សមយុទ្ធ​យោធាចំរុះ​ជាតិ​សាសន៍ ពស់វែក​មាស ចាប់​ផ្តើម​នៅថៃ​ភាគ​ខាង​ត្បូង


(Xinhuanet, 2009-02-04)
សមយុទ្ធយោធា​ពស់វែក​មាស ប្រចាំ​ឆ្នាំ ចំរុះ​ជាតិ​សាសន៍​ដែល​មាន​ប្រទេស​ថៃ សហរដ្ឋ​អាមេរិច ជប៉ុន សឹង្ហបុរី និង​ឥណ្ឌូនេស៊ី បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ពុធ​នៅ​ថៃ​ភាគ​ខាង​ជើង ខេត្ត​ឆៀង​ម៉ៃ។

លោក​អគ្គ​រដ្ឋទូត​អាមេរិច​ប្រចាំ​ប្រទេស​ថៃ​បាន​និយាយ​ថា “ពស់វែក​មាស​ឆ្នាំ​២០០៩ ជា​លើក​ទី​២៨​ នៃ​សមយុទ្ធ​យោធា​ដែល​បាន​ធ្វើ​មក​ជា​ទៀងទាត់​ ដោយ​ប្រទេស​ចំរុះ​ជាតិ​សាសន៍ ហើយ​ជា​សេចក្តី​ប្រឹងប្រែង​ដ៏​ធំ​មួយ​នៃ​កិច្ចសហ​ប្រតិបត្តិការ​វិស័យ​យោធា ក្នុង​តំបន់ ប៉ាស៊ីភិច។”

ប្រទេស​ចំនួន​១៨​ត្រូវ​បាន​គេ​អញ្ជើញ​អោយ​ចូល​រួមអង្កេត​ការ នៅ​ឆ្នាំ​នេះ រួម​មាន អូស្ត្រាលី ប្រុយនេ បារាំង អ៊ីតាលី អង់គ្លេស បង់ក្លាដេស ឥណ្ឌា ភីលីពីន កម្ពុជា ចិន កាណាដា អាល្លឺម៉ង់ កូរេ​ខាង​ត្បូង លាវ នេប៉ាល់ ប៉ាគិស្ថាន វៀតណាម និង​ម៉ុងគោលី។

080511-N-5476H-004
សមយុទ្ធ​ឆ្នាំ​២០០៨

តំនាង​ប្រធាន​បេសកម្ម​អាមេរិច លោក James F. Entwistle បាន​និយាយនៅក្នុង​ពិធី​​បើក​សមយុទ្ធ​នេះ​ថា “ពស់វែក​មាស ជា​ការ​ហ្វឹកហាត់​មួយ ដើម្បី​រៀប​ចំ​យោធា​របស់​ខ្លួន​សំរាប់​គំរោង​ការពារ​សន្តិភាព​ពិភពលោក រក្សា​ស្ថេរភាព និង ការ​កសាង ជំនួយ​មនុស្ស​ធម៌ និង​កិច្ច​ប្រតិបត្តិការ​សង្គ្រាម” (+ បង្កើន​សមត្ថភាព​យោធា​សៀម​ដើម្បី​ឈ្លាន​ពាន​ខ្មែរ !!!)

020528-F-6655M-025

សមយុទ្ធ​២០០២

មាន​សមាជិក​សកម្ម​ចំនួន ១១ ៦៣៧​នាក់​ចូល​រួម​ក្នុង​សមយុទ្ធ​ឆ្នាំ​នេះ។ ក្នុង​នោះ ៤០៣៤​នាក់​មក​ពី​ថៃ ៧២៧១​នាក់​មក​ពី​អាមេរិច ១១៣​នាក់​មក​ពី​ឥណ្ឌូនេស៊ី នៅ​សល់​មក​ពី​សឹង្ហបុរី​និង​ជប៉ុន។

សមយុទ្ធ​យោធា​នេះ​ រួម​មាន ការ​បញ្ជា​ដែល​ស៊ីមុយលែត​ដោយ​​ប្រព័ន្ធ​កុំព្យូទ័រក្នុង​បន្ទាយ សមយុទ្ធ​នៅ​លើ​ទី​លាន និង​គំរោង​មនុស្ស​ធម៌​ដទៃ​ទៀត។

ពស់វែក​មាស​នឹង​ធ្វើ​នៅ​ ថ្ងៃ​ទី​៤ ដល់​ទី​១៣ ខែ​កុម្ភៈ នៅ​កន្លែង​នានា​នៅ​ប្រទេស​ថៃ។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

One Response to សមយុទ្ធ​យោធាចំរុះ​ជាតិ​សាសន៍ ពស់វែក​មាស ចាប់​ផ្តើម​នៅថៃ​ភាគ​ខាង​ត្បូង

  1. អីយ៉ា!!!! ចំជំនាញហើយតើ តែគួរអោយស្តាយ មិនទាន់គ្រប់អាយុ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s