អ្នក​ដឹកនាំ​អាល្លឺម៉ង់​ស្នើ​សុំ​អោយ​បញ្ចប់​អំពើ​ពុក​រលួយ​នៅ​កម្ពុជា


dpa-កុម្ភៈ 02, 2009

ភ្នំពេញ : អនុប្រធាន​សភា​អាល្លឺម៉ង់ ​លោក Wolfgang Thierse បាន​ប្រើ​ទស្សនកិច្ច​របស់​គាត់​ទៅ​កាន់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ច័ន្ទ ដើម្បី​ប្រាប់​ដល់​មេដឹក​នាំ​កម្ពុជា អោយ​បញ្ចប់​អំពើ​ពុក​រលួយ និង​បង្កើន លទ្ធិ​ប្រជា​ធិបតេយ្យសេរី​ពហុបក្ស។

គាត់​បាន​និយាយ​ថា “នៅ​ក្នុង​ពេល​ពិភាក្សា​ជា​មួយ​នឹង​នាយក​រដ្ឋមន្ត្រី​ ខ្ញុំ​បាន​ទាញ​សេចក្តី​ព្រួយ​បារម្ភ​របស់​ពួក​យើង​អំពី​ស្ថានភាព​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​ការ​ព្រួយបារម្ភ​អំពី​កំរិត​នៃ​អំពើ​ពុក​រលួយ”។

“អំពើ​ពុក​រលួយ​ជា​សេចក្តី​ព្រួយ​បារម្ភ​ដ៏​ធ្ងន់​ធ្ងរ​មួយ ព្រោះ​វា​បាន​បន្ទុច​បង្អាក់​ច្បាប់​មិន​អោយ​អនុវត្ត​បាន​ប្រកប​ដោយ​ប្រសិទ្ធិភាព។ នៅ​ស្រុក​នេះ​មិន​ខ្វះ​ទេ​ច្បាប់ តែ​ខ្វះ​តែ​ការ​អនុវត្ត​ច្បាប់​ប៉ុណ្ណោះ”។

លោក​Thierse បាន​និយាយ​ថា ជំនួប​របស់​គាត់​ជា​មួយ​នឹង​បក្ស​ប្រឆាំង ដែល​ទទួល​បាន​អសនៈ​មួយ​ចំនួ​ន​នៅ​ក្នុង​រដ្ឋសភា បានលើក​ឡើងពី​សេចក្តី​ត្រូវ​ការតួនាទី​មួយ​​សំរាប់​គណបក្សនយោបាយ ដើម្បី​ពង្រឹង​លទ្ធិប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។

“មាន​គណបក្ស​ប្រឆាំង​ដែល​ពូកែ​មួយ ជា​ភាព​ចាំបាច់​បំផុត​សំរាប់​លទ្ធិ​ប្រជាធិបតេយ្យ។ ឧទាហរណ៍ នៅ​អាល្លឺម៉ង់ សមាជិក​របស់​គណបក្ស​ប្រឆាំង​ដឹកនាំ គណកម្មការហិរញ្ញវត្ថុ ដែល​ជា​គណ​កម្មការ​សភា​ដ៏​សំខាន់​បំផុត​”។

លោក​Thierse បាន​បញ្ជាក់​ថា អាល្លឺម៉ង់​នឹង​បន្ត​ផ្តល់​ថវិកាដល់​សាលា​ក្តី​ខ្មែរ​ក្រហម ប៉ុន្តែ​បាន​និយាយ​ថា រដ្ឋាភិបាល​ត្រូវ​ការ​ការ​ស៊ើប​អង្កេត​ដែល​អាច​ទទួល​យក​បាន​មួយ​ទៅ​លើ​រឿង​អាស្រូវ នៃ​អំពើ​ពុក​រលួយ​របស់​ភាគី​កម្ពុជា​នៅ​ក្នុង​សាលា​ក្តី។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s