ទាហាន​ថៃ​ពីរ​នាក់​ត្រូវ​បាន​គេ​កាត់​ក្បាល​នៅ​ប៉ាតានី


The Nation (៤ កុម្ភៈ ២០០៩)

អំពើ​ហិង្សា​បាន​បន្ត​នៅ​ថ្ងៃ​ចន្ទ នៅ​ភាគ​ខាង​ត្បូង នៅ​ពេល​ដែលជន​សកម្ម​ប្រយុទ្ធ​បាន​សំលាប់​និង​ដុត​ទាហាន​​ពីរនាក់​ នៅ​ ប៉ាតានី ស្រុក​យ៉ារ៉ាង។

ប៉ូលីស​ដែល​ទទួល​បាន​ការ​ជូន​ដំនឹង​នៅ​ម៉ោង​២ល្ងាច បាន​ប្រញាប់​ចូល​ទៅ​កន្លែង​កើត​ហេតុ​នៅ​លើ​ផ្លូវ​ នៅ​ស្រុក​នោះ បាន​រក​ឃើញ​សាក​សព​ឆេះ​ពីរ​។ ម៉ូតូ​របស់​ពួក​គេ​ក៏​ត្រូវ​បាន​គេ​ដុត​ដែរ។

pattani-google-maps1

ប៉ូលីស​បាន​រក​ឃើញ​ថា Niasun Niwae អាយុ​៣០​ឆ្នាំ ត្រូវ​បាន​គេ​កាត់​ក្បាល។ ខ្លួន​របស់​គាត់​ ត្រូវ​នឹង​គ្រាប់​កាំភ្លើង​សុះ​ខ្លួន។ មិន​ឆ្ងាយ​ពី​ទី​នោះ​ប៉ុន្មាន ប៉ូលីស​បាន​រក​ឃើញ​ សាកសព​តំរួត​ស្ម័គ​ចិត្ត​ Chue Chotirat អាយុ​៣០​ឆ្នាំ ដែល​ត្រូវ​គេ​បាញ់ ហើយ​ដុត​សំលាប់។ ក្បាល​របស់​គាត់​ ជិត​ដាច់​ចេញ​ពី​ខ្លួន។

របាយ​ការណ៍​ស៊ើប​អង្កេត បាន​បង្ហាញ​ថា ជន​រងគ្រោះ​​ជា​ទាហាន​ស្ម័គ​ចិត្ត​ប្រចាំ​តំបន់។ ពួក​គេ​កំពុង​ធ្វើ​ដំនើរ​ទៅ​ សង្កាត់​ជាយ​ក្រុង​ប៉ាតានី ដែល​នៅ​ពេល​នោះ​ពួក​សកម្ម​ប្រយុទ្ធ​បាន​វាយ​ប្រហារ​ពួក​គេ។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to ទាហាន​ថៃ​ពីរ​នាក់​ត្រូវ​បាន​គេ​កាត់​ក្បាល​នៅ​ប៉ាតានី

  1. ខ្ញុំ​បាន​មើល​វីដេអូ កាត់​ក្បាល​មួយ​ឈុត​ពី​ពួកម៉ាក​ខ្ញុំ។ ពួក​គេ​ថា វីដេអូ​នោះ​គឺ​គេ​កាត់​ក្បាល​ជនជាតិ​សៀម តែ​ពិត​ប្រាកដ​ខ្ញុំ​មិន​ដឹង​ម៉េច​ទេ​។
    មើល​រួច​ហើយ ឡើង​ព្រឺសំបុរ​តែ​ម្ដង​ហើយ​។

  2. វិចិត្រ ថា:

    អោយ​មើល​ក៏​មិន​មើល​ដែរ ខ្លាច​មើល​ហើយ​ខ្យល់​ចាប់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s