សំនួរគណិត​វិទ្យា​​ងាយ​ៗ…


I) គេ​មាន​បន្ទាត់​(D)មួយ និង ចំនុចP ​មួយ​ទៀត​មិនស្ថិត​នៅ​លើ​បន្ទាត់​នេះ។

តើ​មួយ​ណា​ត្រូវ​មួយ​ណា​ខុស?

1) គេ​មាន​បន្ទាត់​តែ​មួយ​គត់​ដែល​កាត់​តាម​ចំនុចP​ហើយ​ស្រប​នឹង​បន្ទាត់(D)

2) គ្មាន​​បន្ទាត់​ណា​មួយ​ដែល​កាត់​តាម​ចំនុចP​ហើយ​ស្រប​នឹង​បន្ទាត់(D) នោះ​ទេ​។

3) មាន​បន្ទាត់​ផ្សេង​គ្នា​ច្រើន​រាប់​មិន​អស់​ដែល​កាត់​តាម​ចំនុចP​ ហើយ​ស្រប​នឹង​​បន្ទាត់(D)

II) ផល​បូក​មុំ​ក្នុង​ទាំង​បី​នៃ​ត្រីកោណ​មួយ

1) ស្មើ​១៨០​ដឺក្រេ

២) ធំ​ជាង​១៨០​ដឺក្រេ

៣) តូច​ជាង​១៨០​ដឺក្រេ

សូម​សាក​ល្បង​ឆ្លើយ​ទៅ​មើល។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង គណិតវិទ្យា​, ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

33 Responses to សំនួរគណិត​វិទ្យា​​ងាយ​ៗ…

  1. ចន្នា ថា:

    ចាំខ្ញុំសាកល្បងមើល។
    I) បើគិតត្រឹមក្នុងធរណីមាត្រក្នុងប្លង់ ១ ត្រូវ តែបើគិតក្នុងលំហ ១ និង​ ៣
    II) ផល​បូក​មុំ​ក្នុង​នៃ​ត្រីកោណ​មួយហ្នឹងចង់ថាមុំពីរ រឺ បី? តែទោះយ៉ាងណាក៏ ១ និង ៣ ​ត្រូវដែរ
    ត្រូវអត់? ខានគិតគណិតយូរហើយ កុំថាអីអោយសោះបើខុស៕

  2. សុភា ថា:

    សាកឆ្លើយ
    I. បើក្នុងប្លង់​ ១ បើក្នុងលំហរ ៣
    II. ១
    បើខុសនោះត្រូវទៅរៀនថ្នាក់ទី ៥ វិញហើយ 🙂

  3. ចន្នា ថា:

    ចុម!!!!
    អ្នកសួរហ្នឹងអត់ដឹងចំលើយដែរ ហាហ៎ា!!!
    ធ្វើម៉េចដឹងខុសត្រូវទៅ?

  4. តាម​ខ្ញុំធ្លាប់បាន​អានសៀវភៅរបស់ កម្មវិធីចាស់ សរសេរពីរូបវិទ្យា ត្រង់ចំនុចសំទុះចូលផ្ចិត បំនកស្រាយ
    របស់លោក ញូតុន គឺគាត់បានអោយ
    អង្កត់ធ្នូ និងធ្នូកំនត់ដោយអង្កត់នោះមានតំលៃប្រហែលគ្នា(អង្គធាតុផ្លាស់ទីបានចំងាយខ្លី)។ត្រង់ចំនុចនេះ
    បើគេយកជ្រុងរបស់ត្រីកោណនុះ ជាអង្កត់ធ្នូរបស់រង្វង់ដែលមានអង្កត់ផ្ចិតធំបំផុតនោះ គេនឹងអាច
    រកបានថា ផលបូកមុំក្នុងទាំមបីរបស់ត្រីកោណនោះមិនស្មើ១៨០ដឹក្រេទេ តែបកស្រាយយ៉ាងណាងភ្លេច បាត់ហើយ

  5. ចំពោះសំនួរទីមួយគឺ ចំលើយទី១ត្រូវ មានបន្ទាត់ (D) និងចំនុច P​​ គេអាចគូសបានបន្ទាត់តែមួយគត់ដែលកាត់តាម P​​​ ហើយស្របនឹង (D) តាមលក្ខណះបន្ទាប់ស្របគ្នា គឺបន្ទាត់នោះមានវិចទ័រប្រាប់ទិសលីនេអ៊ែរនឹង 
    (D) ហើយគ្រប់ចំនុចលើបន្ទាត់នោះយើងធ្វើចំនោលកែងលើ(D)​ គឺស្របៗគ្នា ហើយមានតំលៃស្មើគ្នា ទោះក្នុងប្លង់ឬ លំហក៏ដោយ។

  6. kienforcefidele ថា:

    បើ​តាម​យោបល់​របស់​ខ្ញុំ សំនួរ​ I យក​ទី 1 ឯ​សំនួរ II យក​ទី 1 ដែរ។ តើ​ត្រូវ​ទេ? ហេហេ!

