លុយ​អាច​ទិញ​សុភមង្គល​បាន


LiveScience, 7 កុម្ភៈ 2009
អ្នក​ប្រហែល​ជា​ធ្លាប់​លឺ​ជា​ញឹក​ញយ​ថា លុយ​មិន​អាច​ទិញ​សុភមង្គល​បាន។ ប៉ុន្តែ​ទស្សនៈ​ក៏​នៅ​តែ​មិន​អាច​បញ្ឃប់​អ្នកពី​ការ​ដើរ​ផ្សារ​បាន។ ប៉ុន្តែ​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​ៗ​នេះ បាន​លើក​គំនិត​មក​ថា អ្នក​អាច​ត្រូវ​ការ​ចំនាយ​ច្រើន​លើ​ការ​ធ្វើ​អ្វី​​និង​តិច​លើ​សំភារៈ។

ការ​ទិញ​បទ​ពិសោធន៍​ជីវិត(ដូច​ជា​ការ​ដើរ​លេង ចូល​មើល​កុន …) ជា​ជាង​ទិញ​កម្មសិទ្ធ​ជា​សំភារៈ បាន​នាំ​មក​នូវ​សុភមង្គល​ដ៏​ប្រសើរ​មួយ សំរាប់​ទាំង​អ្នក​ចំនាយ​និង​អ្នក​នៅ​ជុំ​វិញ​នោះ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​អ្នក​ស្រាវជ្រាវ​ នៅ​ថ្ងៃ​នេះ​នៅ​ក្នុង​ជំនួប​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ អង្គការ​សំរាប់​បុគ្គលភាព និង ចិត្តសាស្ត្រ​សង្គម។

អ្នក​ស្រាវ​ជ្រាវ​បាន​និយាយ​ថា ទៅ​ញ៉ាំ​បាយ​នៅ​ក្រៅ រឺ​ទិញ​សំបុត្រ​ចូល​មហោស្រព បង្កើន​នូវ​សុខមាលភាព​ ព្រោះ​ពួក​វា​បាន​បំពេញ​នូវ​តំរូវ​ការ​លំដាប់​ខ្្ពស់ ជា​ពិសេស​តំរូវ​ការ​​នូវ​ការ​តភ្ជាប់​ជា​មួយ​នឹង​សង្គម និង ភាព​រស់​រវើក​នៃ​ជីវិត ដែល​ធ្វើ​អោយ​ខ្លួន​ឯង​មាន​អារម្មណ៍​​ថាមាន​ជីវិត។
លោក Ryan Howell ដែល​ជា assistant professor ផ្នែក​ចិត្តសាស្ត្រ​នៅ San Francisco State University បាន​និយាយ​ថា “របក​គំហើញ​នេះ គាំ​ទ្រ​ដល់​បន្លាយ​នៃ​ទ្រឹស្តី​តំរូវ​ការ​មូលដ្ឋាន ដែល​ការ​ទិញ​ដែល​បង្កើន​ភាព​ពេញ​ចិត្ត​នៃ​តំរូវ​ការ​ចិត្ត​សាស្ត្រ​ នឹង​បង្កើត​សុខមាលភាព​ដ៏​ធំ​ធេង​មួយ”។

ការ​ស្រាវ​ជ្រាវ​នៅ​ក្នុង ទស្សានវដ្តី​វិទ្យាសាស្ត្រ(journal Science) ឆ្នាំ​២០០៦ បាន​បង្ហាញ​ថា ប្រាក់​ចំនូល​បាន​ដើរ​តួ​នាទី​កាន់​តែ​មិន​សូវ​សំខាន់​ទៅ​ៗ​នៅ​ក្នុង​បញ្ហា​សុភមង្គល​សព្វ​ថ្ងៃ​នេះ។ តែ​ទោះ​ជា​យ៉ាង​ណា ការ​ស្រាវជ្រាវ​មួយ​ទៀត​បាន​បង្ហាញ​ថា​មាន​ស្ថាន​ភាព​ខ្លះ​ដែល​លុយ​អាច​ជួយ​បាន ដោយ​បូក​បញ្ចូល​ទាំង​អ្នក​ដែល​​ពិការ រឺ​មាន​ជំងឺ។ ការ​ស្រាវ​ជ្រាវ​ផ្សេង​ទៀត បាន​រក​ឃើញ​ថា ការ​អោយ​ទាន​ជា​លុយ​បាន​បង្កើន​នូវ​សេចក្តី​រីក​រាយ​ខ្លះ (ឥណ្ឌា​រក​ឃើញ​ទស្សនៈ​នេះ​យូរ​មក​ហើយ!!)។

