ប្រវត្តិ​ថ្ងៃ​បុណ្យ​វ៉ាលេនទីន រឺ ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រលាញ់


នៅ​រៀងរាល់​ថ្ងៃ​១៤ កុម្ភៈ​ ក្មេង​​​ក្រុងភ្នំពេញ ប្រពាក់​ប្រពូន​ទិញ​ផ្កា​កុលាប​ជូន​ដល់​អ្នក​ដែល​ខ្លូន​ស្រលាញ់ និង​លួច​ស្រលាញ់ មាន​ទាំង ឪពុក​ម្តាយ មិត្តភក្តិ លោក​គ្រូ​អ្នក​គ្រូ និង​គូ​សង្សារ។ តែ​ថា ថ្ងៃ​បុណ្យ​សាំង វ៉ាលេនទីន ទី​១៤ កុម្ភៈ​នេះ មក​ពី​ណា? នរណា​ជា​ សាំង វ៉ាលេនទីន? គាត់​បាន​ធ្វើ​អ្វី​បាន​ជា​គេ​យក​ឈ្មោះ​គាត់​មកភ្ជាប់​នឹង​ពិធី​បុណ្យ​នេះ​ទៅ​វិញ?។

ប្រវត្តិ​ថ្ងៃ​បុណ្យ​វ៉ាលេនទីន ជា​រឿង​អាថ៌កំបាំង​មួយ តែ​អ្នកស្រុក​អឺរ៉ុប​ស្គាល់​ច្បាស់​ណាស់​ថា ខែ​កុម្ភៈ​ជា​ខែដ៏​រ៉ូមែនទិច​មួយ។​ បុណ្យ​វ៉ាលេនទីន​ដែល​គេ​ប្រារព្ធធ្វើ​សព្វ​ថ្ងៃ​នេះ មាន​ទាំង​ប្រពៃណី​គ្រីស្ទៀន និង​រ៉ូម៉ាំង។

សព្វ​ថ្ងៃ​នេះ ព្រះវិហារ​កាតូលិច បាន​ទទួល​ស្គាល់​សាំង​ឈ្មោះ វ៉ាលេនទីន​ រឺ វ៉ាលេនទីនុស បីនាក់ ដែល​ពួក​គេ​ទាំង​បី​នាក់​នោះ​សុទ្ធ​តែ​ជាទុក្ករបុគ្គល។
valentines-day
មាន​រឿង​ព្រេង​មួយ​បាន​ពោល​ថា វ៉ាលេនទីន​ជា​បព្វជិត ក្នុង​សវ.ទី​បី​នៅ​រ៉ូម។ នៅ​ពេល​ដែល​ព្រះ​ចៅ ក្លូឌ្យៀស II បាន​សំរេច​ចិត្ត​ថា បុរស​គ្មាន​ប្រពន្ធ​អាច​ទៅ​ធ្វើ​ចំបាំង​ពូកែ​ជាង​បុរស​មាន​ប្រពន្ធ​និង​គ្រួសារ ទ្រង់​ក៏​ចេញ​ច្បាប់​ហាម​មិន​អោយយុវជន​​​រៀបការ​។ វ៉ាលេនទីន​បាន​ដឹង​ថា ក្រឹត្យនេះ​គ្មាន​យុត្តិធម៌​ ក៏​ប្រឆាំង​នឹង ក្លូឌ្យៀស ហើយ​បន្ត​រៀប​អាពាហ៍​ពិពាហ៍​អោយ​ក្មេង​ៗ​ ជា​សំងាត់។ នៅ​ពេល​ដែល​សកម្មភាព​របស់​វ៉ាលេនទីន​ត្រូវ​បាន​ដឹងដល់ក្លូឌ្យៀស ក្លូឌ្យៀសក៏​បញ្ជា​អោយ​គេ​យក​វ៉ាលេនទីន​ទៅ​សំលាប់។

រឿង​ផ្សេង​ទៀត​បាន​ពោល​ថា វ៉ាលេនទីន​ប្រហែល​ជា​ត្រូវ​សំលាប់​ដោយសារ​បាន​ជួយ​រំដោះ​អ្នក​ទោសគ្រីស្ទៀន​ពី​ពន្ធនាគាររ៉ូម៉ាំង ដែល​នៅ​ទី​នោះ​អ្នក​ទោស​ត្រូវ​គេ​ធ្វើ​បាប​ជា​ខ្លាំង។
មាន​រឿង​ព្រេង​មួយ​នោះ​បាន​ពោល​ថា វ៉ាលេនទីន​ បាន​ពេល​មួយ​នោះ​បាន​ផ្ញើ​សំបុត្រ​វ៉ាលេនទីន​នេះ​ដោយ​ខ្លួន​គាត់​តែ​ម្តង។ នៅ​ពេល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ គេ​បាន​ជឿ​ថា​វ៉ាលេនទីន​​បាន​ស្រលាញ់​កូន​ស្រី​របស់​អ្នក​ទោស​ម្នាក់​​នៅ​ក្នុង​បន្ទប់​ជា​មួយ​គ្នា​ នៅ​ពេល​ដែល​នារី​នោះ​បាន​ទៅ​សួរ​សុខ​ទុក្ខ​ឪពុក​របស់​នាង។ មុន​ពេល​គាត់ស្លាប់ គាត់​បាន​សរសេរ​សំបុត្រ​មួយ​ទៅ​នាង ដោយ​បាន​បញ្ចប់​សេចក្តី​ថា “From your Valentine,” “ពី​វ៉ាលេនទីន​របស់​អូន” ជា​ប្រយោគ​មួយ​ដែល​គេ​នៅ​ប្រើ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។