  7. ហេតុអី ក៏បានពិន្ទុតិចម្ល៉េះ លោកគ្រូ?

  8. ចុះចំលើយខ្ញុំបានប៉ុន្មានដែរលោកគ្រូ?

  9. លោកគ្រូនិយាយថា៖ «ចំលើយ​នេះ​អាច​ថា ត្រូវ​ទាំង​អស់​ក៏​បាន​អោយ​តែ​ចេះ​ឆ្លើយ។»

    ហ៊ឺម….គិតចង់បែកខួរហើយ តែមិនដឹងគួរឆ្លើយ​ម៉េច​អោយ​ឃើញ​ត្រូវទាំងអស់ទេ។ ខ្ញុំសាកឆ្លើយដូចខាងក្រោមនេះ តែអាចជាប់​មធ្យមភាគទេ?

    សំនួរទីI៖ ១ ពិត (ស្វ័យស័ត​នៅបន្ទាត់និងចំនុច​ក្នុងប្លង់)។ ២ ដូចជាមិនពិតទេ ព្រោះ១និង២ ជាឃ្លាបដិសេដគ្នា បើមួយត្រូវ​មួយខុស។ ៣ ពិត បើយើង​គិតថា មានបន្ទាត់​ច្រើនកាត់តាម P ដែលបន្ទាត់ទាំងនោះ​​ត្រួតស៊ីគ្នា។ បើគេគិត​ក្នុងលំហ គេអាចគូសបន្ទាត់​កាត់​តាម P ដែលមិន​កាត់តាម(D) ច្រើនរាប់មិនអស់។ បន្ទាត់ទាំងនោះ គ្រាន់តែមិនកាត់(D) ប៉ុន្តែ​មិនអាចថា​ដាច់ខាត​ត្រូវតែ​ស្របទេ។

    សំនួរទី២៖ បើក្នុងប្ងង់ ត្រីកោណ​មានផលបូកមុំក្នុងស្មើ១៨០ដឺក្រេ។ បើ​ជាត្រីកោណស៊្វែរ (ត្រីកោណគូសលើស្វែរ) ផលបូកមុំវា​ អាចធំជាង ឬតូចជាង ១៨០ដឺក្រេ។

    ចាំមើល​ចំលើយហ្នឹង​បានពិន្ទុប៉ុន្មាន 🙂

  10. វិចិត្រ ថា:

    សំនួរ​ទី​I, (1),(2),(3) ត្រូវ​ក្នុង​លក្ខខណ្ឌ​ផ្សេង​គ្នា។ ឧទាហរណ៍ (១)ពិត​ក្នុង​ប្រព័ន្ធ​អឺគ្លីដ (២)​និង​(៣)​ពិត​ក្នុង​ប្រព័ន្ធ​មិន​មែន​អឺគ្លីដ​ប៉ុន្តែ​ក្នុង​space ខុស​គ្នា។
    សំនួរ​ទី​II, ស្រ៊ុន​ឆ្លើយ​ដូច​ជា​ត្រូវ​ហើយ។
    តែ​ការ​បក​ស្រាយ​យ៉ាង​ណា​នោះ ខ្ញុំ​មិន​ដឹង​ទេ​ព្រោះ​រៀន​គណិត​វិទ្យា​បាន​ត្រឹម​ថ្នាក់​ធម្មតា​ប៉ុណ្ណោះ ដូច្នេះ​ចេះ​ដឹង​តែ​ក្នុង​ប្រព័ន្ធ​អឺគ្លីដ​ប៉ុណ្ណោះ។ ហើយ​ចង់​រក​ដំនោះស្រាយ​សំនួរ​នេះ​បន្ថែម ចូរ​រក​មើល​ពាក្យ non euclidean geometry, lobatchevski ,..។

  11. Vireak ថា:

    ឆ្លើយចេះតែឆ្លើយបានហើយ​តែលុះតែសួរពីហេតុផល​គឺចប់បណ្តោយ។
    ខ្ញុំអន់បំផុតគឺរកហេតុផលនេះឯង។ឧទាហរណ៍បើស្រឡាញ់នារីណាម្នាក់
    បើគេសួរថាហេតុអី​គឺចប់ដោយគ្មានវាចារ។

  12. Yaya Rithya ថា:

    Jass, me come so late hey, so No need to answer te, but I can continue topic LOVE, If love don have reason, how can love tov? because don know why u love her?

    so could explain me some?
    good luch

  13. Yaya rithya ថា:

    Jass bong, I agree with this point, but LOVE is the real one of heart that we don know what happen? Some time feel love,some time feel hate…. /This is call sence of heart…. But for me don have sence of this point te,.. hehehhe…

    oh! bong have baby hey man te?

    have a nice day.
    Best regard.

  14. Yaya Rithya ថា:

    Oh! so lovely nas hey….. Maybe one baby in filckr hey man te? Yes so cute nas

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s