អ្នក​ចូល​រួម​ក្នុង​ការ​អង្កេត​ថ្មី ត្រូវ​បាន​គេ​សុំ​អោយ​សរសេរ​ពី​ការ​ពិចារណា និង ផ្តល់​ចំលើយ​អំពី​វត្ថុ​ដែល​គេ​ទិញ​ក្នុង​ពេល​ថ្មី​ៗ​នេះ។ អ្នក​ចូល​រួម​ទាំង​នោះ​បាន​បង្ហាញ​ថា ការ​ទិញ​ជា​បទ​ពិសោធន៍ ជា​ការ​ចំនាយ​លុយ​ដ៏​ប្រសើរ​មួយ​សំរាប់​ពួក​គេ និង​សុភមង្គល​ដ៏​ត្រកាល​មួយ​សំរាប់​ពួក​គេ​និង​អ្នក​ដទៃ។​ លទ្ធផល​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា បទពិសោធន៍​បាន​បង្កើត​សុភមង្គល​ច្រើន​ ដោយ​មិន​អាស្រ័យ​នឹង​បរិមាណ​ចំនាយ​រឺ​បរិមាណ​ចំនូល​របស់​អ្នក​ចំនាយ​ទេ។

បទ​ពិសោធន៍​ទាំង​នោះ​ក៏​នាំ​មក​នូវ​សេចក្តី​ពេញ​ចិត្ត​រយៈ​ពេល​យូរ​ផង​ដែរ។

លោក​Howell បាន​និយាយ​ថា “បទ​ពិសោធន៍​ដែល​ទិញ​មក ផ្តល់​នូវ​អនុស្សាវរីយ៍ដ៏​ធំ​មួយ។ យើង​នឹង​មិន​ទោរ​ទៅ​រក​ការ​ធុញ​ទ្រាន់​ដូចជា​​អនុស្សាវរីយ៍​នៃ​សុភមង្គល​បាន​មក​ពី​ការ​ទិញ​របស់​ថ្មី​ទេ”(បាន​ទូរសព្ទ​ថ្មី​ស្រលាញ់​អឺយ​ស្រលាញ់ ដល់​យូរ​បន្តិច​ចេះ​តែ​ទើស​នេះ​ទើស​នុះ!!! )។

Howell បាន​កត់​សំគាល់​ថា ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​ចាប់​ពី​ពេល​នេះ​ទៅ​កាល​ពី​៣៥​ឆ្នាំ​មុន បាន​បង្ហាញ​ថា លុយ​មិន​អាច​ធ្វើ​អោយ​មនុស្ស​សប្បាយ​រីក​រាយ​បាន​ទេ។ ទោះ​ជា​យ៉ាង​ណា​ក្តី​ជំនឿ​នៅ​តែ​មាន​ថា​ថ្ងៃ​ណា​មួយ​វា​នឹង​អាច។

Howell បាន​និយាយ​ថា”ជំនឿ​នេះ​ប្រហែល​ជាកំពុង​តែ​​កើតមាន​ពិត​​ហើយ ព្រោះ​លុយ​បាន​ធ្វើ​អោយ​មនុស្ស​ខ្លះ​សប្បាយ​រីក​រាយ​ក្នុង​រយៈណា​មួយ យ៉ាង​ហោច​ណាស់​ក៏​នៅ​ពេល​ដែល​ពួក​គេ​ចំនាយ​វា​​ទៅ​លើ​បទ​ពិសោធន៍​ជីវិត​ដែរ”។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

One Response to លុយ​អាច​ទិញ​សុភមង្គល​បាន

  1. អគ្គលីបុត្រ ថា:

    ទិញបាន​​ខ្លះ​ដែរ តែ​មិន​ទាំង​អស់​ទេ!
    ជួលកាល​ចង់​ការ​ជាមួយ​កូន​សេដ្ឋី​ដើម្បីក្លាយជាអ្នកមានឆាប់ៗ តែអត់អាច​បង្ខំចិត្ត​ខ្លួន​ឯង​បាន! ពេលខ្លះ​ចង់​ប្រើលុយ​ដើម្បី រកសង្សារ តែ​ខ្លាច​បាន​មក​សុទ្ធតែ​នារីមុខ​លុយ យ៉ាប់​មិនខាន!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s