ថ្ងៃជ្រេបាត់អូន- បទ​ខ្មែរ vs បទ​បារាំង


បទ​ ថ្ងៃ​ជ្រេ​បាត់​អូន​ ច្រៀង​ដោយ​លោក​ស៊ិន ស៊ីសាមុត នេះ​ ខ្ញុំ​ចូល​ចិត្ត​ណាស់។ បទនេះ​បារាំង​ក៏​គេ​មាន​ដែរ ច្រៀង​ដោយ​លោក​ ចន្នី ហាលីដេយ។ នរណា​ចំលង​នរណា?។ ខ្ញុំ​ថា​ខ្មែរ​ចំលង​គេ​ហើយ តែបាន​កាឡៃ​អោយ​ពិរោះ​ស្តាប់​ជាង​បទ​ដើម​ទៅ​ទៀត(ទស្សនៈ​ខ្ញុំ)។

ថ្ងៃជ្រេបាត់អូន

ច្រៀង​ដោយ​ស៊ិន ស៊ី​សាមុត

ថ្ងៃក៏ជ្រេទេទាបទៅហើយ ម្តេចឡើយក៏បាត់មិនឃើញពៅ
ខ្យល់អើយជួយផងនាំស្រីមកឥលូវ ខ្ញុំនៅ នៅចាំ ចាំស្នេហ៍ ។

មកចុះអូនស្ងួនពៅព្រលឹង បងនៅ នៅចាំថ្នមបំពេ
សន្សើមយប់ជ្រៅត្រជាក់ណាស់មាសមេ បងនៅ នៅចាំ ចាំថ្លៃ ។

ដល់ថ្ងៃស្អែកបងនឹងបែកហើយ អូនអ្ហើយ អូនមករួមមេត្រី
ព្រោះស្អែកបងបែក បែកឆ្ងាយពីចរណៃ ថ្ងៃណានឹងជួប ទៀតឡើយ ។

បទ​ Le pénitencier

ច្រៀង​ដោយ​ Johnny Hallyday.

Les portes du pénitencier  ទ្វារ​គុក
Bientôt vont se fermer         នឹង​បិទ​ឥលូវ​ហើយ
Et c’est là que je finirai ma vie  កន្លែង​​នេះ​ហើយ​ជា​ចុង​បញ្ចប់​នៃ​ជីវិតបង
Comm’d’autres gars l’ont finie   ដូច​ក្មេង​ប្រុង​ដទៃ​ទៀត​ដែរ។

Pour moi ma mère a donné       ម្តាយបងបាន​ប្រគល់​អោយបង
Sa robe de mariée                          នូវ​រ៉ូប​ថ្ងៃ​រៀប​ការ​របស់​គាត់
Peux-tu jamais me pardonner តើ​អូន​អាច​អភ័យ​ទោស​ដល់​បង​​បានទេ
Je t’ai trop fait pleurer              បង​​បាន​ធ្វើ​អោយ​អូនយំ​ជា​រហូត​មក។

Le soleil n’est pas fait pour nous ព្រះ​អាទិត្យ​មិន​មែន​សំរាប់​យើង​ទេ
C’est la nuit qu’on peut tricher  គឺ​រាត្រីកាល​ដែល​យើង​អាច​បិទ​បាំង​បាន
Toi qui ce soir a tout perdu   គឺ​អូន​​ដែល​នឹង​បាត់​អ្វី​ៗ​ទាំង​អស់​នៅ​ពេល​យប់​នេះ
Demain tu peux gagner .         ថ្ងៃ​ស្អែកជា​ថ្ងៃ​ថ្មី​សំរាប់​​អូន។

O mères, écoutez-moi  ឱ​អ្នក​ម្តាយ​គ្រប់​គ្នា​អើយ
Ne laissez jamais vos garçons ចូរ​កុំ​ទុក​កូន​អ្នក​ចោល
Seuls la nuit traîner dans les rues តែ​ម្នាក់​ឯង​តាម​ផ្លូវ​នា​ពេល​រាត្រី
Ils iront tout droit en prison ពួក​វា​នឹង​ដើរ​តំរង់​ទៅគុក​ហើយ។

Toi la fille qui m’a aimé អូន​ជា​ស្រី​ដែល​​ស្រលាញ់បង
Je t’ai trop fait pleurer បង​បាន​ធ្វើ​អោយ​យំជា​រហូត​មក
Les larmes de honte que tu as versées ទឹក​ភ្នែក​នៃ​ក្តី​អៀន​ខ្មាស់​ដែល​អូន​សំរក់​មក
Il faut les oublier  ចូរ​អូន​បំភ្លេច​ចោល​ទៅ។
Les portes du pénitencier ទ្វារ​គុក
Bientôt vont se fermer នឹង​បិទ​ឥលូវ​ហើយ
Et c’est là que je finirai ma vie គឺ​ទី​នេះ​ហើយ​ជា​កន្លែង​ចុង​ក្រោយ​នៃ​ជីវិតបង

Comm’d’autres gars l’ont finie ដូច​ក្មេង​ប្រុស​ឯទៀត​ដែរ។

Ref:

  1. http://dogcity.wordpress.com/
  2. http://lyricwiki.org/
Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
This entry was posted in ផ្សេង​ៗ and tagged , . Bookmark the permalink.

2 Responses to ថ្ងៃជ្រេបាត់អូន- បទ​ខ្មែរ vs បទ​បារាំង

  1. Vireak ថា:

    ខ្ញុំគិតថាយើងជាជានជាតិខ្មែរបានស្តាប់បទជាភាសាខ្មែរហើយភាគច្រើន
    គិតថាបទជាភាសាខ្មែរពិរោះជាពិសេសបទដែលបកស្រាយដោយអធិរាជ
    សំលេងមាសស៊ិនស៊ីសាមុត។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s