កម្ពុជា​ថៃ​ព្រម​ព្រៀង​ដក​កំលាំង​ទ័​ពចេញ​ពី​ព្រំ​ដែន


ភ្នំពេញ ៦ កុម្ភៈ ២០០៩ (Reuters) – កម្ពុជា​និង​ថៃ បាន​ព្រម​ព្រៀង​គ្នា​កាល​ពី​ថ្ងៃ​សុក្រ ក្នុង​ការ​ដក​ទាហាន​នៅ​សេសសល់​ចេញ​ពី​ព្រំ​ដែន​ដែល​មាន​ជំលោះ ដើម្បី​បង្ការ​កុំ​អោយ​មាន​ជំលោះ​យោធា​ដូច​ឆ្នាំ​មុន​នៅ​ក្បែរ ប្រាសាទ​ហិណ្ឌូចំនាស់​៩០០​ឆ្នាំ​ ម្តង​ទៀត។

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា សម្តេច​តេជោ​ហ៊ុន សែន បាន​និយាយ​កាន់​ទៅ​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​​ជំនួប​ប្រជុំ​ជា​មួយ រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​ថៃ Prawit Wongsuwan ថា ពួក​គេ​បាន​យល់​ព្រម លើ​ការ​បោះ​បង្គោល​ព្រំ​ដែន​រួម​​គ្នា នៅ​កន្លែងតំបន់​ព្រៃ​ដែល​មាន​ទាហាន​បួន​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​អាវុធ​កាល​ពី​ខែ​តុលា។ សម្តេច​ហ៊ុន សែន​បាន​មាន​ប្រសាសន៍​ថា “នឹង​គ្មាន​ការ​ប្រឈម​មុខ​ដោយ​កំលាំង​យោធា​នៅ​ក្នុង​តំបន់​នេះ​ទៀត​ទេ” ដោយ​បន្ថែម​ទៀតថា​ប្រទេស​ជិត​ខាង​ទាំង​ពីរ​នឹង​ធ្វើ​ការ​ជា​មួយ​គ្នា​ដើម្បី​អភិវឌ្ឍ​តំបន់​នេះ​សំរាប់​វិស័យ​ទេសចរណ៍។ “ខ្ញុំ​បាន​ប្រាប់​តំនាង​ភាគី​ថៃ​ថា នេះ​ជា​ចំនុច​មួយ​នៃប្រវត្តិសាស្ត្រ​។ បើ​យើង​ដោះ​ស្រាយ​បញ្ហា​ថ្ងៃ​នេះ​បាន យើង​នឹង​បន្ត​បញ្ហា​នេះ​អោយ​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​របស់​យើង​ទេ”។

Prawit ដែល​ហែរហម​ដោយ​មន្ត្រី​ជាន់​ខ្ពស់នៃ​យោធា​ថៃ បាន​និយាយ​ប្រាប់​អ្នក​កាសែត​ថា “អ្វីៗ​ទាំង​អស់​OK ហើយ គ្មាន​បញ្ហា​ទៀត​ទេ”។ ទាហាន​ថៃ​ម្នាក់​និង​ខ្មែរ​បី​នាក់ បាន​ស្លាប់​កាល​ពី​ឆ្នាំ​មុន នៅ​ក្នុង​ការ​បាញ់​ដាក់​គ្នា ដែល​ក្រុម​សង្ខាង​បាន​ចោទ​គ្នា​​ទៅ​វិញ​ទៅ​មក​ថា​បាន​ចាប់​ផ្តើម​មុន។

ប្រាសាទ​ព្រះ​វិហារ រឺ ខៅ​ផ្រះវិហាន ដែល​គេ​ហៅ​នៅ​ប្រទេស​ថៃ ស្ថិត​លើ​មុខ​ចំនោត​មួយ ដែល​បង្កើត​បាន​ព្រំដែន​ធម្មជាតិ​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ដែល​ជា​ប្រភព​នៃ​ភាព​តឹង​តែង​រវាង​ប្រទេសទាំង​ពីរ​ជា​ច្រើន​ជំនាន់(ភាព​ឥត​កេរ្តិ៍ខ្មាស់​របស់​សៀម​ទៅ​វិញ​ទេ ដែល​ជា​ប្រភព​នៃ​ជំលោះ​នេះ!!!)។

តុលាការ​អន្តរជាតិ​បាន កាត់​ក្តី​អោយ​ខ្មែរ​ឈ្នះ​នៅ​ឆ្នាំ​១៩៦២ តែ​មិន​បាន​កំនត់​ថា​នរណា​ជា​ម្ចាស់​នៃ​ផ្ទៃ​ដី ៤,៦​គមការេ នៅ​ជុំ​វិញ​នោះ ដែល​បន្សល់​ទុក​នូវ​ភាព​ចំរោង​ចំរាស់​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s