ឥណ្ឌា​មាន​ផែន​ការ​ផលិត​Laptop តំលៃ​១០​ដុល្លារ​​


ញូវឌែលី (ឥណ្ឌា) (AFP)- ឥណ្ឌា​មាន​ប្រកាស​ពី​គំរោង​ផលិត​លែបថប​តំលៃ​១០​ដុល្លារ ដើម្បី​បង្កើន​ជំនាញ​ខាង​កុំព្យូទ័រ​របស់​និស្សិត​ឥណ្ឌា នៅ​ទូទាំង​ប្រទេស។

លែបថប​នឹង​ត្រូវ​ផលិត​ឡើង​យ៉ាង​ច្រើន​ ដែល​ជា​ចំនែក​មួយ​នៃ​គំរោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល ដែល​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ភាគ​ខាង​ត្បូង​ក្រុង តិរុបតិ។

បទ​លំអិត​អំពី​កុំព្យូទ័រ​នៅ​មិន​ទាន់​បញ្ចេញ​នៅ​ឡើយ តែ​លេខាធិការ​ឧត្តមសិក្សា​ អគ្រវ័ល បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា កុំ​ព្យូទ័រ​នោះ​មិន​ចេញ​មក​នៅ​រវាង​៦​ខែ​ទៀត។

គាត់​និយាយ​ប្រាប់​សារព័ត៌មាន​ឥណ្ឌាPress Trust of India ថា “នៅ​​ពេល​​ដែល​​ការ​ធ្វើ​តេស្ត​ចប់​សព្វ​គ្រប់​ហើយ កុំព្យូទ័រ​នឹង​ចេញ​លក់​នៅ​លើ​ទី​ផ្សារ។ តំលៃ​របស់​វា​គឺ ១០​ដុល្លារ​អាមេរិច។ បើ​ឪពុក​ម្តាយ​ចង់​អោយ​អ្វី​មួយ​ជា​កាដូ​ដល់​កូន ពួក​គេ​អាច​ទិញ​វា​បាន​យ៉ាង​ងាយ”។

លែបថប​នោះ​នឹង​មាន​រែម​២ជីកាបៃត៍ និង​មាន​សមត្ថភាព​ត​ទៅ​អ៊ិនធ័រនែត​ដោយ​ប្រព័ន្ធ​គ្មាន​ខ្សែ ប៉ុន្តែ​មន្ត្រី​ទាក់ទង​មិន​បាន​បង្ហាញ​គំរូ​លែបថប​នោះ​នៅ​ឡើយ​ទេ រឺ​ក៏​ពន្យល់​ថា​តើ​ពួក​គេ​អាច​ផលិត​លែបថប​ដែល​មាន​តំលៃ​ថោក​បែប​នេះ​យ៉ាង​ម៉េច​បាន។

រដ្ឋាភិបាល​មាន​គំរោង​ចំនាយ​៩៣៩លាន​ដុល្លារ (៤៦​ពាន់លាន​រុពី) ដើម្បី​អភិវឌ្ឍ​គ្រឿង​ម៉ាស៊ីន​ប្រើ​ថាមពល​តិច​នៅ​ជនបទ ដែល​ថាមពល​អគ្គិសនី​មិន​មាន​គ្រប់គ្រាន់ និង​តំន​ភ្ជាប់​អ៊ិនធ័នែត​នៅ​អន់​នៅ​ឡើយ។

គំរោង​លែបថប​ជា​ផ្នែក​មួយ​នៃ​ការ​រុញ​ច្រាន​ដើម្បី​បង្កើន​ចំនួន​និស្សិត​នៅ​ឧត្តមសិក្សា​ ហើយ​ផ្តល់​ជំនាញ​តិចណូឡូស៊ី​ដល់​ពួក​គេ ដែល​ជា​ការ​ចាំបាច់​សំរាប់​កំនើន​សេដ្ឋកិច្ច​ឥណ្ឌា។
ក្រុង​ញូវឌែលី​បាន​ទាត់​ចោល​គំរោង​ចាស់​ក្នុង​ការ​នាំ​យក​លែបថប​ថោក​ទៅ​កាន់​ឥណ្ឌា ដែល​ដឹក​នាំ​ដោយអ្នក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​របស់ MIT គឺ​លោក Nicholas Negroponte ក្នុង​កម្មវិធី “ក្មេង​ម្នាក់​លែបថប​មួយ​”។

រដ្ឋាភិបាល​បាន​លើក​ឡើង​អំពី​តំលៃ​បិទ​បាំង​ផ្សេង​ទៀត​នៃ​កុំព្យូទ័រ​ទាំង​នោះ ដែល​គេ​សន្មត​ថា មាន​តំលៃ​ត្រឹម​១០០​ដុល្លារ​។

Advertisements

About វិចិត្រ

ជា​ខ្មែរ​ម្នាក់ ជា​មនុស្ស​ម្នាក់ ធម្មតា​ដូច​មនុស្ស​ឯ​ទៀត​ដែរ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ផ្សេង​ៗ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s