ក្មេង​អាយុ​៩​ឆ្នាំ​សរសេរ​ប្រូក្រាម​ដាក់ iPhone


សឹង្ហបុរី (Reuters-៤ កុម្ភៈ ២០០៩) – ក្នុង​ពេល​ដែល​ក្មេង​ដទៃ​នៅ​អាយុ​ដូច​គ្នា​ យក​ខ្មៅ​ដៃ​គូស​ក្រដាស​ក្រវេម​ក្រាវាម កុមារ​អាយុ​៩​ឆ្នាំ​ លីម ទីង មក​ពី​សឹង្ហបុរី មាន​ចំនង់​ចំនូល​ចិត្ត​ខុស​គេ​តែ​ម្តង គឺ iPhone។

លីម រៀន​ថ្នាក់​ទី​៤ សរសេរប្រូក្រាម​សំរាប់ iPhone ដ៏​ពេញ​និយម​របស់​ក្រុមហ៊ុន​Apple។ ប្រូក្រាម​គូរ​រូប​ដែល​ជា​ស្នាដៃ​ថ្មី​បង្អស់​របស់​កុមារ​នេះ មាន​ឈ្មោះ​ថា Doodle Kids, ត្រូវ​បាន​គេ​ដោនលោត ច្រើន​ជាង ៤០០០​ដង​ ចេញ​ពីវ៉ិបសាយ​iTunes​ របស់​Apple តែ​ក្នុង​រយៈ​ពេល​២សប្តាហ៍​ប៉ុណ្ណោះ យោង​សេចក្តី​រាយការណ៍​របស់​កាសែត នៅ​​ថ្ងៃ​ព្រហស្បតិ៍។
wwwreuterscom
ប្រូក្រាម​នេះ អាច​អោយ​អ្នក​ប្រើ​ iPhone គូរ​រូប​ដោយ​ប្រើ​ម្រាម​ដៃ​ប៉ះ​នឹង​touchscreen របស់​iPhone រួច​ហើយ​អាច​លុប​ចេញ​វិញ​ដោយ​ក្រលុក​ទូរស័ព្ទ។

លីម​ និយាយ​ថា “ខ្ញុំ​សរសេរ​ប្រូក្រាម​នេះ​អោយ​ប្អូន​ស្រី​របស់​ខ្ញុំ ដែល​ចូល​ចិត្ត​គូរ​រូប”។ ប្អូន​ស្រី​របស់​កុមារ​នេះ​ ម្នាក់​អាយុ​៣​ឆ្នាំ និង​ម្នាក់​ទៀត​ះអាយុ​៥​ឆ្នាំ។

លីម ដែល​ស្ទាត់​ជំនាញ​ភាសាបង្កើត​ប្រូក្រាម​ចំនួន​៦ បាន​ចាប់​ផ្តើម​ប្រើ​កុំព្យូទ័រ​នៅ​អាយុ​២​ឆ្នាំ។ តាំង​ពី​នោះ​វា​បាន​បង្កើតប្រូក្រាម​ចំនួន​២០​ជាង។​

ឪពុក​របស់​កុមារ​នេះ ឈ្មោះ លីម ធៀ ឈាន បុគ្គលិកបច្ចេកវិទ្យា​នៅ​ក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុង​ស្រុក​មួយ ក៏​ជា​អ្នក​សរសេរ​ប្រូក្រាម​សំរាប់ iPhone ដែរ។
លោក​លីម ជា​ឪពុក​និយាយ​ថា”រៀងរាល់​ល្ងាច​យើង​ឆែក​អ៊ីមែល​ផ្ញើ​មក​យើង ដោយ iTunes ដើម្បី​ចង់​ដឹង​ថា​នរណា​មាន​គេ​ដោន​លោត​ច្រើន​ជាង”។

កុមារ​ម្នាក់​នេះ ចូលចិត្ត​អាន​សៀវភៅ​ស្តីពី​ការ​សរសេរ​ប្រូក្រាម កំពុង​តែ​សរសេរ​ប្រូក្រាម​មួយ​ទៀតសំរាប់ iPhone គឺ​ជា​ហ្គែម​វិទ្យាសាស្ត្រ​ប្រឌិត​មួយ ដែល​មាន​ឈ្មោះ​ថា “Invader Wars”។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

One Response to ក្មេង​អាយុ​៩​ឆ្នាំ​សរសេរ​ប្រូក្រាម​ដាក់ iPhone

  1. 4cambodia ថា:

    គេថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s