សមាជិក​គណបក្ស​ភឿ​ថៃ គ្រោង​ជួប​ថាក់ស៊ិន នៅ​ប៉ុន្មាន​សប្តាហ៍​ទៀត (នៅ​ស្រុក​ខ្មែរ)


The Nation (៤ កុម្ភៈ ២០០៩)

ក្រុម​មួយ​នៃ​សមាជិក​គណៈបក្ស​ភឿ​ថៃ​៣០​នាក់ មក​ពី​ភាគ​ឥសាន​កាល​ពី​ថ្ងៃ​ពុធ​ បាន​និយាយ​អំពី​ផែន​ការ ជួប​នឹង​អតីត​នាយក​រដ្ឋមន្ត្រី Thaksin Shinawatra ក្នុង​រវាង​ប៉ុន្មាន​សប្តាហ៍​ទៀត ដែល​ទំនង​ជា​ធ្វើ​នៅ​ខេត្ត​កោះកុង ប្រទេស​កម្ពុជា
លោក Sakda Kongphet បាន​និយាយ​ថា “បងប្រុស​របស់​លោក​ថាក់​ស៊ីន Payap ជា​អ្នក​ទទួល​ខុស​ត្រូវ​រៀប​ចំ​នូវ​ជំនួប​នេះ”។
Sakda បាន​និយាយ​ថា អ្នក​តាក់តែង​ច្បាប់​របស់​គាត់ ចង់​ជួប​នឹង​ ថាក់​ស៊ីន ដើម្បី​ដោះ​ដូរ​ទស្សនៈ​គ្នាទៅ​លើ​ស្ថានការណ៍​នយោបាយ។ ថាក់​ស៊ីន​ទំនង​ជា​នឹង​ធ្វើ​ដំនើរ​មក​កាន់​ប្រទេស​ជិត​ខាង អាច​ជា​កម្ពុជា រឺ​លាវ។

គាត់​និយាយ​ថា តាម​ការ​និយាយ​តាម​ទូរសព្ទជា​មួយ​លោក​ថាក់​ស៊ីន នៅ​ក្នុង​ពិធី​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​អូសទាញ​អោយ​សមាជិក​បក្ស​គាំ​ទ្រ​ កិច្ច​ការ​នយោបាយ​របស់​គាត់ រួម​ទាំង​គំរោង​ត្រលប់​មក​វិញ ដើម្បី​ទទួល​តំនែង​ជា​នាយក​រដ្ឋ​មន្ត្រី​ផង។

អាប់ឌែត​ពី Everyday.com.kh (06/02/2009)

ទូតខ្មែរបដិសេធការអះអាងក្រុមថាក់ស៊ីន (3 :14pm)

លោកស្រីយូអយឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍បាន

ចេញផ្សាយសេចក្តីថ្លែងការណ៍មួយច្រានចោលរបាយការណ៍ព័តមានដែលថាសមាជិក

សភាមួយក្រុមនៃគណបក្សភឿថៃកំពុងមានផែនការជួបប្រជុំជាមួយលោកថាក់ស៊ីន

ស៊ីណាវ៉ាត្រាក្នុងខេត្តកោះកុងរបស់កម្ពុជា។លោកស្រីឯកអគ្គរាជទូតនិយាយក្នុង

សេចក្តីថ្លែងការណ៍នោះថា”ទាក់ទងនឹងអត្ថបទមានចំណងជើងថាសមាជិកសភា

គណបក្សភឿថៃអាចជួបលោកថាក់ស៊ីននៅខេត្តកោះកុងដែលចុះផ្សាយក្នុងកាសែត

ឌឹណេសិននោះខ្ញុំមានកិត្តិយសសូមជំរាបជូនថាស្ថានទូតកម្ពុជាមិនបានទទួលព័តមាន

ទាល់តែសោះអំពីការមកធ្វើទស្សនកិច្ចរបស់លោកថាក់ស៊ីននៅកម្ពុជា”។លោកផៃ

ចិត្តស៊្រីវ៉ូរ៉ាខាន់សមាជិកសភាគណបក្សភឿថៃក្នុងខេត្តនគរភ្នំស្ថិតនៅភាគឦសាន

ប្រទេសនិយាយថាសមាជិកសភាគណបក្សភឿថៃចង់ជួបលោកថាក់ស៊ីនក្នុងទីក្រុង

ហុងកុងនៅចុងខែនេះដើម្បីជម្រាបជូនលោកអតីតនាយករដ្ឋមន្ត្រីអំពីស្ថានការណ៍

នយោបាយនៅក្នុងប្រទេសថៃភាគពាយ័ព្យបន្ទាប់ពីមានការផ្តាច់ខ្លួនមួយចំនួនធំចេញ

ពីក្រុមលោកថាក់ស៊ីនដែលក្រុមបំបែកខ្លួននេះដឹកនាំដោយលោកនេវីនឈិតឆប។

បដិសេធដំណឹងថាក់ស៊ីនប្រជុំនៅកោះកុង (10:02AM)

