ចិន​វិនិយោគិន​លំដាប់​ទី​មួយ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០០៨


ភ្នំពេញ​ (Xinhua, 2009-02-05)– សារព័ត៌មាន​ជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​អោយ​ដឹង​ថា ចិន​ជា​វិនិយោគិន​លេខ​១​ នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ទៅ ដោយ​ផ្អែក​លើ​គំរោង​ផ្លូវការ​នានា​នៅ​កម្ពុជា ជិត​ស្មើ​នឹង​៤​ដង​ទុន​របស់​ប្រទេស​លំដាប់​ទី​២​គឺ​កូរ៉េ​ខាង​ត្បូង ​។

របាយការណ៍​ឆ្នាំ​២០០៨ របស់​គណៈ​​វិនិយោគ​កម្ពុជា បាន​បញ្ជាក់​ថា ចិន​បាន​វិនិយោគ​ ៤,៣​ពាន់លាន​ដុល្លារ ក្នុង​ឆ្នាំ​២០០៨ នៅ​កម្ពុជា រឺ​ស្មើ​នឹង​ ៤០,១៤​ភាគរយ​នៃ​ទឹក​ប្រាក់​វិនិយោគ​សរុប និង កូរ៉េ​ខាង​ត្បូង​ ១,២ពាន់​លាន​ដុល្លារ រឺ ១១,៣៩​ភាគ​រយ​នៃ​ទឹក​ប្រាក់​សរុប។

គំរោង​របស់​ចិន មាន​នៅ​ក្នុង​វិស័យ​ផ្សេង​គ្នា​ជា​ច្រើន រួម​មាន​វិស័យ​កាត់​ដេរ វារី​អគ្គិសនី កសិពាណិជ្ជ និង វិស័យ​កំប៉ិចកំប៉ុក​ផ្សេង​ទៀត រី​ឯ​វិនិយោគិន​ធំ​ជាង​គេ Tong Min Group Engineering ដែល​បាន​វិនិយោគ​ ៣,៨​ពាន់​លាន​ដុល្លារ ទៅ​លើ​គំរោង​អភិវឌ្ឍន៍​កោះ នៅ​ខេត្ត​កំពត។

ឯឧ. សុខ​ ចិន្តា អគ្គ​លេខា​នៃ​ក្រុមប្រឹក្សា​សំរាប់​ការ​អភិវឌ្ឍ​​កម្ពុជា បាន​និយាយ​ប្រាប់​កាសែត​ក្នុង​ស្រុកPhnom Penh Post ថា​”ភាព​ជា​អ្នក​ដឹក​នាំ​របស់​ចិន បាន​លើក​ទឹក​ចិត្ត​វិនិយោគិន​អោយ​មក​កម្ពុជា ហើយ រដ្ឋាភិបាល​ចិន កំពុង​តែ​ជំរុញ​វិនិយោគិន​​អោយ​មក​ទី​នេះ”។

ជាង​នេះ​ទៅ​ទៀត អ្នក​ជំនាញ​អំពី​ប្រទេស​ចិន Michael Sullivan បាន​និយាយ​ថា ទំនាក់​ទំនង​ជិត​ស្និទ្ធ រវាង​ស្ថាប័នឯកជន និង​រដ្ឋាភិបាល បាន​ផ្តល់​អំនោយ​ផល​ដល់​​ក្រុមហ៊ុន​ចិន។

“ទាំង​អស់​នេះ កើត​ឡើង​នៅ​ក្នុងបរិបទ​នៃ​ការ​រិត​បន្តឹង​ចំនង​មិត្ត​ភាព​រវាង​ចិន​និង​កម្ពុជា” នេះ​បើតាម​សំដី​របស់​លោក​ Sullivan, ដែល​កំពុង​តែ​ដឹក​នាំ ការ​ស្រាវជ្រាវ​មួយ សំរាប់​សមាគម​របស់​ការ​សិក្សា​អាស៊ី​អគ្នេយ៍ ក្រោម​ការ​ឧបត្ថម្ភ​របស់​រាជាណាចក្រ​អង់គ្លេស។

នៅ​ឆ្នាំ​២០០៧ គណៈ​វិនិយោគ​កម្ពុជា បាន​ដាក់​ប្រទេស​ម៉ាលេស៊ី​ជា​វិនិយោគិន​បរទេស​លំដាប់​ទី​មួយ ដែល​ត​កន្ទុយ​ដោយ ចិន និង កូរ៉េ​ខាង​ត្បូង។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s