ថ្វី​បើ​ការ​ពិត​នៅ​ពី​ក្រោយ​រឿង​វ៉ាលេនទី​ន​នេះ​មិន​ច្បាស់​លាស់​យ៉ាង​ណា​ក៏​ដោយ រឿង​ព្រេង​នេះ​ប្រហែល​​ជា​ពន្លើស​ទៅ​លើ​បុគ្គលិក​លក្ខណៈ​របស់​គាត់​ ថា​មាន​ចិត្ត​ល្អ វីរភាព​ ហើយ​ជា​ពិសេស​នោះ រូបភាព​រ៉ូមែនទិច។ នៅ​យុគកណ្តាល​នៃ​ប្រវត្តិសាស្ត្រ វ៉ាលេនទីន​ជា​សាំង​ដ៏​មាន​ប្រជាប្រិយ​ម្នាក់​នៅ​អង់គ្លេស​និង​បារាំង។

valentines_day_sucks1
សំរាប់​អ្នក​ត្រូវ​សង្សារ​បែក​ចិត្ត

អ្នក​ខ្លះ​ជឿ​ថា ថ្ងៃ​បុណ្យ​វ៉ាលេនទីន​េនះ ធ្វើ​នៅ​ពាក់​កណ្តាលខែ​កុម្ភៈ ដើម្បី​រំលឹក​ដល់​មរណភាព​របស់​វ៉ាលេនទីន ដែល​ប្រហែល​ជា​នៅ​ ឆ្នាំ​២៧០​ក្រោយ​គស.។ អ្នក​ខ្លះ​ទៀត ព្រះវិហារ​គ្រីស្ទៀន អាច​សំរេច​ចិត្ត​ធ្វើ​បុណ្យ​វ៉ាលេនទីន នៅ​ពាក់​កណ្តាល​ខែ​កុម្ភៈ ដើម្បី​​ធ្វើ​គ្រីស្ទៀនូបនីយកម្ម​លើ​ពិធី​បុណ្យ​Lupercalia របស់​អ្នក​មិន​កាន់​សាសនា​គ្រឹស្ទ។ នៅ​រ៉ូម​សម័យ​បុរាណ ខែ​កុម្ភៈ ជា​ថ្ងៃ​ចាប់​ផ្តើម​ផ្លូវ​ការ​នៃ​និទាឃ​រដូវ(រដូវ​ក្តៅ) ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ពេល​ដែល​ត្រូវ​ធ្វើ​ការ​សំអាត។​ គេ​ហដ្ឋាន​ត្រូវ​តែ​សំអាត​តាម​ផ្លូវ​ធម៌ ដោយ​បោស​សំអាត​អោយ​ស្អាត ហើយ​បាច​អំបិល និង​ម្សៅ​។
Lupercalia, ដែល​ចាប់​ផ្តើម នៅ​ថ្ងៃ​១៥ កុម្ភៈ ជា​ពិធី​បុណ្យ​សុំ​ភោគផល​មួយ​ឧទ្ទិស​ដល់​ព្រះអាទិទេពFaunus ដែល​ជា​អាទិទេព​របស់​ពួក​រ៉ូម៉ាំង​ផ្នែក​កសិកម្ម រឺ​ក៏​ឧទ្ទិស​ដល់​អ្នក​បង្កើត​ពួក​រ៉ូម៉ាំង គឺ Romulus និង Remus។

ដើម្បី​ផ្តើម​ពិធី​បុណ្យ​នេះ សមាជិក​របស់Luperci ដែល​ជា​បព្វជិត​របស់​រ៉ូម៉ាំង ត្រូវ​ប្រមូល​ផ្តុំ​ក្នុង​ល្អាង​ពិសិដ្ឋ​មួយ​ដែល​កុមារRomulus និង Remus អ្នក​បង្កើត​រ៉ូម ត្រូវ​បាន​គេ​ជឿ​ថា ត្រូវ​បាន​​ចចក​ញី​មួយ(lupa -> loupe)​ថែរក្សាទុក​ក្នុង​ទី​នោះ។ បន្ទាប់​មក​ទៀត​ពួក​បព្វជិត​បូជាពពែ​មួយ​ក្បាល សំរាប់​ភោគផល​កសិកម្ម និង​ឆ្កែ​មួយ​សំរាប់​ការ​សំអាតអោយ​បរិសុទ្ធ។