អ្នកនាំពាក្យក្រសួងមហាផ្ទៃប្ទានមានប្រសាសន៍កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី៥កុម្ភៈ

ដោយបដិសេធថាមិនមានព័តមានណាមួយពីរឿងលោកថាក់ស៊ីនអតីតនាយករដ្ឋមន្ត្រី

សៀមចូលមកប្រជុំលើទឹកដីខេត្តកោះកុងរបស់កម្ពុជាឡើយ។។លោកឧត្តមសេនីយ៍

ខៀវសុភ័គបានមានប្រសាសន៍ថាមិនមានព័តមានឬក៏រាយការណ៍ស្តីពីការចូលមក

ប្រជុំរបស់លោកថាក់ស៊ីនជាមួយនឹងបក្ខពួករបស់លោកនៅទឹកដីខេត្តកោះកុងទេ

។ បើសិនជាមានគឺសមត្ថកិច្ចជំនាញនឹងដឹង។តែពេលនេះសមត្ថកិច្ចមិនមានសេចក្តី

រាយការណ៍អ្វីទេ។អ្នកសង្កេតការណ៍មួយរូបនិយាយថាសៀមមិនត្រូវព្យាយាមធ្វើឱ្យ

ប្រឡាក់ប្រឡូសថែមទៀតដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរតាមរយៈការផ្សារ

ភ្ជាប់វត្តមានថាក់ស៊ីននៅកម្ពុជានោះឡើយ។អ្នកសង្កេតការណ៍នោះបញ្ជាក់ថា”ករណី

ព្រះវិហារមួយល្មមគ្រប់គ្រាន់ហើយសម្រាប់ការទូទាត់ផ្ទៃក្នុងសៀមសូមកុំនាំករណី

ថាក់ស៊ីនមកមួយទៀត”។

ថាក់ស៊ីនបើមកកម្ពុជាទៅសៀមល្អជាង (10:02AM)

នាយករដ្ឋមន្ត្រីសៀមលោកអាប់ភីស៊ីតវេចាជីវ៉ាបានថ្លែងកាលពីថ្ងៃទី៥ខែកុម្ភៈថាបើ

សិនលោកថាក់ស៊ីនធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជាដើម្បីជួបមន្ត្រីរបស់ខ្លួនគួរ

ណាស់ចូលទៅកាន់ប្រទេសសៀមវិញព្រោះពេលនេះគ្មាននរណាម្នាក់ហាមឃាត់អតីត

នាយករដ្ឋមន្ត្រីរូបនេះទេ។ការថ្លែងបែបចំអកនេះបានធ្វើឡើងទៅកាន់អ្នកសារព័ត

មានមុនពេលលោកចាកចេញទៅកាន់ប្រ់ទេសជប៉ុន។លោកអាប់ភីស៊ីតបាននិយាយ

ថារដ្ឋាភិបាលរបស់លោកមិនបានហាមឃាត់ការវិលត្រឡប់របស់លោកថាក់ស៊ីនទេ

ហើយពេលនេះរដ្ឋាភិបាលចង់ឱ្យលោកថាក់ស៊ីនទៅកាន់ប្រទេសខ្លួនវិញ។នាយករដ្ឋ

មន្ត្រីថ្មីដែលជាអតីតមេដឹកនាំគណបក្សប្រឆាំងដ៏ផ្កាប់មុខរូបនេះបានបន្ថែមថាតាម

ធម្មតានោះលោកដឹងថាអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនស៊ីណាវ៉ាត្រាបានធ្វើដំណើរមក

កាន់ប្រទេសកម្ពុជាញឹកញាប់។លោកបានបន្ថែមថាបើសិនលោកថាក់ស៊ីនមកកម្ពុជា

ពិតមែនគួរណាស់ទៅកាន់ប្រទេសសៀមវិញប្រសើរជាង។គួររំលឹកថាកាលពីមុនមក

នេះរដ្ឋាភិបាលថ្មីសៀមបានព្រមានដល់លោកថាក់ស៊ីនពីការវិលត្រឡប់ទៅកាន់

ប្រទេសវិញដែលត្រូវប្រឈមមុខជាមួយការត្រូវចាប់ខ្លួនតាមក្តីនៅក្នុងតុលាការ។

ចំណែកកាលពីដើមខែមករានិងកុម្ភៈកន្លងមកមានព័តមានលេចឮជាច្រើនអំពីលោក

ថាក់ស៊ីនកំពុងព្យាយាមចង់វិលមកកាន់ប្រទេសសៀមវិញ។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s