កម្ពុជា​ ជា​ទី​ផ្សារ​ដ៏​មាន​សក្តានុពល​សំរាប់​ផលិតផល​វៀតណាម


VietNamNet Bridge (06/02/2009)– កម្ពុជា​ប្រទេស​ជិត​ខាង ជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​មួយ​សំរាប់​ផលិតផល​វៀតណាម យោង​តាម រដ្ឋមន្ត្រី​​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម។

លោក​រដ្ឋមន្ត្រី​បាន​និយាយ​ថា មាន​ការ​កើន​ឡើង​នៃ​តំរូវ​ការ​ផលិត​ផល​វៀត​ណាម ជា​ពិសេស​ដែក ជីរ ថ្នាំ​សំលាប់​សត្វ​ល្អិត ថ្នាំ​ពេទ្យ ប្លាស្ទិច សំលៀក​បំពាក់។

ស្បែក​ជើងម៉ាក​ Biti, គ្រឿង​ភេសជ្ជៈVinamilk និង ម្ហូប​Vissan ក្លាយ​ជា​ជំរើស​របស់​អតិថិជន​ខ្មែរ ជំនួស​អោយ​ទំនិញ​ចិន​និង​ថៃ​។

ជាង​នេះ​ទៅ​ទៀត ភ្ញៀវ​ខ្មែរ​មក​លេង​ក្រុង​ហូជីមិញ ចូល​ចិត្ត​ដើរ​ហាង​សុភ័រម៉ាឃែត និង ពិនិត្យ​សុខភាព​នៅមន្ទីរ​ពេទ្យ Cho Ray, Binh Dan និង Gia Dinh។ យោង​តាម​ក្រុមហ៊ុន​ទេសចរណ៍​ក្នុង​ស្រុក ទេសចរណ៍​ខ្មែរ​ម្នាក់ៗ ចំនាយ​ប្រហែល 850 ទៅ 2.000 USD ក្នុង​ពេល​មក​ទស្សនា​ស្រុក​វៀត​ណាម​។

ឆ្លៀត​ក្នុង​ឱកាស​នេះ ក្រុមហ៊ុន​វៀតណាម​ជា​ច្រើន​បាន​មក​បើក​ហាង​រក​ស៊ី​នៅ​ស្រុក​ខ្មែរ។ ក្នុង​ឆ្នាំ​២០០៨ មាន​ក្រុមហ៊ុន ការិយាល័យ​តំនាង និង​ហាង​ទំនិញ ​វៀតណាម​ច្រើន​ជាង ១៥០​ បាន​មក​បើក​ការ​រក​ស៊ី​នៅ​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា បេសកជន​ពាណិជ្ជកម្ម​វៀតណាម នៅ​កម្ពុជា បាន​ប្រាប់​ថា មាន​ឈ្មួញ​​វៀត​ណាម​បន្តិច​បន្តួច​ប៉ុណ្ណោះ​ដែល​មាន​គំរោង​យូរ​អង្វែង​ ក្នុង​ការ​អភិវឌ្ឍ​ទី​ផ្សារ​នៅ​ទី​នេះ។

សព្វ​ថ្ងៃ​នេះ​វៀតណាម​ជា​ប្រទេស​នាំ​ចេញ​ទីបី​ធំ​បំផុត​ចូល​ប្រទេស​កម្ពុជា បន្ទាប់​ពី​ថៃ និង​ចិន​ ដែល​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ កម្ពុជា​ជា​ទី​ផ្សារ​ធំ​បំផុត​លំដាប់​ទី​១៦​របស់​វៀតណាម។

ប្រទេស​វៀត​ណាម​មាន​គំរោង​បង្កើន​តំលៃ​ពាណិជ្ជកម្ម​ជា​មួយ​កម្ពុជា​អោយ​ដល់ 2,45 ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១០។

នៅ​ឆ្នាំ​២០០៨ វៀតណាម​រក​បាន​ប្រាក់​ចំនូល 1,43 ពាន់​លាន​ដុល្លារ ពី​ការ​នាំ​ចេញ​ទៅ​ប្រទេស​កម្ពុជា ដែល​កើន​ឡើង​៥០​ភាគ​រយជា​រៀងរាល់​ឆ្នាំ​​។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

One Response to កម្ពុជា​ ជា​ទី​ផ្សារ​ដ៏​មាន​សក្តានុពល​សំរាប់​ផលិតផល​វៀតណាម

  1. សាត ថា:

    ខ្មែរ ឈ្លោះជាមួយសៀម បានដៃទៅ ទាំងទំនិញយួនយួន ទាំងលំហូរពួកយួននៅប្រទេសខ្មែរ ទាំងវប្បធម)យួន នៅប្រទេសខ្មែរ !!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s