ព្យញ្ជនៈ​ដែល​ខ្ញុំ​មិន​ដែល​ស្គាល់


បើ​លោក​អ្នក​បើក​វចនានុក្រម​ខ្មែរ ត្រង់​មេពាក្យ​ព្យញ្ជនៈ លោក​អ្នក​នឹង​ឃើញ​តួ​ព្យញ្ជនៈ​មួយ គឺ  -ំ ។ តើ​អាមួយ​ហ្នឹង​ម៉េច​ក៏​មិន​មែន ទៅ​វិញ?

ព្យញ្ជនៈ   ព្យ័ញ-ជៈនៈ   បា.; សំ.   ( ន. )  (ព្យញ្ជន; វ្យញ្ជន) x x x x ….. x  x x ព្យញ្ជនៈ​សម្រាប់​ប្រើ​ក្នុង​ភាសា​ខ្មែរ​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ​មាន ៣៣ តួ (ស្មើ​គ្នា​នឹង​ព្យញ្ជនៈ​ខាង​ភាសា​បាលី​ដែរ) គឺ ក ខ គ ឃ ង, ច ឆ ជ ឈ ញ, ដ ឋ ឌ ឍ ណ, ត ថ ទ ធ ន, ប ផ ព ភ ម; យ រ ល វ ស ឡ -ំ ; …… x x x x ។

ដូច្នេះ​ខ្ញុំ​ក៏​បើក​មើល​ពាក្យ អ វិញ។

អ   សម្រាប់​ភាសា​សំស្រ្កឹត​និង​បាលី​ប្រើ​អក្សរ​នេះ​ជា​ស្រៈ អាន​ថា អៈ ជា​គូ​គ្នា​នឹង​ស្រៈ អា (អ អា មួយ​គូ​នេះ​ហៅ អវណ្ណៈ) ជា​កណ្ឋជៈ មាន​សំឡេង​កើត​ក្នុង​ក ។ សម្រាប់​ភាសា​ខ្មែរ ប្រើ​ជា​ស្រៈ​ក៏​មាន ជា​ព្យញ្ជនៈ​សំឡេង​ស្រៈ​ក៏​មាន (ម. ព. ស្រៈ និង ព្យញ្ជនៈ ផង) ។ តាម​របៀប​រៀង​ព្យញ្ជនៈ ៣៣ តួ, បុរាណ​ផ្សំ​ជាមួយ​នឹង​និគ្គហិត (o) ជា អំ (ដើម្បី​ឲ្យ​ឮ​សំឡេង​ថា អ័ង) រៀង​ខាង​ចុង​បំផុត ជា​ព្យញ្ជនៈ​ទី​៣៣ (ជា​ទី ៨ ក្នុង​សេស​វគ្គ​ឬ​អវគ្គ), បើ​ប្រើ ឝ​ឞ ផង តែ​មិន​ប្រើ ឡ ផង​ទេ អំ ជា​ព្យញ្ជនៈ ទី ៣៤ (ជា​ទី ៩ ក្នុង​សេស​វគ្គ), បើ​ប្រើ ឡ ផង ចាត់​ជា​ព្យញ្ជនៈ ទី ៣៥ (ជា​ទី ១០ ក្នុង​សេស​វគ្គ) ។ សម្រាប់​ភាសា​ខ្មែរ, (ប្រើ​ដាក់​ត្រី​សព្ទ ( ៊ ) នេះ​ពី​លើ​ឲ្យ​មាន​សំឡេង​ជា អ៊ំ ក៏​បាន, ប៉ុន្តែ​បើ​ផ្សំ​ជាមួយ​នឹង​ស្រៈ ិ ី ឹ ឺ ើ អាច​ប្រើ​ជា អ៊ិ អ៊ី អ៊ឹ អ៊ឺ អ៊ើ ក៏​បាន​ដូច ស៊ និង ហ៊ ដែរ ។ ប្រើ​ផ្សំ​ពី​លើ ហ ឲ្យ​មាន​សំឡេង​ជា អ្ហ អ្ហ៊ ក៏​បាន​ដូច​ជា នៃ​អ្ហឺ, អា​អ្ហែង, ទេ​អ្ហ៊ៃ ជាដើម ។ ប្រើ​ផ្សំ​លើ ង ជា អ្ង ក៏​បាន ចំពោះ​ពាក្យ អ្ងែង (ហង​ឯង) ។ល។

កាន់​តែ​លែង​យល់​បណ្តោយ។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទស្សនៈ, វប្បធម៌​ទូទៅ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

8 Responses to ព្យញ្ជនៈ​ដែល​ខ្ញុំ​មិន​ដែល​ស្គាល់

  1. 4cambodia ថា:

    ខ្ញុំជួបពាក្យនឹងយូរមកហើយ ឪពុកខ្ញុំប្រាប់ ប្រហែលជាខ្ញុំនៅជុំរំសាយអេជស៍ ! វិចិត្រ មើលពាក្យ ស្រៈ, និគ្គហិត្ត ផង, គំនូសសញ្ញាវាដល់ទៅ៣យ៉ាងឯណោះគឺ៖ អ,អំ,ំ,ក៏បាន ជាទួទៅគេសរសេរ អ និង ំ ,អំ នេះគេមិនសូវប្រើទេ សព្វថ្ងៃ វាអាចច្រឡំ អំ អានថា(អំ) , ពីដើមព្យញ្ជនៈ អំ អានថា(អ័ង), ព្យញ្ជនៈ ំ នេះ មានសំឡេងពីរ គឺ ង ប្រកប និង ម ប្រកប វាកើតក្នុងច្រមុះ។:D

  2. 4cambodia ថា:

    ពិនិត្យដែរ នៅតែខុសទៀត « ជុំរុំ »

  3. 4cambodia ថា:

    ត្រូវហើយ ជំរំ(ន) កន្លែងជ្រកបណ្តោះអាសន្ន​។ ំ ជាស្រះនិស្ស័យក្នុងភាសាខ្មែរ ច្រើនតែជាសំឡេង ម ប្រកបៈ សំរាម សំរែ សំរោង សំយាក សំពៅ​ សំពះ សំនៀង… បើវាជាពាក្យមកពី បា. និង សំ. វិញ ច្រើនតែ ម និង ង ប្រកបៈ សំរិទ្ធ សំរិទ្ធិស័ក​ សច្ចំ (មិនមែនសាច់ ចំទេគឺ ចាំង ):D

  4. អគ្គលីបុត្រ ថា:

    ស្រះ ំ ពាក្យបាលីទេ ទុក្ខំ រុបំ នំបំ ចាក់សំ 😆

  5. nimol ថា:

    លោក​គ្រូ​វិចិត្រ​សាក​ផ្ទៀង​ផ្ទាត់​ជាមួយ​លោក​រី ស្រ៊ាង សាក​មើល (012​62​70​70​) ឬ ក៏​លោក​ឈៀង វិបុល​ក៏​បាន​ដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s