តើ​ជា​ព្រះ​ចន្ទ​តែ​មួយ​រឺ?


ពេល​ខ្លះ​ខ្ញុំ​សំលឹង​ទៅ​ព្រះ​ចន្ទ​ដែល​កំពុង​តែ​រះ​កណ្តាល​រាត្រី ក្នុង​ចំនោម​ហ្វូង​តារា​ទាំង​ឡាយ ក៏​កើត​ក្តី​សង្ស័យ​ថា តើព្រះ​ចន្ទ​ដែល​ខ្ញុំ​ឃើញ​នៅ​ស្រុក​ខ្មែរ​ និង​ព្រះ​ចន្ទ​នៅ​ស្រុក​គេ​ ដែល​ស្ថិត​នៅ​ចំងាយ​1/4នៃ​បរិមាត្រ​ផែន​ដី​ពី​គ្នា​នោះ ជា​ព្រះ​ចន្ទ​តែ​មួយ​ដែរ​រឺ​ទេ?។
s_full-moon

តើ​រាល់​រាត្រី​ខ្ញុំ​ឃើញ​ព្រះ​ចន្ទ​តែ​មួយ​ដែរ​រឺ​ទេ? មានន័យ​ថា តើមុខ​ព្រះ​ចន្ទ​ដែល​ខ្ញុំ​ឃើញ​វេលា​មុន​ជាមុខ​​ដដែល​ រឺ​តើ​ខ្ញុំ​ដែល​ឃើញមុខ​ម្ខាង​​ទៀត​ដែល​នៅ​ពី​ក្រោយ​ដែរ​រឺ​ទេ?

មាន​អ្នក​ខ្លះ​ពោល​ថា ចលនា​របស់​ផែន​ដី​ស៊ី​សង្វាក់​គ្នា​​ជា​មួយ​ផែន​ដី ដែល​ពេល​ដែល​ផែន​ដី​វិល​ជុំ​វិញ​ព្រោះ​អាទិត្យ និង​វិល​ជុំវិញ​ខ្លួន​ឯង​ផង ហើយ​ព្រះ​ចន្ទ​វិល​ជុំ​វិញ​ផែន​ដី​ទៀត យើង​មើល​ឃើញ​មុខ​ព្រះ​ចន្ទ​តែ​ម្ខាងទេ មិន​ដែល​មើល​ឃើញ​ម្ខាង​ទៀត​ទេ។ ទស្សនៈ​នេះ​ពិត​មែន​រឺ?

lunar_phase_diagram_small

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in ផ្សេង​ៗ and tagged , . Bookmark the permalink.

3 Responses to តើ​ជា​ព្រះ​ចន្ទ​តែ​មួយ​រឺ?

  1. ខ្ញុំគិត​ថា​ពិត។ មុខរបស់ព្រះចន្ទ​តែមួយទេ​ដែលបែរមករកផែនដី។ បានន័យថា​ព្រះច័ន្ទមិនមាន​ចលនា​វិលជុំវិញខ្លូនឯងទេ។ ខ្ញុំធ្លាប់មើល​ភាពយន្តឯកសារ​មួយ​ដែលគេស្រាវជ្រាវពីរឿងនេះ ហើយគេបានរកឃើញថា ព្រះចន្ទមានម៉ាសមាឌ​ខុសគ្នា រវាងផ្នែកដែលបែរ​មករក​ផែនដី និងផ្នែកម្ខាងទៀត។ ផ្ទៃដែរ​បែរមករកផែនដី​ ធ្ងន់ជាង ហេតុនេះ​កំលាំងទំនាញ​របស់ផែនដី​ទៅលើវា ក៏ធំជាង​ ជាហេតុធ្វើអោយផ្ទៃនេះបែរ​មករកផែនដីជានិច្ច។

    ព្រះចន្ទ​ថ្វីត្បិត​តែនៅជិតផែនដីជាងគេ តែនៅមានអាថ៌កំបាំងច្រើនណាស់​ទាក់ទងនឹងវា ដែលអ្នកវិទ្យាសាស្ត្រមិនទាន់​អាចបកស្រាយបាន។ ដូចជាអាយុកាលរបស់ព្រះចន្ទ។ អ្នកខ្លះថា វាកើតដំនាលគ្នានឹងផែនដី​ក្រោយបន្ទុះប៊ីកបាង អ្នកខ្លះថាកើតក្រោយ ដោយអាចមន៍ផ្កាយមកបុកផែនដី ហើយបំបែកដែលដាច់ពីផែនដី​ទៅបង្កើតជា​ព្រះចន្ទ (គេថាបែបនេះដោយសារ​គេពិសោធន៍ថ្មដែល​គេយកពីព្រះចន្ទមក ឃើញមាន​សារធាតុ​ប្រហាក់ប្រហែល​តែផែនដីដែរ)។ ខ្ញុំនៅមិនទាន់ដឹងថា​ការនិយាយមួយណាត្រូវទេ។ ចំនែកលោកគ្រូវិញយល់យ៉ាងណាដែរ?

    • វិចិត្រ ថា:

      បើ​សិន​ជា​ព្រះ​ចន្ទ​និង​ផែន​ដី​ផ្ទុះ​ចេញ​មក​ពី​ចំនែក​តែ​មួយ​ក៏​គង់​វា​មាន​សារធាតុ​ភាគ​ច្រើន​ដូច​គ្នា​ដែរលើក​លែង​តែ​សារធាតុ​សរីរាង្គ ដែល​កើត​នៅ​ផែន​ដី​ថ្មីៗ។
      បើ​ថា​អាចម៍​ផ្កាយ​បុក ហើយ​ដាច់​ដី​មួយ​ចំនែក​ក្លាយ​ជា​ព្រះ​ចន្ទ ខ្ញុំ​ស្រម័យ​មិន​ឃើញ​ថា​តើ​វត្ថុ​ពីរ​បុក​គ្នា​ ហើយ​ខ្ទាត​ចេញ​មួយ​ក្លាយ​ជា​ព្រះ​ចន្ទយ៉ាង​ម៉េច។
      ដូច្នេះ​មិន​ហ៊ាន​សន្និដ្ឋាន​យ៉ាង​ណា​នោះ​ទេ។

  2. ម៉ន ថា:

    ត្រូវហើយ មុខព្រះចន្ទដ៏ដែលហ្នឹង ព្រោះព្រះចន្ទមិនវិលទេ ដូច្នេះហើយបានជាមុខវា មិនដែលប្តូរផ្លាស់ទេ ។

    គឹមស៊្រុន គ្មានអ្នកណាដឹងថាព្រះចន្ទមានកំណើតមកពីអីទេ គឺមានតែអ្នកសង្ស័យតែប៉ុណ្ណោះ
    ដូចជាគ្មានអ្នកណាដឹងថាមនុស្សលោកកើតមកពីអ្វីដែរ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s