលោកធាតុទ្រទ្រង់លោក ហៅថាចក្កវាឡព្រោះមានភ្នំព័ទ្ធជុំវិញរាងដូចកង់រទេះ ។ ចក្កវាឡមានច្រើនជាអនន្ត មិនមានទីបំផុត រាប់ប្រមាណមិនបាន តាំងនៅក្នុងឱកាសលោក ។ ក្នុងចក្កវាឡនីមួយៗ មានព្រះអាទិត្យ ព្រះចន្ទ សម្រាប់បំភ្លឺ និងមានទ្វីបធំៗ ៤ និងភ្នំសិនេរុស្ថិតនៅចំកណ្ដាលចក្កវាឡ ។ ទ្វីបទាំង ៤ ស្ថិតនៅព័ទ្ធជុំវិញភ្នំសិនេរុ គឺជម្ពូរទ្វីប នៅភាគខាងត្បូង ឧត្តរកុរុទ្វីប នៅទិសខាងជើង អមរគោយានីទ្វីប នៅទិសខាងលិច បុព្វវិទេហទ្វីប នៅទិសខាងកើត ។ ទ្វីបទាំង ៤ មានទ្វីបជាបរិវារ ៥០០ៗ រួមគ្នាជាទ្វីបមួយៗ ។ មនុស្សរស់នៅជម្ពូរទ្វីបមានការប្រកបកសិកម្ម និង ពាណិជ្ជកម្មសម្រាប់ចិញ្ចឹមជីវិត ។ មនុស្សនៅទ្វីបដទៃទៀតមិនធ្វើរបរកសិកម្មពាណិជ្ជកម្ម ព្រោះជាទ្វីបសម្រាប់សត្វសោយផលសុចរិតធម៌ ។ នៅចំកណ្ដាលគឺភ្នំសិនេរុ ជាកន្លែងរស់នៅរបស់ពួកទេវតាមានស្ដេចទេវតា៦ជាន់ មានជាន់ ថ្នាក់ខ្ពស់ទាបតាមលំដាប់ រហូតខ្ពស់ទៅលើរហូតដល់ខ្ពស់បំផុតគឺពួកព្រហ្ម ដែលមានចម្ងាយឆ្ងាយពីជម្ពូរទ្វីបប្រមាណមិនបាន ។ ក្នុងគម្ពីរលោកទីបកៈ ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងប្រៀបធៀបថា “ទេវតាមានឫទ្ធិច្រើនស្ថិតនៅក្នុងទីបំផុតភព (ព្រហ្ម) ហើយទម្លាក់នូវដុំថ្មធំប៉ុនផ្ទះពីកំពូលធ្លាក់ចុះមកឋានមនុស្សលោក ធ្លាក់មកយូរអង្វែងណាស់ ចំនួន ៣ឆ្នាំ ២ខែ ៨ថ្ងៃទើបមកដល់ស្ថានមនុស្ស ។ ដុំថ្មនោះគ្រាន់តែសឹកដោយខ្យល់ដាច់អស់នៅសល់តែប៉ុនផ្លែក្រូចសើចប៉ុណ្ណោះ ។” សេចក្ដីរៀបរាប់ខាងលើនេះ រួមមកហៅថាចក្កវាឡ ។ តាមការគិតរបស់ខ្ញុំ ចក្កវាឡនេះប្រហាក់ប្រហែលគ្នានឹងពាក្យរបស់អ្នកវិទ្យាសាស្ត្រឲ្យឈ្មោះថា ហ្គាឡាក់ស៊ី ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s