បន្ទាប់​មក​ទៀត​ក្មេង​ប្រុស​ចៀរ​ស្បែក​ពពែ​ជា​ចំរៀក ជ្រលក់​ក្នុង​ឈាម​នៃ​ពិធី​បូជា ហើយ​យក​មក​ដើរ​តាម​ផ្លូវ ​ដើម្បី​វាយ​ស្រាល​ៗ​ទៅ​លើ​ស្ត្រី​និង​ចំការ​។ ស្ត្រី​រ៉ូម៉ាំង​មិន​ខ្លាច​វា​ទេ ពួក​នាង​ចង់​អោយ​គេ​វាយ​នឹង​ស្បែក​នេះ​ដោយ​ជឿ​ថា​ឆ្នាំ​ក្រោយ​នឹង​ទទួល​បាន​ភោគ​ផល​កាន់​តែ​កើន​ឡើង។ ថ្ងៃ​បន្ទាប់​មក​ទៀត ស្ត្រី​វ័យ​ក្មេង​ទាំង​អស់នៅ​ក្នុង​ក្រុង​នឹង​សរសេរ​ឈ្មោះ​ដាក់​ក្នុង​ក្រល​ធំ​មួយ។ ពួក​អភិបាល​ក្រុង​នឹង​ជ្រើស​រើស​យក​ឈ្មោះ​មួយ​ម្តង​ម្នាក់ៗ​ចេញ​ពី​ក្រល​នោះ​ ហើយ​ក្លាយ​ជា​គូ​នឹង​គ្នា​ក្នុងឆ្នាំ​នោះ ជា​មួយ​នឹង​ស្ត្រី​ដែល​គាត់​ចាប់​បាន​នោះ។ គូ​អស់​នោះ ជា​ទូទៅ​ច្រើន​តែ​បញ្ចប់​ដោយ​រៀបការ​នឹង​គ្នា។ សម្តេច​សង្ឃ Gelasius បាន​ប្រកាស​ទទួល​ស្គាល់​ថ្ងៃ​បុណ្យ វ៉ាលេនទីន ១៤​កុម្ភៈ នៅ​ឆ្្នាំ​៤៩៨ ក្រោយ​គស.។ ប្រព័ន្ធ​ឡូតូ​ជ្រើស​រើស​គូ​ស្រករ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​គ្មាន​លក្ខខណៈ​គ្រីស្ទៀន ហើយ​ត្រូវ​បាន​ហាម​ឃាត់។

rome

ក្រោយ​មក​ទៀត​នៅ​យុគ​កណ្តាល នៅ​បារាំង​និង​អង់គ្លេស​គេ​ជឿ​ថា១៤​កុម្ភៈ ជា​ពេល​ចាប់​ផ្តើម​នៃ​រដូវ​សត្វ​ជ្រើស​រើស​គូ។ សំបុត្រ​វ៉ាលេនទីន​ចាស់​បំផុត​ដែល​គេ​ស្គាល់ហើយ​នៅ​មាន​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ ជា​កំនាព្យ​ឆ្នាំ​១៤១៥សរសេរ​ដោយ Charles ដែល​ជា​Duke​នៃ​​Orleans ទៅកាន់​ប្រពន្ធ​របស់​គាត់ នៅ​ពេល​គាត់​ជា​ឃុំ​នៅ​ក្នុង ប៉ម​ក្រុង​ឡុង បន្ទាប់​ពី​ចាញ់​សង្គ្រាម​នៅ​Agincourt:

Je suis desja d’amour tanné
Ma tres doulce Valentinée…
(Charles d’Orléans, Rondeau VI, lines 1–2)

ជា​ច្រើន​ឆ្នាំ​ក្រោយ​មក​ គេ​បាន​ជឿ​ថា ស្តេច​Henry V បាន​ជួល​អ្នក​និពន្ធ​ម្នាក់ ឈ្មោះ John Lydgate អោយ​មក​សរសេរ​សំបុត្រ​វ៉ាលេនទីន​សំរាប់​ផ្ញើ​អោយ​ Catherine នៅ​Valois។

នៅ​អង់គ្លេស​ ថ្ងៃ​វ៉ាលេនទីន ចាប់​ផ្តើម​ល្បី​នី​សវ.​ទី​១៧។ ប៉ុន្តែ​នៅ​ពាក់​កណ្តាល​សវ.​ទី​១៨ វា​ក្លាយ​ជា​ទំលាប់​មួយ​សំរាប់​មិត្ត​ភក្តិ​និង​គូ​សង្សារ​ ក្នុង​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់ ដែល​គេ​ផ្ញើ​និមិត្តសញ្ញា​នៃ​ក្តី​ស្រលាញ់​រឺ​ពាក្យ​កាព្យ​ផ្សេង​ៗ​ទៅ​គ្នា​ទៅ​វិញ​ទៅ​មក។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s