សំរាម​នៅ​លើ​មេឃ


យោង​តាម​របាយការណ៍​ប្រចាំ​ត្រីមាស​របស់ NASA បាន​អោយ​ដឹង​ថា មាន​វត្ថុ​រឺ​កាក​សំនល់ ប្រហែល​ជា​៩៨០០​ ដែល​ក្នុង​នោះ​ផលិតផល​រុស្ស៊ី​មាន ៤២២៥ កំពុង​តែ​ហោះ​ហើរ​ជុំ​វិញ​អ័រប៊ីត​ផែន​ដី។ របាយការណ៍​នេះ ប្រើ​​តេលេស្កុប និង​ឧបករណ៍​ផ្សេង​ទៀត​នៅ​លើ​ផែន​ដី ហើយ​គិត​រហូត​មក​ដល់ត្រឹម​ថ្ងៃ​ទី​២០ កញ្ញា ២០០៦។

pollution-spatiale-orbite-geostationnaireសំរាម​នៅ​អ័រប៊ីត​កំពស់​35 786 km​ពី​អេក្វាទ័រ។រូប​គូរ​ដោយ​កុំ​ព្យូទ័រ។

pollution-spatiale-orbite-basseសំរាម​នៅ​អ័រប៊ីត​កំពស់​ 350km ទៅ 1400 km​ពី​អេក្វាទ័រ។រូប​គូរ​ដោយ​កុំ​ព្យូទ័រ។

វត្ថុ​អស់​នោះ​គ្មាន​អ្វី​ក្រៅ​ពី​ ផ្កាយ​រនប ធុង​ឧស្ម័ន​របស់​យាន​អវកាស និង​កាកសំនល់​របស់​ធាតុ​ផ្សេង​ៗ​នៃ​ផ្កាយ​រនប និង​បំនែក​យាន​ចំលង​ពេល​ត្រលប់​មក​ផែន​ដី​វិញ​នោះ​ទេ។ ខ្លះ​ហោះ​បុក​នឹង​កាក​សំនល់​គ្នា​វា​ បង្កើត​បាន​ជា​កាក​សំនល់​ផ្សេង​ទៀត ខ្លះ​បញ្ចប់​ដោយ​ធ្លាក់​មក​ផែន​ដី ដោយ​ឆេះ​ក្នុង​បរិយាកាស។ ប៉ុន្តែ​ភាគ​ច្រើន​មាន​អាយុកាល​ដប់​ឆ្នាំ​ជាង ហើយ​បង្ក​ជា​បញ្ហា​ធ្ងន់​ធ្ងរ​ដល់​សកម្មភាព​មនុស្ស​នៅ​ក្នុង​អ័រប៊ីត​ទាប។

ភាគ​ច្រើន​នៃ​វត្ថុ​អស់​នេះ (ចំនួន​៤២២៥)​ជា​ផលិតផល​រុស្ស៊ី ដែល​ ម៉ាស៊ីន​អវកាស​ចំនួន​១៣៨០ កំពុង​តែ​ដំនើរ​ការ រឺ​ក៏​ជិត​ផុត​កំនត់​ការ​ប្រើ​ប្រាស់ និង ២៨៦៥​ផ្សេង​ទៀត​ជា​ធុង​ឧស្ម័ន​របស់​យាន​អវកាស និង កាក​សំនល់​ផ្សេង​ទៀត។ អាមេរិច​មាន​ចំនាត់​ថ្នាក់​លេខ​២ ដោយ​បន្សល់​​កាកសំនល់​ចំនួន ៤០៦៦ ដែល​ក្នុង​នោះ​មាន​ផ្កាយ​រនប​ចំនួន ១០២៨ និង​កំជ្រួច​និង​កាកសំនល់​ផ្សេង​ទៀត​ចំនួន​៣០៣៨។

អ្នក​បន្ទាប់​គឺ​ប្រទេស​ចិន ដែល​បាន​បន្សល់​វត្ថុ ៣៧៦ ក្នុង​នោះ​ផ្កាយ​រនប​ចំនួន​៥៤ និង ធុង​ឧស្ម័ន​​និង​កាកសំនល់​ផ្សេង​ទៀត​ចំនួន៣២២។ ប្រទេស​បារាំង​បាន​បន្សល់​វត្ថុ ៣៥៣ ក្នុង​នោះ​ផ្កាយ​រនប​ចំនួន​៤៤ និង កាំជ្រួច​​ចំនួន៣០៩។  ប្រទេស​ជប៉ុន​បាន​បន្សល់​វត្ថុ ១៨១ ក្នុង​នោះ​ផ្កាយ​រនប​ចំនួន​៩៦ និង កាំជ្រួច​​ចំនួន៨៥។  ប្រទេស​ឥណ្ឌា​បាន​បន្សល់​វត្ថុ ១៣៩ ក្នុង​នោះ​ផ្កាយ​រនប​ចំនួន៣១ និង កាំជ្រួច​​ចំនួន១០៨។ ជា​បញ្ចប់​ ប្រទេស​ផ្សេង​ទៀត​​បាន​បន្សល់​វត្ថុ ៣៨៨ ក្នុង​នោះ​ផ្កាយ​រនប​ចំនួន៣៦០ និង កាំជ្រួច​​ចំនួន២៨។

(techno-science.net)

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

4 Responses to សំរាម​នៅ​លើ​មេឃ

  1. មើល​អ៊‍ីចឹង​ទៅ ច្រើន​សម្បើម​ណាស់

  2. អគ្គលីបុត្រ ថា:

    សិនទ្រី​កំពុង​ទាក់ទងទៅ​សំអាតហើយ!

  3. វិចិត្រ ថា:

    គង់​មាន​​ថ្ងៃ​ណា​មួយ​ខ្មោច​ផ្កាយ​រនប​អស់​នោះ​​ធ្លាក់​មក​លើ​ក្បាល​អ្នក​ធំ​ស្រុក​ខ្មែរ​មិន​ខាន…​

  4. កូនខ្មែរ-បារាំង ថា:

    បើមានថ្ងៃណាមួយខ្មោចផ្កាយរណបទាំងអស់នោះធ្លាក់មកលើក្បាលអ្នកធំៗនៅស្រុកខ្មែរមែន​នោះ សូមឲ្យវាធ្លាក់ត្រូវក្បាល ហ៊ុន មុនគេ នឹងឲ្យរហ័សឆាប់បានទៅជួប ហុក !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s