Bill Gates ព្រលែង​មូស​អោយ​ដេញ​ខាំ​ទស្សនិកជន


កាលីហ្វ័រនី (PC World, 05 កុម្ភៈ 2009 )–Bill Gates លែង​ចៃ​(Bug)​ចូល​ព្រៃ​ម្តង​ទៀត​ហើយ “របស់​នេះ​មិន​មែនកើត​មក​​សំរាប់តែ​អ្នក​ក្រ​នោះ​ទេ” គាត់​និយាយ​បែប​នេះ​បណ្តើរ លែង​មូស​ចេញ​ពី​ក្រល​មួយ នៅ​ក្នុង​កិច្ច​ពិភាក្សា​កាល​ពី​ថ្ងៃ​ពុធ​ នៅសន្និសីទ Technology Entertainment Design (TED) នៅ​ឡុង​ប៊ីច កាលីហ្វ័រនី។
gates

ពួក​សមាជិក​ជាន់​ខ្ពស់​របស់ សេវា​ត​បណ្តាញតាម​ខ្សែ(online networking service)​Twitter បាន​រាយការណ៍​ហេតុ​ការណ៍​​ដែល​កើត​នៅ សន្និសីទ​TED នេះ​កាល​ពី​ថ្ងៃ​ពុធ។
សហគ្រិន Loic Le Meur ស្រែក​យំ​អណ្តឺត​អណ្តក ថា “Bill Gates លែង​មូស​នៅ TED ពួក​យើង​ទាំង​អស់​គ្នា​រត់​ចេញ​ពី​បន្ទប់​នោះ ហើយ​ភ័យ​ស្លន់​ស្លោ​គ្រប់​គ្នា”។ ស្ថាបនិក និង​ជា​ប្រធាន​Ebay លោក​Pierre Omidayr បាន​សរសេរ​ថា “មែន​ហើយ ខ្ញុំ​លែង​អង្គុយ​ខាង​មុខ​ទៀត​ហើយ”។

ស្ថាបនិក​Microsoft បាន​ព្យាយាម​រំលឹក​អោយ​អ្នក​ចូល​រួម​ត្រលប់​ទៅ​ផ្ទះ​វិញ​ ជា​មួយ​នឹង​ការ​គំរាម​កំហែង​នៃ​ជំងឺ​គ្រុន​ចាញ់ ដែល​បាន​យារយី​ប្រទេស​ក្រី​ក្រនៅ​ជុំ​វិញ​ពិភព​លោក។ គ្រុនចាញ់​ជា​ជំងឺ​មួយ​បង្ក​ដោយ​វីរុស ឆ្លង​តាម​មូស​ខាំ ហើយ​ឆ្លង​រាល​ដាល​នៅ​អាព្រិច​និង​អាស៊ី​អគ្នេយ៍​យ៉ាង​អាក្រក់​បំផុត។ អ្នក​បង្កើត​ប្រូក្រាម​រូប​នេះ ដែល​ប្រកប​ដោយ​មនុស្ស​ធម៌ បាន​ប្រឹង​ប្រែង​តាម​រយៈ​មូលនិធិ​ ប៊ីល​និង​មេលីនដា ដើម្បី​កាត់​បន្ថយ​មរណភាព​ដោយ​ជំងឺ​គ្រុនចាញ់​អោយ​បាន​ច្រើន​បំផុត​ត្រឹម​ឆ្នាំ​២០១៥ ហើយ​លុប​បំបាត់​ជំងឺ​នេះ​អោយ​អស់​តែ​ម្តង​នៅ​ពេល​បន្ទាប់​មក​ទៀត។

នៅ​ពេល​ដែល​អ្នក​ខ្លះ​ដូច​ជា Le Meur​ បាន​រត់​ចោល​បន្ទប់​ប្រជុំ ដោយ​សារ​ការ​បញ្ឆោត​របស់ ហ្គេត ពួក​អ្នក​ប្រើ​ប្រាស់ Mac ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​បន្ទប់​នោះ​ដដែល ដោយ​ទុក​ចិត្ត​ថា មូស​នោះ​គ្មាន​ផ្ទុក​មេរោគ​នោះ​ទេ។ យោង​តាម​របាយការណ៍ មូស​របស់​ហ្គេត គ្មាន​ផ្ទុក​មេរោគ​ទេ តែ​ទោះ​ជា​យ៉ាង​ណា​យើង​មិន​អាច​ទាក់​ទងអ្នក​​តំនាង​ខាង​សុវត្ថិភាព​របស់​ Symantec ដើម្បី​អះ​អាង​ពី​រឿង​ភ័យ​ខ្លាច​នេះ​បាន​ទេ។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

5 Responses to Bill Gates ព្រលែង​មូស​អោយ​ដេញ​ខាំ​ទស្សនិកជន

  1. ដូច​ជា​គ្មាន​អី​គួរ​ឲ្យ​បារម្ភ​ដល់​ថ្នាក់​នោះ​សោះ ហើយ​ខ្ញុំ​ក៏​មិន​ជឿ​ថា អ្នក​ប្រើ​វិនដូស៍​រត់​ព្រោះ​តែ​ខ្លាច​មូស​នោះ​ដែរ ។ ខ្ញុំ​យល់​ថា អត្ថបទ​របស់ ភីស៊ី វើល គ្រាន់​ជា​អត្ថបទ​ប្រឌិត​បែប​កំប្លែង​ប៉ុណ្ណោះ ។ រឿង​ម៉ៃក្រូសហ្វ បាត់​ចំណូល​ដោយសារ​អ្នកប្រើប្រាស់​ខ្លាច​គ្រុនចាញ់​នោះ ដូច​មិន​អាច​ទៅ​រួច​នោះ​ទេ ។

  2. វិចិត្រ ថា:

    រឿង​នេះ​មាន​ពិត​ខ្លះ​ប្រឌិត​បន្ថែម​ខ្លះ ព្រោះ​អ្នក​និពន្ធ​ចង់​យក​មក​លេង​សើច។
    បឿន​អាច​អាន​បន្ថែម​នៅ
    http://www.msnbc.msn.com/id/29022220/
    http://www.techflash.com/Bill_Gates_mosquito_stunt_What_really_happened39115792.html
    រឺ​ក៏​មួយ​នេះ
    http://valleywag.gawker.com/5146508/bill-gates-unleashes-mosquito-swarm

  3. kooms ថា:

    ចំពោះខ្ញុំគិតថា វាជារឿងមួយគួរអោយចាប់រម្មណ៍ខ្លាំងណាស់ដែរ ខ្ញុំក៏ជា Windows User ដែរព្រោះគ្មានជំរើសទើបប្រើ Windows ទៅ។

  4. 4cambodia ថា:

    បើគិតទៅវាគ្រាន់តែជាការលេងសើចទេ 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s